ក្រសួងពាណិជ្ជកម្មរបស់ប្រទេសចិន បាននិយាយនៅថ្ងៃពុធ ទី ១៨ ខែសីហាថា អ្នកលក់ទំនិញឬ បុគ្គលនៅក្នុងឧស្សាហកម្មផ្សាយលក់ផ្ទាល់តាមបណ្ដាញសង្គមរបស់ប្រទេសចិន គួរតែនិយាយភាសាចិនកុកងឺ និងស្លៀកពាក់ឱ្យបានសមរម្យ នៅពេលពួកគេលក់ផលិតផលតាមអ៊ីនធឺណិត។
ទីផ្សារតាមរយៈការផ្សាយផ្ទាល់បានទទួលបានការពេញនិយម ក្នុងរយៈពេល ២ ឆ្នាំចុងក្រោយនេះសូម្បីតែ ម៉ាកល្បី ៗ ដូចជា L”Oreal, Nike, Dyson និងអ្នកទិញអីវ៉ាន់អនឡាញ ហើយវេទិកាពាណិជ្ជកម្ម អេឡិចត្រូនិកចិន ភាគច្រើននាពេលឥឡូវនេះផ្តល់ជូនជម្រើសក្នុងការទិញនិងលក់ផលិតផលតាមរយៈការផ្សាយផ្ទាល់លើអនឡាញដែរ។
វិស័យនេះទទួលបានការចាប់អារម្មណ៏និងទាមទារឱ្យស៊ើបអង្កេត គឺកាលពីឆ្នាំមុនដោយអ្នកដើរចូលចិត្តទិញអីវ៉ាន់ និងម៉ាកផលិតផលមួយចំនួនបានចោទប្រកាន់អ្នកផ្សាយផ្ទាល់មួយចំនួនថា ផលិតក្លែងបន្លំដែលជំរុញឱ្យនិយតករអ៊ីនធឺណិតរបស់ចិនប្រកាសសេចក្តីព្រាងច្បាប់នៅខែវិច្ឆិកាខាងមុខនេះ។
ក្រសួងពាណិជ្ជកម្មចិន នៅថ្ងៃពុធនេះបានបោះពុម្ពផ្សាយនូវសេចក្តីណែនាំលម្អិត បន្ថែមហើយជាលើកដំបូងបានលើកឡើង អំពីភាសារួមសម្រាប់ប្រើប្រាស់ពេលបន្តផ្ទាល់។ ភាសាចិនកុកងឺ គឺជាភាសាផ្លូវការ នៅក្នុងប្រទេសចិន ប៉ុន្តែក៏មានគ្រាមភាសា និងភាសាជនជាតិភាគតិច ជាច្រើននៅក្នុងប្រទេសផងដែរ។
ច្បាប់ថ្មីដែលត្រូវបានពិនិត្យឡើងវិញ ជាសាធារណៈរហូតដល់ថ្ងៃទី ២ ខែកញ្ញា ក៏បាននិយាយផងដែរថា អ្នកផ្សាយផ្ទាល់គួរតែស្លៀកពាក់តាម របៀបមួយដែលសមរម្យមិនប៉ះពាល់ ដល់ទស្សនិកជនរបស់ពួកគេផងដែរ៕
មឹង ច័ន្ទសុម៉ានីតា

