ភាពមិនចុះសម្រុងគ្នារវាងស្ថាប័នប្រធានាធិបតី ដែលដឹកនាំដោយគណបក្សប្រជាធិបតេយ្យ និងសភាតំណាងរាស្រ្តដឹកនាំដោយគណបក្សសាធារណរដ្ឋបានកើតឡើងជាថ្មីក្រោយសេតវិមានបានអះអាងពីលទ្ធភាពច្រានចោលច្បាប់ផ្តល់ជំនួយដល់អ៊ីស្រាអែលដែលតាក់តែងឡើងដោយសភាកាលពីចុងសប្តាហ៍កន្លងមកនេះ។
វិមានប្រធានាធិបតីសហរដ្ឋអាមេរិក បានចេញសេចក្តីប្រកាសមួយកាលពីថ្ងៃចន្ទ ដោយអះអាងថាប្រធានាធិបតីចូបៃដិន (Joe Biden) នឹងវេតូលើកញ្ចប់ជំនួយដែលបានស្នើឡើងសម្រាប់អ៊ីស្រាអែលតែមួយដោយមិនបានខ្វល់ខ្វាយរឿងកញ្ចប់ជំនួយសម្រាប់អ៊ុយក្រែន។
សេចក្តីថ្លែងការណ៍នោះសរសេរថា៖«រដ្ឋបាលបានចំណាយពេលជាច្រើនខែធ្វើការជាមួយក្រុមសមាជិកព្រឹទ្ធសភាទ្វេបក្ស (bipartisan) ដើម្បីសម្រេចបានកិច្ចព្រមព្រៀងសន្តិសុខជាតិដែលធានាព្រំដែននិងផ្តល់ការគាំទ្រដល់ប្រជាជនអ៊ុយក្រែននិងអ៊ីស្រាអែលខណៈពេលដែលការផ្តល់ជំនួយមនុស្សធម៌ដែលត្រូវការច្រើនដល់ជនស៊ីវិល ដែលរងផលប៉ះពាល់ដោយជម្លោះជុំវិញពិភពលោក»។
សេតវិមានបានសរសេរនៅក្នុងសេចក្តីថ្លែងការណ៍ចោទប្រកាន់ការរៀបចំតាក់តែងច្បាប់ថ្មីដែលផ្តួចផ្តើមដោយសភាជាន់ទាបដែលស្ថិតក្រោមការគ្រប់គ្រងរបស់គណបក្សសាធារណរដ្ឋថាជាឧបករណ៍នយោបាយដ៏សែនអាក្រក់បំផុត។
សេចក្តីថ្លែងការណ៍នោះសរសេរថា៖«ជំនួសឱ្យការធ្វើការដោយស្មោះត្រង់ដើម្បីដោះស្រាយបញ្ហាប្រឈមសន្តិសុខជាតិដ៏បន្ទាន់បំផុតសេចក្តីព្រាងច្បាប់នេះគឺជាឧបាយកលនយោបាយដ៏ឃោរឃៅមួយទៀត»។
សេចក្តីថ្លែងការណ៍បានបន្តថា៖«សន្តិសុខរបស់អ៊ីស្រាអែលគួរតែពិសិដ្ឋមិនមែនជាល្បែងនយោបាយទេ»។
សេចក្តីព្រាងច្បាប់នេះ ដែលរៀបចំឡើងដោយប្រធានសភាលោក Mike Johnson កាលពីសប្តាហ៍មុនកើតមានឡើងនៅពេលកញ្ចប់ច្បាប់ដែលមានទឹកប្រាក់ចំនួន ១១៨,២ ពាន់លានដុល្លារ របស់ព្រឹទ្ធសភា ដែលនឹងផ្តល់អំណាច ដល់ប្រធានាធិបតីក្នុងការរឹតបន្តឹងយ៉ាងខ្លាំងលើការឆ្លងកាត់ជនចំណាកស្រុកខុសច្បាប់នៅព្រំដែនភាគខាងត្បូងព្រមទាំងផ្តល់ប្រាក់រាប់ពាន់លានដុល្លារដល់អ៊ីស្រាអែលនិងអ៊ុយក្រែនប្រឈមការកើនឡើងនៃក្រុមប្រឆាំង GOP ចំពេលមានការរុញច្រានពីសមាជិកសភាគណបក្សសាធារណរដ្ឋនិងអតីតប្រធានាធិបតីដូណាល់ត្រាំ។
