រថយន្តកុងតឺន័រនេះកំពុងដឹកបដិមាលោក វ៉្លាឌីមៀរ ឡេនីន បន្ទាប់ពីត្រូវបានរុះរើចេញពីក្រុង ហ្សាស៉្បូហ្សៀ អ៊ុយក្រែន។ គេបានប្រើពេលពីរថ្ងៃ និងដងស្ទូចយក្សមួយដើម្បីលើកបដិមាយក្សនៃស្ថាបនិក សូវៀត ធ្វើពីសំរឹទ្ធ និងថ្មក្រានីតកម្ពស់ ២០ ម៉ែត្រ និងទម្ងន់ ៤០ តោននេះចេញពីជើងទម្ររបស់វា និងបញ្ជូនវាទៅកាន់ធុងសំរាមប្រវត្តិសាស្ត្រខណៈរដ្ឋាភិបាលក្រុងម៉ូស្គូក្លាយជាសត្រូវរបស់ក្រុងកៀវ៕


