ដូចការវិភាគកន្លងមកអំពីលទ្ធភាពនៃរំលាយគណបក្សឆ្ពោះទៅមុខ (Move Forward Party) បន្ទាប់ពីតុលាការធម្មនុញ្ញរកឃើញកំហុសរបស់គណបក្សឆ្ពោះទៅមុខក្នុងពេលឃោសនាបោះឆ្នោត ដែលប៉ុនប៉ងកែប្រែរដ្ឋធម្មនុញ្ញទាក់ទិននឹងស្ថាប័នព្រះមហាក្សត្រ។
គណៈកម្មាធិការរៀបចំការបោះឆ្នោតរបស់ប្រទេសថៃនៅថ្ងៃអង្គារនេះនឹងស្នើឱ្យតុលាការធម្មនុញ្ញរំលាយគណបក្សឆ្ពោះទៅមុខ (Move Forward Party)។ នេះបើយោងតាមរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយអនឡាញនៅថ្ងៃអង្គការនេះ។
ចំណាត់ការនេះធ្វើឡើងបន្ទាប់ពីសេចក្តីសម្រេចមុនរបស់តុលាការធម្មនុញ្ញដែលបានរកឃើញថា គណបក្សដែលបានឈ្នះការបោះឆ្នោតសកលកាលពីឆ្នាំមុន ហើយអតីតមេដឹកនាំរបស់ខ្លួន ភិថា លឹមចារើនរ៉ាត (Pita Limjaroenrat) មានពិរុទ្ធពីបទធ្វើយុទ្ធនាការកែប្រែច្បាប់ស្តីពីការប្រមាថព្រះមហាក្សត្រ ដែលជាស្ថាប័នមិនអាចប៉ះបានរបស់ប្រទេស។
តុលាការធម្មនុញ្ញថៃធ្លាប់បានលើកលែងការចោទប្រកាន់ប្រឆាំងលោក ភិថា លឹមចារើនរ៉ាត លើបណ្តឹងដែលចោទប្រកាន់ថាលោកកាន់កាប់ភាគហ៊ុនក្នុងប្រព័ន្ធផ្សព្វផ្សាយ ប៉ុន្តែតុលាការដដែលនេះ ក៏បានរកឃើញកំហុសរបស់គណបក្សឆ្ពោះទៅមុខដែលប៉ះពាល់ដល់ស្ថាប័នព្រះមហាក្សត្រ៕