ក្រុងយុំាងហ្គោន: អ្នកកាសែតមីយ៉ាន់ម៉ា បី រូប ដែលត្រូវបានចោទប្រកាន់ពីបទញុះញុង់ ហើយត្រូវបានដោះលែងឲ្យនៅក្រៅឃុំ កាលពីថ្ងៃសុក្រ ប៉ុន្តែត្រូវតែតតាំងរឿងក្តីដែលជាប់ទាក់ទិននឹងមនុស្សជំនិតមួយរូបរបស់មេដឹកនាំស៊ីវិលលោកស្រី អ៊ុងសាន ស៊ូជី។
អ្នកកាសែតទាំងបីរូបនោះ ត្រូវបានចាប់ខ្លួនប្រហែលជា ៣ សប្តាហ៍ក្រោយពីក្រុមអ្នកកាសែត Reuters ២ រូប ត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគារ ៧ ឆ្នាំ កាលពីខែកញ្ញា ហើយសំណុំរឿង ដ៏ល្បីល្បាញនោះ បានបង្កឲ្យផ្ទុះកំហឹងយ៉ាងខ្លាំងនៅជុំវិញពិភពលោក។
នៅក្នុងសំណុំរឿងនោះ ជាអត្ថបទដែលត្រូវបានបោះពុម្ពផ្សាយកាលពីដើមខែនេះដោយប្រពន្ធ័ផ្សព្វផ្សាយEleven Media បានរិះគន់ការគ្រប់គ្រងហិរញ្ញវត្ថុរបស់រដ្ឋាភិបាលក្រុងយុំាងហ្គោនគ្រប់គ្រងដោយលោក Phyo Min Thein ជាប្រមុខរដ្ឋាភិបាលនៅក្នុងក្រុងនេះ និងសម្ព័ន្ធគួរឲ្យទុកចិត្តបំផុតរបស់ស្រីស៊ូជី។
ក្រុមនាយកប្រតិបត្តិខាងបោះពុម្ពផ្សាយលោក Kyaw Zaw Lin និងលោក Nayi Min និងអ្នកកាសែតជាន់ខ្ពស់លោក Phyo Wai Win បានជាប់គុក Insein ពី ២ សប្តាហ៍មុននៅប្រទេសមីយ៉ាន់ម៉ាពីបទចោទសួរអំពីមូលនិធិសម្រាប់បណ្តាញរថយន្តក្រុងនៅក្នុងក្រុងនេះ៕ SK


