បាងកក៖ មានហេតុការណ៍ផ្ទុះរថយន្តពណ៌ប្រាក់មួយគ្រឿងដែលបានចតនៅកន្លែងកើតហេតុ ប៉ុន្តែមិនមានមនុស្សណាម្នាក់រងរបួសដោយសារហេតុការណ៍នេះឡើយ។

មន្ត្រីបានបិទកន្លែងកើតហេតុដើម្បីធានាសុវត្ថិភាព​នៅ​ពេល​ដែល​ការស៊ើបអង្កេត​កំពុងដំណើរការ ខណៈដែលពួកគេជឿថាក្រុម​បះបោរមាន​បំណង​បង្ក​ឱ្យមានការ​ភ័យស្លន់ស្លោ មុនពេលដំណើរទស្សនកិច្ចរបស់លោក ថាក់ ស៊ីន ស៊ីណាវ៉ាត្រា នៅក្នុងខេត្តចំនួនបីនៅភាគខាងត្បូងនៅថ្ងៃនេះ។

អមដំណើរដោយរដ្ឋមន្ត្រីក្រសួងការពារជាតិ Phumtham Wechayachai និងរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ TaweeSodsong អតីតនាយករដ្ឋមន្ត្រី​ថៃ នឹងទៅវត្ត Prachum Cholthara ក្នុងសង្កាត់ Su-ngai Padi នៃខេត្ត Narathiwat ដើម្បីគោរពបូជាព្រះចៅអធិការវត្ត និង​ជួបជាមួយថ្នាក់ដឹកនាំមូលដ្ឋាន។

ក្រុមការងាររបស់គាត់នឹងធ្វើដំណើរទៅកាន់សាលា Sampanvittaya ក្នុងស្រុក Cho Ai Rong នៃខេត្ត Narathiwat សាលា Saiburi Islam Wittaya ក្នុងស្រុក Sai Buri នៃខេត្ត Pattani និង TK Park Yala ក្នុងស្រុក Muang Yala ដើម្បីពិភាក្សាជាមួយនាយកសាលា អ្នកដឹកនាំសាសនា និងអ្នកដឹកនាំក្នុងតំបន់។

ក្រុមការងារនឹងទៅ​តំបន់​ Ban Sri Yala ក្នុងស្រុក Muang Yala ដើម្បី​ពិភាក្សា​អំពី​ការអភិវឌ្ឍ​ខេត្តភាគខាងត្បូងចំនួន​បី មុន​ពេល​ត្រឡប់​ទៅ​ទីក្រុង​បាងកក​វិញ៕

ប្រភពៈ ចុចលើតំណភ្ជាប់នេះ

ANN/The Nation