ក្រុងបានហ្គូយៈ សម្តេច ប៉ាប ហ្វ្រង់ស៊ីស បានធ្វើទស្សនកិច្ចទៅព្រះវិហារអ៊ិស្លាមក្នុងតំបន់ហិង្សាមួយនៃរដ្ឋធានីសាធារណរដ្ឋអាហ្វ្រិកកណ្តាលនេះពីថ្ងៃចន្ទខណៈព្រះអង្គបានបញ្ចប់ព្រះរាជដំណើរទស្សនកិច្ចដំបូងរបស់ព្រះអង្គទៅកាន់ទ្វីបនោះ។
មេដឹកនាំជនកាតូលិក ១,២ នាក់របស់ពិភពលោកអង្គនេះបានជួបសមាជិកសហគមន៍មូស្លីម និងបានទស្សនាព្រះវិហារ Koudoukou នៅក្នុងខណ្ឌ PK5 ដែលមានបណ្តាញផ្លូវដីក្រហមកខ្វក់ និងខ្ទមរខេករខាកដែលស្ថិតនៅចំបេះដូងនៃអំពើហិង្សានិកាយកាលពីពេលថ្មីៗនេះ។
នៅក្រោយម៉ោង ៨ ព្រឹកបន្តិចសម្តេច ហ្វ្រង់ស៊ីស បានជួបពិភាក្សាជាមួយលោកសង្ឃចាម ៥ អង្គនៅឯវិហារអ៊ិស្លាមបន្ទាប់មករៀបចំពិធីមួយនៅក្បែរនោះមានបំណងជំរុញឲ្យមានការផ្សះផ្សាផ្នែកសាសនា។
ដោយបានបញ្ចប់ទស្សនកិច្ចបីប្រទេសនៅអាហ្វ្រិកសម្តេចសង្ឃ ហ្វ្រង់ស៊ីស បានរៀបចំការជួបជុំធំមួយនៅឯពហុកីឡដ្ឋាន Barthelemy Boganda មានពីរពាន់កៅអីមុននឹងវិលត្រឡប់ទៅបុរីវ៉ាទីកង់។
សម្តេចសង្ឃអង្គនេះបានបង្ហាញសារសន្តិភាពនៅក្នុងអំឡុងទស្សនកិច្ចរបស់លោកនៅសាធារណរដ្ឋអាហ្វ្រិកកណ្តាលដែលបានបែកបាក់ដោយសារអំពើហិង្សាសងសឹករវាងក្រុមឧទ្ទាមមូស្លីម និងក្រុមអ្នកតាំងខ្លួនជាអ្នកកាន់សាសនាគ្រិស្ត។
សម្តេច ប៉ាប បាននិយាយកាលពីថ្ងៃអាទិត្យខណៈលោកបានទៅទស្សនកិច្ចជំរំមួយដែលបានផ្តល់ជម្រកដល់ជនផ្លាស់ប្តូរលំនៅខាងក្នុងប្រហែល ៣០០០ នាក់នៅកណ្តាលរដ្ឋធានី Bangui។
សម្តេចសង្ឃ ហ្វ្រង់ស៊ីស បានអំពាវនាវឲ្យមានការរួបរួម និងជំរុញឲ្យបញ្ចៀសការភ័យខ្លាចអ្នកដទៃអ្នកមិនសិ្នទ្ធ និងអ្វីជាផ្នែកនៃក្រុមជនជាតិភាគតិចទស្សននយោបាយរបស់យើង ឬការកំណត់ក្រុមសាសនារបស់យើង។
សាររបស់ព្រះអង្គ និងការពិតដែលថាសម្តេចពិតជាបានបំពេញទស្សនកិច្ចប្រទេសនោះទោះបីជាមានកង្វល់សន្តិសុខជាច្រើនក្តីធ្វើឲ្យមានការរួបរួមជាមួយអ្នកក្នុងតំបន់ និងបាននាំឲ្យមានការបេ្តជ្ញាចំពោះសន្តិភាព និងការអត់ឱន៕ PSA


