
អ្នករងរបួសនៅក្នុងការវាយប្រហារលើតំបន់ហ្កាហ្សា។ Anadolu Agency
ក្រុមហាម៉ាស់បានព្រមានថា ការវាយប្រហារតាមអាកាសថ្មីរបស់អ៊ីស្រាអែលនៅព្រឹកថ្ងៃអង្គារនេះបានបំពានបទឈប់បាញ់គ្នា ដែលការណ៍នេះនឹងធ្វើឱ្យជោគវាសនានៃចំណាប់ខ្មាំងស្ថិតក្នុងគ្រោះថ្នាក់។
អ៊ីស្រាអែលបាននិយាយថា ខ្លួនបានបើកការវាយប្រហារតាមអាកាសទូទាំងតំបន់ហ្គាហ្សាស្ទ្រីប ដោយសារកិច្ចចរចាដែលកំពុងធ្វើឡើងមិនមានការរីកចម្រើនទៅមុខ។ ភ្លាមៗនេះ គេមិនទាន់ដឹងច្បាស់ថា តើប្រតិបត្តិការនេះ ជាយុទ្ធសាស្ត្រដាក់សម្ពាធ ឬ សង្រ្គាមត្រូវបានបន្តឡើងវិញឬយ៉ាងណា។
ក្រុមហាម៉ាសបាននិយាយថា រដ្ឋាភិបាលអ៊ីស្រាអែល ត្រូវតែទទួលខុសត្រូវចំពោះការវាយប្រហារដែលមិនមានការបង្កហេតុពីប៉ាឡេស្ទីនមួយនេះ។
ក្រសួងសុខាភិបាលនៃតំបន់ហ្គាហ្សាបាននិយាយថា មនុស្សយ៉ាងហោចណាស់មនុស្ស ៤៤ នាក់ត្រូវបានសម្លាប់ក្នុងការវាយប្រហារតាមអាកាសកាលនៅព្រឹកព្រលឹមថ្ងៃអង្គារនេះ។
គួរឲ្យដឹងផងដែរថា នៅព្រឹកព្រលឹមនេះ អ៊ីស្រាអែលបានបើកការវាយប្រហារជាថ្មីតាមអាកាសនៅទូទាំងតំបន់ហ្គាហ្សាស្ទ្រីបជាលើកដំបូងបន្ទាប់ពីបទឈប់បាញ់បានចូលជាធរមានក្នុងខែមករា ដោយនិយាយថា ខ្លួនកំពុងវាយលុកគោលដៅរបស់ក្រុមហាម៉ាស៕