
ប៉ូលិសនៃទីក្រុងវែងឃូវើ (Vancouver) ប្រទេសកាណាដា និយាយថា មនុស្ស ១១ នាក់បានស្លាប់បន្ទាប់ពីរថយន្តបើកចូលទៅក្នុងហ្វូងមនុស្សនៅឯពិធីបុណ្យ Lapu Lapu របស់សហគមន៍ហ្វីលីពីននៅប្រទេសកាណាដា កាលពីម្សិលមិញ។
ព្រឹត្តិការណ៍នេះ ក៏បណ្ដាលឲ្យមនុស្សជាច្រើនអ្នកផ្សេងទៀតរងរបួស ដែលកើតឡើងខណៈមនុស្សរាប់ពាន់នាក់នៅកំពុងប្រារព្ធពការអបអរកម្មវិធីបេតិកភណ្ឌ និងវប្បធម៌របស់ប្រទេសហ្វីលីពីន។ ជនល្មើសត្រូវបានហ្វូងមន្សុសចាប់បានភ្លាមៗ។
មេប៉ូលិសស្ដីទី លោក Steve Rai និយាយថា ជនរងគ្រោះមានអាយុចន្លោះពី ៥ ទៅ ៦៥ ឆ្នាំ។ លោកថា ជនសង្ស័យ អាយុ ៣០ឆ្នាំ មានប្រវត្តិតដៃជាមួយប៉ូលិសជាច្រើនលើក ដោយសារបញ្ហាផ្លូវចិត្ត។
លោក Ken Sim អភិបាលក្រុងនិយាយថា ការពិនិត្យឡើងវិញទាំងស្រុងត្រូវបានបើកឡើងទាក់ទងនឹងសុវត្ថិភាពនៃព្រឹត្តិការណ៍នេះ។ លោកហៅថ្ងៃដែលព្រឹត្តិការណ៍កើតឡើងថាជា «ថ្ងៃដ៏ខ្មៅងងឹតបំផុត» សម្រាប់ទាំងទីក្រុង Vancouver និងសហគមន៍ហ្វីលីពីន ដែលបណ្ដាលមកពី «ការឈឺចាប់ដែលមិនអាចស្រមៃបាន»។
អ្នករៀបចំកម្មវិធីនិយាយថា ពួកគេកំពុងរងភាព «ខ្ទេចខ្ទាំខ្លោចផ្សា« ដោយថ្លែងថា៖ «យើងទាំងអស់គ្នាបែកបាក់ជាមួយគ្នា ប៉ុន្តែយើងកំពុងរួបរួមគ្នាជាសហគមន៍»។
លោក Yoseb Vardeh ដែលបាននៅកន្លែងកើតហេតុ បានប្រាប់សារព័ត៌មាន BBC ថា រថយន្តបានបើក «ចូលទៅក្នុងហ្វូងងមនុស្ស» ដែលធ្វើឲ្យមនុស្សជាច្រើននាក់បានស្រែកយំខ្លាំង ហៅរកមនុស្សជាទីស្រឡាញ់របស់ពួកគេ។
មកទល់នឹងពេលនេះ គេមិនទាន់ដឹងពីអ្វីជាកត្តាជំរុញឲ្យជនល្មើសធ្វើសកម្មភាពដ៏ប្រល័យនេះទេ៕ BBC, CNN