វិទ្យាស្ថានស្រាវជ្រាវសន្តិភាពអន្តរជាតិ Stockholm (SIPRI) បាននិយាយនៅក្នុងសេចក្តីប្រកាសព័ត៌មានមួយកាលពីថ្ងៃចន្ទថា អាមេរិក និងរុស្ស៊ី គឺជាប្រទេសនាំចេញអាវុធធំជាងគេ និងធំទី២ ក្នុងរយៈពេល ៣ ទសវត្សរ៍កន្លងទៅនេះ។
យោងតាមទិន្នន័យថ្មីរបស់ SIPRI ស្តីពីការផ្ទេរសព្វាវុធជាសាកលក្នុងឆ្នាំ ២០១៨-២០២២ ការនាំចេញអាវុធរបស់រុស្ស៊ី បានធ្លាក់ចុះ ៣១ % ក្នុងរយៈពេលនេះ បើធៀបនឹង ៥ ឆ្នាំមុន ខណៈដែលអ៊ុយក្រែន បានក្លាយជាប្រទេស នាំចូលអាវុធធំទី៣របស់ពិភពលោកក្នុងឆ្នាំ ២០២២។
SIPRI បាននិយាយថា ការនាំចេញអាវុធសកល ត្រូវបានគ្រប់គ្រងដោយអាមេរិក និងរុស្ស៊ីជាយូរមកហើយ ប៉ុន្តែគម្លាតរវាងប្រទេសទាំង ២ ត្រូវបានពង្រីកយ៉ាងច្រើន ខណៈរុស្ស៊ី និងបារាំង ដែលជាចំណាត់ថ្នាក់ទី៣សម្រាប់ការផ្គត់ផ្គង់អាវុធ បានថយចុះ។
ការលក់អាវុធរបស់អាមេរិក បានកើនឡើង ១៤% ចន្លោះឆ្នាំ ២០១៣-២០១៧ និង ២០១៨-២០២២ ហើយ អាមេរិកមានចំណែក ៤០% នៃការនាំចេញអាវុធសកលក្នុងឆ្នាំ ២០១៨-២០២២។ ការនាំចេញអាវុធរបស់រុស្ស៊ីបានធ្លាក់ចុះ ៣១% ក្នុងរយៈពេលដូចគ្នា ខណៈដែលចំណែកនៃការនាំចេញអាវុធពិភពលោកធ្លាក់ចុះពី ២២% ទៅ ១៦% ហើយការលក់អាវុធរបស់បារាំង បានកើនឡើងពី ៧,១% ទៅ ១១% ។
កាលពីឆ្នាំមុន អ៊ុយក្រែន បានក្លាយជាប្រទេសនាំចូលអាវុធធំជាងគេទី៣ របស់ពិភពលោក។ នៅឆ្នាំ ១៩៩១-២០២១ អតីតសាធារណរដ្ឋសូវៀត បាននាំចូលអាវុធសំខាន់ៗមួយចំនួន ប៉ុន្តែជាលទ្ធផលនៃជំនួយផ្នែកយោធាពីអាមេរិក និងបណ្តាប្រទេសនៅអឺរ៉ុបជាច្រើន វាបានក្លាយទៅជាប្រទេសនាំចូលអាវុធធំជាងគេទី៣ក្នុងកំឡុងឆ្នាំ ២០២២ ដោយតាមពីក្រោយប្រទេសកាតា និងឥណ្ឌា និងធំបំផុតទី១៤ សម្រាប់ ២០១៨-២០២២។ SIPRI បាននិយាយថា ចំណែកការនាំចូលអាវុធសកលរបស់អ៊ុយក្រែនក្នុងរយៈពេល៥ឆ្នាំ កើនឡើង២%៕
វីដេអូ៖


