មន្ត្រីសុខាភិបាលជាន់ខ្ពស់របស់ប្រទេសចិនបាននិយាយថា ប្រទេសចិននឹងបង្កើនចំនួនក្រុមជំនាញដែលមានភារកិច្ចឆ្លើយតបទៅនឹងការផ្ទុះឡើងនៃជំងឺឆ្លងនាពេលអនាគតពី៥ទៅ២៥ក្រុម។
ទីភ្នាក់ងារព័ត៌មានរ៉យទ័រ បានដកស្រង់ការលើកឡើងរបស់ លោក Wang Hesheng នាយករដ្ឋបាលគ្រប់គ្រង និងបង្ការជំងឺជាតិ ដោយអះអាងថា ប្រទេសនេះក៏នឹងកែលម្អការផ្តល់ដំណឹងជាមុន និងប្រព័ន្ធបទប្បញ្ញត្តិ ឬច្បាប់ពាក់ព័ន្ធផងដែរ នេះបើយោងតាម
ថ្លែងកាលពីថ្ងៃទី៩ខែមីនា នៅខាងក្រៅសម័យប្រជុំប្រចាំឆ្នាំនៃសភារបស់ប្រទេសចិន ដែលគេដឹងថា សភាប្រជាជនជាតិ (NPC) លោក Wang ក៏បាននិយាយផងដែរថា វាអាចពិបាកក្នុងការជៀសវាងមេរោគដែលមានសក្តានុពលក្នុងការរាតត្បាត ប៉ុន្តែជំងឺរាតត្បាតអាចបង្ការបាន។
យោងតាមរបាយការណ៍ស្តីពីការងាររបស់គណៈកម្មាធិការអចិន្ត្រៃយ៍ NPC បានឱ្យដឹងថា ប្រទេសចិនក៏បានធ្វើសេចក្តីព្រាងវិសោធនកម្មច្បាប់ស្តីពីការការពារ ការគ្រប់គ្រង និងដាក់ដាច់ដោយឡែក(ចត្តាឡីស័ក) នូវប្រភេទជំងឺឆ្លង ហើយការកែសម្រួលបានឆ្លងកាត់ការត្រួតពិនិត្យដំបូង។
របាយការណ៍ការងាររបស់នាយករដ្ឋមន្ត្រីចិនលោក លី ឈាង (Li Qiang) បានកត់សម្គាល់ថាប្រទេសនេះបានទទួល «ជ័យជំនះយ៉ាងសំខាន់ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩។ នេះបើតាមសេចក្តីរាយការណ៍របស់រ៉យទ័រ៕