អ្នក​ជិះស្គី​ជិត​ ១៦ ០០០ ​នាក់ បាន​កាល​ពិ​ថ្ងៃ​អាទិត្យ បាន​ចូលរួម​ព្រឹត្តិការណ៍​កីឡា​លក្ខណៈ​កម្សាន្ត​ដ៏​ធំ​បំផុត​គឺ​ «ការ​ប្រណាំង​ជិះ​ស្គី»​ នៅ​ Vasaloppet នៅ​កណ្តាល​ប្រទេស​ស៊ុយអែត។

ព្រឹត្តិការណ៍​កីឡា​នេះ​ បាន​ឈាន​ដល់​ការ​រៀប​ចំ​លើក​ទី​១០០ ដោយ​​អ្នក​ជិះស្គី​ប្រណាំង​គ្នា​រហូត​ដល់​ចម្ងាយ ​៩០​ គីឡូម៉ែត្រ ​ហើយ​វា​ជា​ផ្នែក​មួយ​ដ៏​ធំ​នៃ​ប្រវត្តិសាស្ត្រ​កីឡា និង​វប្បធម៌​របស់​ប្រទេស​ស៊ុយ​អែត។

ការ​ប្រណាំង​នេះ​ត្រូវ​បាន​ធ្វើ​ឡើងជា​លើក​ដំបូង​ក្នុង​ឆ្នាំ ១៩២២​ ហើយ​ធ្វើ​ឡើង​ជា​រៀង​រាល់​ឆ្នាំ។ មាន​ការ​លុបចោល​ចំនួន​បី​ចាប់​តាំងពី​ការ​រៀប​ចំ ​លើកដំបូង៕​