កាលពីមុន CNN បានរាយការណ៍ថាប្រធានរដ្ឋសភាលោកJohnson គ្រោងនឹងជំរុញច្បាប់គាំទ្រដល់អ៊ីស្រាអែល ដែលមានទឹកប្រាក់ ១៧,៦ ពាន់លានដុល្លារដោយគ្មានខ្វល់រឿងផ្សេង ហើយបង្កើនសម្ពាធលើគណបក្សប្រជាធិបតេយ្យដើម្បីគាំទ្រច្បាប់ចុងក្រោយនេះ។
នៅក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍ CNN កាលពីថ្ងៃចន្ទលោកJohnson បានហៅការគំរាមកំហែងវេតូរបស់លោកចូបៃដិនថាជា៖«ការក្បត់នៃសម្ព័ន្ធមិត្តដ៏អស្ចារ្យរបស់យើង និងមិត្ដអ៊ីស្រាអែលក្នុងគ្រាដែលត្រូវការខ្លាំង»។
លោកបានបន្ថែមថា៖«ខ្ញុំមានន័យថាអ៊ីស្រាអែល កំពុងមានសង្គ្រាមពួកគេកំពុងប្រយុទ្ធ ដើម្បីការរស់រានរបស់ពួកគេ។ហើយគំនិតដែលលោកចូបៃដិននឹងស្នើថា លោកនឹងមិនបញ្ជូនវិធានការផ្តល់មូលនិធិស្អាតដើម្បីជួយពួកគេគឺគ្រាន់តែជាការខឹងសម្បាប៉ុណ្ណោះ។ហើយខ្ញុំគិតថាគាត់ឮលឿនពេកអំពីការនិយាយថាការគំរាមវេតូ»។
ប្រធានសភាលោក Johnson កាលពីសប្តាហ៍មុនបានអំពាវនាវដល់ព្រឹទ្ធសភាឱ្យអនុម័តច្បាប់ផ្តល់ជំនួយដល់អ៊ីស្រាអែលឱ្យឆាប់រហ័សដោយបានដាក់សម្ពាធលើសមាជិកព្រឹទ្ធសភាឱ្យបោះបង់ចោលកិច្ចខិតខំប្រឹងប្រែងរបស់ពួកគេដើម្បីរក្សាជំនួយអ៊ីស្រាអែលជាប់ទាក់ទងនឹងបញ្ហាផ្សេងទៀត។
កាលពីថ្ងៃចន្ទសេតវិមានបានហៅការអនុម័តច្បាប់ជំនួយដល់អ៊ីស្រាអែល តែមួយដោយសភាថាជា«ការលេង សើច» ដែល«មិនធ្វើអ្វីដើម្បីការពារព្រំដែនមិនធ្វើអ្វី ដើម្បីជួយប្រជាជនអ៊ុយក្រែន ការពារខ្លួនប្រឆាំងនឹងការឈ្លានពានរបស់លោកពូទីនប្រធានាធិបតីរុស្ស៊ី បរាជ័យក្នុងការគាំទ្រសន្តិសុខនៃសាលាប្រជុំវិហារអ៊ិស្លាម និងកន្លែងគោរពបូជាដែលងាយរងគ្រោះហើយបដិសេធជំនួយមនុស្សធម៌ដល់ជនស៊ីវិលប៉ាឡេស្ទីនដែលភាគច្រើនជាស្ត្រីនិងកុមារ៕