ក្រុងកាប៊ុលៈ អាមេរិកកាលពីថ្ងៃអង្គារបានស្វាគមន៍បទឈប់បាញ់ថ្មីមួយ រវាងរដ្ឋាភិបាលអាហ្វហ្គានីស្ថាន និងក្រុមបះបោរតាលីបង់ ហើយបានសម្តែងក្តីសង្ឃឹមថា ពួកគេអាចបើកកិច្ចពិភាក្សាឲ្យបានឆាប់រហ័ស នៅពេលខាងមុខនេះ។
លោក រូសស៍ វីលស៊ុន ជាអ្នកការទូតអាមេរិកកំពូលបានប្រចាំនៅក្នុងទីក្រុងកាប៊ុលបានថ្លែងថា៖ «ខ្ញុំបានស្វាគមន៍ចំពោះសេចក្តីប្រកាស អំពីបទឈប់បាញ់នៅថ្ងៃបុណ្យសាសនាមូស្លីម (Eid) មួយ ដែលប្រជាជនអាហ្វហ្គានីស្ថាន នឹងរៀបចំប្រារព្ធថ្ងៃបុណ្យដោយសន្តិភាព»។
លោកបានសរសេរនៅលើគេហទំព័រធ្វីធើរថា៖ «ខ្ញុំទន្ទឹងរងចាំ ដើម្បីឲ្យភាគីទាំង ២ បំពេញការប្តេជ្ញាចិត្តរបស់ពួកគេ និងចាត់វិធានការឲ្យបានឆាប់រហ័ស ដើម្បីចរចាអន្តរអាហ្វហ្គានីស្ថាន៕ SK

