ក្រុងយុំាងហ្គោនៈ ក្រុមអ្នករិះគន់ បាននិយាយថា ការចាប់ខ្លួនអ្នកសារព័ត៌មានReuters ចំនួនពីររូបដាក់ពន្ធនាគារ បានធ្វើឲ្យកេរ្តិ៍ឈ្មោះរបស់លោកស្រីអ៊ុងសាន ស៊ូជី ដែលជាម្ទាស់ជយលាភីពានរង្វាន់ណូបែល ធ្លាក់ចុះ ក្នុងនាមជាអ្នកការពារសិទ្ធិមនុស្ស បន្ទាប់ពីលោកស្រី បានបរាជ័យក្នុងការការពារការធ្វើទុក្ខម្នេញលើជនជាតិភាគតិចរ៉ូហ៊ីងយ៉ា។
លោកស្រីអ៊ុង សានស៊ូជី ធ្លាប់ជាអ្នកតស៊ូមតិយ៉ាងស្វិតស្វាញ និងជាអ្នកទាមទារសិទ្ធិសេរីភាពសារព័ត៌មាន និងជាអ្នកគាំទ្រប្រព័ន្ធផ្សព្វផ្សាយបរទេសនាពេលកន្លងមក។
ក្នុងអំឡុងពេល លោកស្រី ត្រូវបានរបបយោធាចាប់ឃុំខ្លួនក្នុងផ្ទះអស់រយៈពេលជាច្រើនឆ្នាំ ហើយប្រព័ន្ធផ្សព្វផ្សាយនៅមីយ៉ាន់ម៉ារង្គោះរង្គើនោះ គឺអ្នកឆ្លើយឆ្លងព័ត៌មានបរទេស ជាអ្នកនាំសាររបស់លោកស្រីអំពីការតវ៉ាដោយសន្តិវិធីទៅកាន់ពិភពលោកខាងក្រៅ។
ជីវប្រវត្តិរូបដ៏ចែងចាំងរបស់លោកស្រី ត្រូវបានគេប្រៀបធៀបទៅនឹងសម្តេចសង្ឃដាឡៃឡាម៉ា លោកណែលសុន ម៉ាន់ដាឡា និងលោកម៉ាទីន លូធឺឃីង៕ NS


