ក្រុងប៉េកាំង: មេដឹកនាំចិនលោកស៊ី ជីនភីង ត្រូវបានរំពឹងថា លោកនឹងពង្រឹងអំណាចរបស់ខ្លួននៅក្នុងជួរបក្សកុម្មុយនីស្តនៅក្នុងការបោះឆ្នោតបក្សសប្ដាហ៍នេះហើយទង្វើនេះនឹងជួយធ្វើឲ្យលោកក្លាយទៅជាមេដឹកនាំប្រទេសដ៏មានឥទ្ធិពលបំផុតនៅក្នុងទសវត្សរ៍នេះ។
មហាសន្និបាត ៥ ឆ្នាំដែលត្រូវបានប្រារព្ធបើកនៅថ្ងៃពុធនោះនឹងផ្ដល់ឱកាសឲ្យលោកស៊ីអាចពង្រឹងអំណាចរបស់ខ្លួននៅក្នុងការគ្រប់គ្រងមហាអំណាចសេដ្ឋកិច្ចពិភពលោកទីពីរនេះតាមរយៈដាក់បញ្ជូលអ្នកស្មោះស្ម័គ្រនឹងលោកទៅក្នុងជួរបក្សកុម្មុយនីស្តនោះ។
មេដឹកនាំវ័យ ៦៤ ឆ្នាំរូបនេះនឹងអាចទទួលបានតំណែងជាលេខាបក្សកុម្មុយនីស្តសម្រាប់អាណត្តិទីពីរជាក់ជាមិនខាន។ប៉ុន្តែអ្នកវិភាគនឹងបន្តរង់ចាំមើលសញ្ញាណផ្សេងទៀតដែលរូបលោកអាចនឹងសាកល្បងបន្តតំណែងក្រោយឆ្នាំ ២០២២។
អំណាចរបស់លោកស៊ី នៅពេលនេះស្រដៀងគ្នាទៅនឹងអំណាចរបស់លោក ម៉ៅសេទុង ដែរ៕



