សមាជិកនៃក្រុមគ្រួសារមួយជិះស្គីកម្សាន្តនៅរដូវធ្លាក់ទឹកកកនៅភ្នំជិតព្រំដែនរវាងប្រទេសស្វីស និងប្រទេសអ៊ីតាលី ក្នុងតំបន់អឹរ៉ុបដែលត្រូវបានដឹងបាត់ខ្លួនកាលពីថ្ងៃទី៩ មីនានោះ ត្រូវបានប្រទេសឃើញស្លាប់ ៥ នាក់ ហើយ ម្នាក់ទៀតបន្តបាត់ខ្លួន។ នេះបើយោងតាមការចុះផ្សាយនានាដោយដកស្រង់សេចក្តីថ្លែងការណ៍ប៉ូលិស។
តាមរ៉យទ័រ ប៉ូលីសបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃទី១១ ខែមីនាថា អ្នកជិះស្គីឆ្លងប្រទេសចំនួន ៥នាក់ដែលបានបាត់ខ្លួន ក្នុងអំឡុងពេលដំណើរកម្សាន្តជិះស្គីនៅប្រទេសស្វីស ត្រូវបានគេរកឃើញថាបានស្លាប់ ហើយប៉ូលិសបន្តស្វែងរកអ្នកជិះស្គីទី៦ ដែលបាត់ខ្លួនក្នុងដំណើរកម្សាន្តនោះដែរ។
អ្នកជិះស្គី៥នាក់នោះជាសមាជិកគ្រួសារតែមួយបានបាត់ខ្លួនកាលពីថ្ងៃទី៩ ខែមីនា នៅម្តុំភ្នំ Tete Blanche នៅលើផ្លូវ Zermatt-Arolla ក្បែរភ្នំ Matterhorn ដែលជាប់ព្រំដែនរវាងប្រទេសស្វីស និងអ៊ីតាលី។ ប៉ូលីសបាននិយាយថា សាកសពត្រូវបានគេរកឃើញនៅថ្ងៃទី១០ខែមីនា នៅក្នុងផ្នែកនៃភ្នំ Tete Blanche។
យោងតាមសេចក្តីថ្លែងការណ៍របស់ប៉ូលីសមុននេះ បានឱ្យដឹងថា អ្នកជិះស្គីមានអាយុចន្លោះពី ២១ដល់៥៨ឆ្នាំ។ ពួកគេប្រាំនាក់ជាសមាជិករបស់គ្រួសារមួយមកពីតំបន់ Valais Canton ខណៈដែលមនុស្សទីប្រាំមួយមកពី Canton នៃ Fribourg។
ប៉ូលិសមិនបានបង្ហាញអត្តសញ្ញាណអ្នកដែលត្រូវបានរកឃើញថាស្លាប់នោះទេ។
ផ្លូវជិះស្គី Zermatt គឺជារមណីយដ្ឋានភ្នំដ៏ពេញនិយមមួយដែលល្បីល្បាញសម្រាប់ការជិះស្គី និងទាក់ទាញភ្ញៀវទេសចរមកពីជុំវិញពិភពលោក៕