ក្រុងហ្ស៊េរុយសាឡិមៈកាលពីថ្ងៃអង្គារ ប្រធានាធិបតី អ៊ីស្រាអែល បានរិះគន់ ជុំវិញការស្នើសុំឲ្យមានច្បាប់មួយ ដែលត្រូវបានគេមើលឃើញថា ជាការបើកទ្វារដើម្បីឆ្ពោះទៅរកការបង្កើតសហគមន៍ជនជាតិជ្វីសនៅក្នុងប្រទេសនេះ។
ការអត្ថាធិប្បាយរបស់លោក Reuven Rivlin គឺជាការអន្តរាគមន៍ដ៏កម្រនៅមួយក្នុងកិច្ចការនយោបាយរបស់ប្រធានាធិបតីនៃប្រទេសនេះ តួនាទីរបស់លោក គឺជានិមិត្តរូបដ៏មានសារៈសំខាន់។
លោក បានសម្តែងការព្រួយបារម្ភនៅក្នុងលិខិតបើកចំហមួយ ដោយចង្អុលទៅលើឃ្លាមួយនៅក្នុងសំណើសុំឲ្យមានច្បាប់ដែលចាត់ទុកអុីស្រាអែលថាជា«ប្រទេសកំណើតរបស់ជនជាតិជ្វីហ្វ»។
អ្វីដែលគេហៅថា ច្បាប់រដ្ឋដែលរដ្ឋាភិបាលសង្ឃឹមថា នឹងត្រូវបានអនុម័តនៅចុងខែនេះ អាចក្លាយជាផ្នែកមួយនៃច្បាប់មូលដ្ឋានរបស់ប្រទេស ដែលអាចប្រើប្រាស់ជារដ្ឋធម្មនុញ្ញមួយ៕ NS


