ក្រុងហ្វីឡាដែលហ្វីយ៉ាៈ ក្រុម បក្សប្រជាធិបតេយ្យ បានប្រវេប្រវាពីថ្ងៃចន្ទ ដើម្បីទប់ស្កាត់ការបង្ហាញអាថ៌កំបាំងដែលធ្វើឲ្យខូចខាតជាច្រើននូវកិច្ចប្រឹងប្រែងរបស់អ្នកខាងក្នុង ដើម្បីចងជើងយុទ្ធនាការប្រធានាធិបតីរបស់លោកប៊ើរនី សានឌើរ ដោយប្រធានបក្សនេះ បានប្រកាសភ្លាមពីការលាលែងរបស់លោកស្រីនៅមុនមហាសន្និបាតបក្ស ដើម្បីតែងតាំងលោកស្រីហ៊ីឡារី គ្លីនតុនជា បេក្ខនារីផ្លូវការ។
លោកស្រី Debbie Wasserman Schultz បានថ្លែងថា លោកស្រី នឹងចុះចេញនៅពេលបញ្ចប់មហាសន្និបាតនេះ ជាទង្វើមួយដែលមានបំណងបញ្ចប់រឿងអាស្រូវ ដែលកំពុងគំរាមកំហែងភាពសុខសាន្តដ៏ខ្វាយខ្វល់មួយ នៅខាងក្នុងគណបក្ស។
ប្រតិភូបក្សប្រជាធិបតេយ្យរាប់ពាន់នាក់ កំពុងមកជួបជុំគ្នានៅ ក្រុងហ្វីឡាដែលហ្វីយ៉ា «ក្រុងស្នេហាមិត្តភាព» ដើម្បីដំឡើងលោកស្រីគ្លីនតុន ជាបេក្ខនារីនៃបក្ស ដែលនឹងប្រយុទ្ធនឹងជនសាធារណរដ្ឋ លោកដូណាល់ត្រាំ ក្នុងការបោះឆ្នោតក្នុងខែវិច្ឆិកា។
បន្ទាប់ពីយុទ្ធនាការស្ទាបស្ទង់ជំហានដំបូងដែលបានប្រយុទ្ធគ្នា ខ្លាំងក្លា បក្សនេះ បាននិងកំពុងឈានទៅកាន់មហាសន្និបាតបក្សប្រជាធិបតេយ្យជាតិ ហាក់បីដូចជាបានបង្រួបបង្រួមច្រើនជាងក្រុមសាធារណរដ្ឋ ដែលការ ប្រេះឆារបស់ពួកគេ កើតឡើងពុំធ្លាប់មានកាលពីសប្តាហ៍មុនខណៈពួកគេបានបញ្ជាក់មហាសេដ្ឋី ត្រាំ ជាបេក្ខជនពួកគេ។
ពេលនេះ ក្រុមប្រជាធិបតេយ្យ កំពុងជួបបញ្ហាជាមួយការបែកធ្លាយនូវរឿងអាស្រូវ ដែលបានគំរាមកំហែងរីកទៅជាវិបត្តិធំមួយ ខណៈបក្សនេះត្រូវបានសន្មតថា រួមដៃគ្នានៅជុំវិញបេក្ខនារីខ្លួន។
អ៊ីមែលដែលបានលេចធ្លាយជា ច្រើនពីគណនីរបស់ក្រុមមេដឹកនាំគណបក្សប្រជាធិបតេយ្យ រួមមានយ៉ាងតិចសារពីរ លើកឡើងពីកិច្ចប្រឹងប្រែងរបស់អ្នកខាងក្នុងមួយ ដើម្បីបង្ករបួសដល់ការចាប់ផ្តើមនៃយុទ្ធនាការរបស់លោកសានឌើរ ដែលបានប្រជែងជាមួយ លោកស្រី គ្លីនតុន ក្នុងនោះមានទាំងតាមរយៈការព្យាយាមបង្ហាញ លោកថា ជាអ្នកមិនជឿសាសនា នៅក្នុងរដ្ឋដែលមានជំនឿសាសនាដ៏ជ្រាលជ្រៅ។
ដោយចុះញ៉មនឹងសម្ពាធកំពុងកើនឡើងយ៉ាងឆាប់រហ័សប្រធាន មានបញ្ហា នៃគណៈកម្មាធិការជាតិបក្សប្រជាធិបតេយ្យ លោកស្រី Wasserman Schultz បានប្រកាសពីថ្ងៃចន្ទថា លោកស្រីនឹងចុះចេញពីតំណែងនេះ នៅពេលបញ្ចប់មហាសន្និបាតនេះ។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ Wasserman Schultz បានពណ៌នាលោកស្រីគ្លីនតុនថាជា «មិត្តភក្តិម្នាក់ ដែលខ្ញុំតែងតែមាន ជំនឿ និងដឹងថា នឹងក្លាយជាប្រធានាធិបតីអស្ចារ្យម្នាក់»។
ការប្រកាសរបស់លោកស្រី បានកើតឡើង បន្ទាប់ពីលោកសានឌើរ ពីថ្ងៃអាទិត្យ បានធ្វើការអំពាវនាវជាថ្មីឲ្យ លោកស្រីគ្លីនតុនដើរចេញ៕


