ក្រុងញូវយ៉កៈគណៈកម្មាធិការ 100 (C100) អង្គការភាពជាអ្នកដឹកនាំអាមេរិកមិនរកប្រាក់កម្រៃរបស់ពលរដ្ឋអាមេរិកដើមកំណើតចិនដ៏ល្បីមកពីវិស័យផ្សេងៗ កាលពីថ្ងៃពុធបានប្រកាសពីការបរិច្ចាកម៉ាស់ N95 ចំនួន ៨៥០ ០០០ ម៉ាស់ ទៅដល់អ្នកធ្វើការងារផ្នែកគាំទ្រសុខភាពនៅក្នុងសហគមន៍នានានៅអាមេរិក។
ជំនួយនេះមានទឹកប្រាក់ជាង ៣ ពាន់ដុល្លារអាមេរិក នឹងជួយដល់សហគមន៍ភាគតិចដែលរងការប៉ះពាល់ខ្លាំងបំផុត និងវិទ្យាស្ថានគាំពារសុខភាពដែលជួយដល់ពួកគេនៅក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ ១៩។
លោក Zhengyu Huang ប្រធាននៃគណៈកម្មាធិការ (The Committee of 100) បានថ្លែងថា៖ «ដោយមានការផ្តល់ជំនួយម៉ាស់ N95 ចំនួន ៨៥០ ០០០ ម៉ាស់ គណៈកម្មាធិការ C100 បានខិតខំប្រឹងប្រែងផ្តល់ជំនួយដែលត្រូវការយ៉ាងចាំបាច់នេះ ទៅដលើមន្ទីរពេទ្យជិត ១០០ កន្លែង និងវិទ្យាស្ថានគាំពារសុខភាពនៅក្នុងសហគមន៍នានាដើម្បីបន្តប្រយុទ្ធប្រឆាំងនឹងវីរុសរាតត្បាតនេះ។ «គម្រោងនេះគឺជាការបន្តកិច្ចប្រឹងប្រែងរបស់យើងដើម្បីប្រយទ្ធប្រឆាំងជំងឺកូវីដ១៩ និងដោះស្រាយបញ្ហាសំខាន់ៗ ដែលធ្វើឲ្យប៉ះពាល់ដល់ប្រជាជនអាមេរិក»។
គណៈកម្មាធិការ C100 កំពុងធ្វើដៃគូជាមួយក្រុមមេដឹកនាំ មកពីក្រុមសហគមន៍នៅអាមេរិក ដើម្បីបរិច្ចាគឳសថដែលមានគុណភាពខ្ពស់ ហើយម៉ាស់ N95 បានផ្តល់ទៅឲ្យមន្ទីរពេទ្យជាច្រើន ដែលបានធ្វើប្រតិបត្តិការមិនគ្រប់គ្រាន់ នៅក្នុងសហគមន៍អាមេរិក៕ Xinhua/PSA


