ក្រុងម៉ូស៊ុល: កម្លាំងអ៊ីរ៉ាក់សម្រុកចូលទៅកាន់តែជ្រៅក្នុងសង្កាត់ Old City នៃក្រុងម៉ូស៊ុលកាលពីថ្ងៃចន្ទ បន្ទាប់ពីធ្វើការវាយប្រហារជាចុងក្រោយទៅលើក្រុមអ៊ិស្លាម IS ដោយបានព្រមានឲ្យក្រុមជនស៊ីវិលនៅខាងក្នុង និងប្រាប់ឲ្យក្រុមជនជីហាដនិយមថា សុខចិត្តចុះចាញ់ ឬ ត្រូវប្រឈមនឹងសេចក្តីស្លាប់»។
កម្លាំងអ៊ីរ៉ាក់បានធ្វើប្រតិបត្តិការ កាលពីអាទិត្យ ដើម្បីដណ្តើមសង្កាត់នេះ ជាថ្មី ជាផ្នែកចុងក្រោយនៃទីក្រុងទីពីរនៅអ៊ីរ៉ាក់កំពុងត្រូវបានកាន់កាប់ដោយក្រុម IS បន្ទាប់ពីមានការវាយប្រហារមួយអស់រយៈពេលជាច្រើនខែនោះ។
ក្រុមមេបញ្ជាការកងទ័ព បាននិយាយថា ក្រុមជនជីហាដនិយម កំពុងបន្តធ្វើការតស៊ូយ៉ាងស្វិតស្វាញ និងមានក្តីបារម្ភជាច្រើនចំពោះក្រុមជនស៊ីវិលជាងដប់ម៉ឺននាក់ ដែលត្រូវបានគេជឿកំពុងជាប់នៅតំបន់ផ្លូវតូចចង្អៀតខ្វាត់ខ្វែងនោះ។
លោកឧត្តមសេនីយ៍ទោ Maanal-Saadi នៃអគ្គសេនាធិការដ្ឋានកងទ័ពលោក ជាមេបញ្ជាការកងទ័ពជាន់ខ្ពស់នៅក្នុងសេវាកម្មពិសេសប្រឆាំងភេរវកម្ម (CTS) របស់អ៊ីរ៉ាក់ បានថ្លែងប្រាប់ AFP ថា ការវាយប្រយុទ្ធគ្នាដ៏ខ្លាំងក្លា បានបន្តនៅពេលព្រឹកព្រលឹមកាលពីថ្ងៃចន្ទ។
លោកបានថ្លែងថា៖ «ពួកយើងបានសម្រុកចូលជ្រៅទៅក្នុងសង្កាត់ Old City និងបានត្រួតត្រាតំបន់ថ្មីៗមួយចំនួននៅក្នុងសង្កាត់ Faruq»។
កម្លាំងអ៊ីរ៉ាក់ផ្សេងៗទៀត កំពុងសម្រុកចូលទៅក្នុងសង្កាត់ OldCity ទទួលបានផលបន្តិចបន្តួចខណៈក្រុមជនសកម្មប្រយុទ្ធ IS បានធ្វើការវាយប្រហារដោយកាំ-ភ្លើងត្បាល់ទៅលើទីតាំងឈរជើងជាច្រើនកន្លែងរបស់ពួកគេ និងបានធ្វើការតស៊ូវាយប្រហារយ៉ាងអង់អាច៕


