ក្រុងវ៉ាសូវីៈ ទាហានជាច្រើន បានចាប់ផ្តើមធ្វើសកម្មភាពលើទឹកដីប្រទេសប៉ូឡូញ ពីថ្ងៃអង្គារ ខណៈក្រុងវ៉ាសូវីចាប់ផ្តើមធ្វើសមយុទ្ធយោធារួមគ្នាធំបំផុតមិនធ្លាប់មានជាមួយក្រុមសម្ព័ន្ធមិត្តណាតូរបស់ខ្លួនក្នុងបំណងលើកកម្ពស់សន្តិសុខក្នុងតំបន់ ចំពេលមាន ការប្រឈមមុខដាក់គ្នាដ៏អាក្រក់បំផុតរបស់លោកខាងលិច ជាមួយនឹងរុស្ស៊ី ចាប់តាំងពីការបញ្ចប់សង្គ្រាមត្រជាក់។
នៅឯពិធីបើកនៅក្នុងក្រុងវ៉ាសូវីមួយថ្ងៃមុន រដ្ឋមន្ត្រីការពារជាតិប៉ូឡូញ លោក Antoni Macie-rewicz បានថ្លែងថា សមយុទ្ធថ្លាន់យក្ស (Anaconda) ពីរសប្តាហ៍ពេញនេះ គឺមានបំណងត្រួតពិនិត្យសមត្ថភាពនៃសម្ព័ន្ធភាពនេះ ដើម្បីការពារតំបន់ភាគខាងកើតរបស់ខ្លួន។
សមយុទ្ធនេះ កើតមានមួយខែមុនជំនួបកំពូលណាតូ ជាប្រវត្តិសាស្ត្រមួយ ក្នុងក្រុងវ៉ាសូវី ដែលគ្រោងនឹងបិទបញ្ចប់ការកែទម្រង់ជាថ្មីធំបំផុតរបស់ខ្លួន ចាប់តាំងពី សង្គ្រាមត្រជាក់ ដោយពង្រាយការវិលប្តូរវេនទាហានច្រើនទៀតទៅរដ្ឋសមាជិកអឺរ៉ុបខាងកើត ដែលត្រូវបានធ្វើឲ្យតក់ស្លុតដោយការបញ្ចូលតំបន់គ្រីមារបស់អ៊ុយក្រែន ជាឧបសម្ព័ន្ធក្នុងឆ្នាំ ២០១៤ របស់រុស្ស៊ី។

ក្រុងម៉ូស្គូ បានជំទាស់ជាខ្លាំងចំពោះទង្វើរបស់ណាតូ ក្នុងការដាក់កម្លាំងជំនួយទៅកាន់តំបន់ភាគខាងកើតរបស់ខ្លួន ដែលសម្ព័ន្ធភាពនេះ បានហៅថាជា ផ្នែកមួយនៃយុទ្ធសាស្ត្រ «កំញើញ និងការសន្ទនា» របស់ខ្លួន។
ជាសមយុទ្ធចុងក្រោយបំផុតមួយក្នុងចំណោមសមយុទ្ធណាតូជាច្រើននៅក្នុងភូមិភាគនេះ សមយុទ្ធថ្លាន់យក្ស មានការចូលរួមពីទាហាន ៣១ ពាន់នាក់ មកពីរដ្ឋនៃសម្ព័ន្ធភាពនេះ ក្នុងនោះមាន ១៤ ពាន់នាក់មកពីអាមេរិក ១២ ពាន់នាក់មកពីប៉ូឡូញ និង ១ ពាន់នាក់ មកពីចក្រភពអង់គ្លេស ក៏ ដូចជាបុគ្គលិកយោធាមកពីរដ្ឋ «ដៃគូដើម្បីសន្តិភាព» អតីតសហភាពសូវៀត ដូចជាអ៊ុយក្រែន និងការដាក់ពង្រាយគ្រឿងសព្វាវុធធុនធ្ងន់ជាច្រើន។
ណាតូ បាននិងកំពុងប្រយ័ត្នប្រយែងដើម្បីធានាជាថ្មីចំពោះក្រុងម៉ូស្គូនៅមុនជំនួបកំពូលខែកក្កដានោះ។
អគ្គលេខាធិការរបស់ណាតូលោក General Jens Stoltenberg កំពុងទទូចថា៖ «សង្គ្រាមត្រជាក់ គឺជារឿងប្រវត្តិសាស្ត្រ ហើយយើងចង់បានវាឲ្យនៅក្នុងរបៀបនោះ»៕


