ក្រុងប្រ៊ុចសែល: សហភាពអឺរ៉ុប (EU) បានចាត់វិធានការកាលពីថ្ងៃសុក្រ ដើម្បីចៀសវាងការដាក់ទណ្ឌកម្មជាថ្មីពី អាមេរិក ទៅលើអុីរ៉ង់និងជួយសង្គ្រោះកិច្ចព្រមព្រៀងនុយក្លេអ៊ែរអន្តរជាតិ ខណៈជម្លោះជាមួយក្រុងវ៉ាស៊ីនតោនកាន់តែរីកធំទៅ។
គណៈកម្មការអឺរ៉ុបដែលជាស្ថាប័នប្រតិបត្តិរបស់សហភាពអឺរ៉ុប បានព្យាយាមជួយក្រុមហ៊ុនរបស់ EU ឲ្យគេចផុតពីទណ្ឌកម្មពីសំណាក់អាមេរិកនិងឲ្យរដ្ឋាភិបាលជាសមាជិកនានាបង់ប្រាក់ដោយផ្ទាល់ដល់ធនាគារកណ្តាលអុីរ៉ង់លើបញ្ហាប្រេង។
គណៈកម្មការនេះដែលបានចាត់វិធានការពីរចំណុចដទៃទៀត បានឲ្យដឹងថា ខ្លួនកំពុងសម្រេចកិច្ចការលើសញ្ញាភ្លើងខៀវមួយដែលក្រុមមេដឹកនាំ EU បានផ្តល់ឲ្យនៅកិច្ចប្រជុំមួយនៅក្នុងរដ្ឋធានីសូហ្វីយ៉ារបស់ប៊ុលហ្គារី កាលពីថ្ងៃព្រហស្បតិ៍។
គណៈកម្មការនេះ បានឲ្យដឹងថា គណៈកម្មការ បានចាប់ផ្តើមដំណើរការផ្លូវការដើម្បីបើកដំណើរការនូវលក្ខន្តិកបិទខ្ទប់តាមរយៈការធ្វើកំណែទម្រង់នូវតារាងការដាក់ទណ្ឌកម្មរបស់អាមេរិកលើអុីរ៉ង់ដែលធ្លាក់មកក្នុងរង្វង់សមត្ថភាពរបស់ខ្លួន។
ផ្នែកប្រតិបត្តិ បានឲ្យដឹងថា ខ្លួនសង្ឃឹមថា លក្ខន្តិកៈនោះនឹងដំណើរការមុនថ្ងៃទី ៦ ខែសីហា ខណៈដែលទណ្ឌកម្មទីមួយរបស់អាមេរិកដែលត្រូវបានដាក់ជាថ្មី ចូលជាធរមាន។
កាលពីសប្តាហ៍មុនប្រធានាធិបតីដូណាល់ត្ រាំបានទាញក្រុងវ៉ាស៊ីនតោនចេញពីកិច្ចព្រមព្រៀងអន្តរជាតិឆ្នាំ ២០១៥ ជាមួយអុីរ៉ង់ ដើម្បីទប់ស្កាត់កម្មវិធីផលិតអាវុធនុយក្លេអ៊ែរ របស់ប្រទេសនេះ ជាថ្នូរនឹងការបន្ធូរបន្ថយការដាក់ទណ្ឌកម្ម។
លក្ខន្តិកៈដែលក្រុមរដ្ឋសមាជិក EU ទាំង ២៨ និង សភាអឺរ៉ុប ត្រូវឯកភាពយល់ព្រមមានគោលបំណងធានាជាថ្មីចំពោះក្រុមហ៊ុនអឺរ៉ុបដែលបានវិនិយោគនៅក្នុងទឹកដីអុីរ៉ង់ បន្ទាប់ពីបានបង្កើតកិច្ចព្រមព្រៀង។
គណៈកម្មការអឺរ៉ុប បានឲ្យដឹងថា៖ «លក្ខន្តិកៈរារាំងបិទខ្ទប់ហាមប្រាមក្រុមហ៊ុនរបស់ EU ពីការអនុវត្តតាមឥទ្ធិពលក្រៅរង្វង់ដែនដីនៃទណ្ឌកម្មរបស់អាមេរិក»៕


