ក្រុងតូក្យូៈ ជប៉ុនបាននិយាយថា ក្រុងតូក្យូបានតវ៉ាទៅកាន់ក្រុងប៉េកាំងកាលពីថ្ងៃអាទិត្យក្រោយពីនាវាឆ្មាំសមុទ្រចិន បានបើកចូលក្នុងដែនទឹកនៅព័ទ្ធជុំវិញប្រជុំកោះដែលមានជម្លោះនៅក្នុងសមុទ្រចិនខាងកើត។
យោងតាមឆ្មាំសមុទ្រជប៉ុនបានឲ្យដឹងថា នាវាចិន ៤ គ្រឿង បានចូលក្នុងដែនទឹកដែលព័ទ្ធជុំវិញប្រជុំកោះ ដែលគេហៅថា Senkaku នៅជប៉ុន និងDiaoyu នៅចិននៅម៉ោងប្រហែល ១០ ព្រឹក។
ឆ្មាំសមុទ្រនោះ បាននិយាយថា ពួកគេបានចាកចញពីដែនទឹកនោះក្នុងរយៈពេលមួយម៉ោងប៉ុណ្ណោះ។
ប្រទេសទាំងពីរ បានជាប់ក្នុងជម្លោះទៅលើប្រជុំកោះដែលគ្មានមនុស្សរស់នៅនេះជាយូរមកហើយ៕


