ប៉ូលិសបានចាប់ខ្លួនមនុស្ស ១៥ នាក់ ក្រោយពីបាតុកម្មប្រឆាំងជនភៀសខ្លួន នៅខាងក្រៅសណ្ឋាគារមួយ ដែលត្រូវប្រើសម្រាប់អ្នកស្វែងរកសិទ្ធិ ជ្រកកោន បានក្លាយទៅជាហិង្សានៅជិតទីក្រុង Liverpool នៃចក្រភពអង់គ្លេស។
នាយកដ្ឋានប៉ូលិសទីក្រុង Merseyside បាននិយាយ ថា មន្ត្រីប៉ូលិសម្នាក់ និងជនស៊ីវិល ២ នាក់ បានរងរបួសស្រាលអំឡុងពេលមានការរំខានកាលពីយប់ថ្ងៃសុក្រ នៅក្នុងទីក្រុង Knowsley។
កងកម្លាំងប៉ូលិស បាននិយាយថា អ្នកតវ៉ាខ្លះ បានគប់វត្ថុផ្សេងៗ និងដុតរថយន្តប៉ូលិស១គ្រឿង។ មនុស្សដែលត្រូវបានចាប់ខ្លួនដែលមានអាយុចាប់ពី ១៣ ទៅ ៥៤ ឆ្នាំ ត្រូវបានចាប់ឃុំខ្លួន បន្ទាប់ពីមានអំពើហិង្សា។
ស្នងការប៉ូលិសក្រុង Merseyside លោក Emily Spurrell បានប្រាប់វិទ្យុ Radio City ថា វាមានគ្រោះថ្នាក់មិនគួរឱ្យជឿ ហើយមានអ្នករងរបួស ២៣ នាក់ ក្នុងចំណោមមន្ត្រីប៉ូលិស។
ការិយាល័យសន្តិសុខ កំពុង ប្រើប្រាស់សណ្ឋាគារ សម្រាប់អ្នកស្វែងរកសិទ្ធិជ្រកកោន ស្នាក់នៅបណ្តោះអាសន្នចាប់តាំងពីឆ្នាំមុន។ នេះបើយោងតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក។
លោក George Howarth ដែលតំណាងឱ្យសហគមន៍ Knowsley នៅក្នុងសភាចក្រភពអង់គ្លេស បាននិយាយថា អំពើហិង្សាកាលពីយប់ថ្ងៃសុក្រ មិនបានឆ្លុះបញ្ចាំងពីសហគមន៍នោះទេ។
លោកបាននិយាយថា៖ «ប្រជាជននៃ សហគមន៍ Knowsley មិនមែនជាមនុស្សរើសអើងពូជសាសន៍ទេ ហើយកំពុងស្វាគមន៍ចំពោះមនុស្ស ដែលរត់ចេញពីកន្លែងគ្រោះថ្នាក់បំផុតមួយចំនួន នៅក្នុងពិភពលោក ដើម្បីស្វែងរកកន្លែងសុវត្ថិភាព»។ «អ្នកដែលធ្វើបាតុកម្មប្រឆាំងនឹងជនភៀសខ្លួន នៅការតវ៉ាយប់នេះ មិនតំណាងឱ្យសហគមន៍នេះទេ»៕
វីដេអូ៖


