សភាតំណាងរាស្រ្តអាមេរិក បានអនុម័តច្បាប់ថវិកាដែលរាប់បញ្ចូលទាំងការកាត់ពន្ធរាប់ពាន់លានដុល្លារ និងការចំណាយរបស់រដ្ឋាភិបាល ទោះបីជាមានការប្រឆាំងពីគណបក្សប្រជាធិបតេយ្យ និងគណបក្សសាធារណរដ្ឋក៏ដោយ។

ផែនការចំណាយ គឺជាគន្លឹះដ៏សំខាន់នៅក្នុងរបៀបវារៈនីតិប្បញ្ញត្តិរបស់លោក Donald Trump ហើយលោកបានហៅផែនការនេះថា «big, beautiful bill» ឬ «វិក័យប័ត្រដ៏ស្រស់ស្អាតនិងមានទំហំធំ»។

ក្រោយពីការបោះឆ្នោតនៃសំឡេងគាំទ្រ ២១៦​ ទល់ ២១៤ លោក Trump នៅថ្ងៃព្រហស្បតិ៍បានបង្ហោះនៅលើបណ្តាញសង្គមថា «សូមអបអរសាទរចំពោះសភាលើការអនុម័តច្បាប់ដែលកំណត់ដំណាក់កាល សម្រាប់ការចុះហត្ថលេខាដ៏អស្ចារ្យ និងសំខាន់បំផុតនៅក្នុងប្រវត្តិសាស្ត្រនៃប្រទេសរបស់យើង»។

ផែនការចំណាយរបស់សភាអាមេរិក គឺជាប្លង់មេដ៏សំខាន់ និងបង្ហាញពីព័ត៌មានលម្អិតជាច្រើនដែលត្រូវធ្វើការដោះស្រាយ។ វិធានការថវិកានេះ ក៏នឹងកាត់បន្ថយប្រាក់ដែលចូលមកក្នុងរដ្ឋាភិបាលសហព័ន្ធរបស់សហរដ្ឋអាមេរិកផងដែរ។

ទោះបីជាយ៉ាងណាក៏ដោយ ក្រុមអ្នក​គាំទ្រ​ខាង​គណបក្ស​សាធារណរដ្ឋ​មួយ​ចំនួន​ប្រឆាំង​នឹង​ច្បាប់​នេះ​ពី​ដំបូង ហើយ​ទាមទារ​ឱ្យ​មាន​ការ​កាត់​បន្ថយ​ការ​ចំណាយ។​

ប្រភព៖ https://www.bbc.com/news/articles/c7vnnv6n29no