
ក្រុងវ៉ាស៊ីនតោនៈ មេដឹកនាំ ប្រឆាំងស៊ីរី បានធ្វើការអង្វរករដោយទទូចដល់រដ្ឋការអាមេរិកដោយស្ទាក់ស្ទើរ កាលពីថ្ងៃពុធសម្រាប់ គ្រឿងសព្វាវុធប្រឆាំងយន្តហោះ ដើម្បីបញ្ចប់សុបិនអាក្រក់របស់ ជនស៊ីវិលក្រោមការឡោមព័ទ្ធពីការទម្លាក់គ្រាប់បែកធុងជារៀងរាល់ ថ្ងៃ។
នៅឯការចាប់ផ្តើមដំណើរទស្សនកិច្ចផ្លូវការដំបូងរបស់លោក ទៅកាន់ក្រុងវ៉ាស៊ីនតោន លោក អះម៉េដ ចារបា បាន ប្រាប់ក្រុមពិគ្រោះយោបល់អាមេរិកមួយថា កម្លាំងប្រឆាំងត្រូវការ«សព្វាវុធគ្រប់គ្រាន់ដើម្បីប្រឈមនឹងការវាយប្រហារទាំង នេះ ក្នុងនោះមានទាំងការវាយប្រហារផ្លូវអាកាស»ផងដែរ ធ្វើ ដូច្នោះយើងអាចផ្លាស់ប្តូរតុល្យភាពកម្លាំងនៅលើសមរភូមិ។
ដោយ ប្តេជ្ញាថាសម្ព័ន្ធភាពជាតិ ស៊ីរីដើម្បីធានាថា សព្វាវុធណា មួយ ដូចជាមីស៊ីលប្រឆាំងយន្តហោះ នឹងមិនធ្លាក់ទៅក្នុងដៃនៃ ជនមិនល្អនោះ លោកចារបា បានថ្លែងថា បញ្ហានេះនឹងបើកទ្វារសម្រាប់ដំណោះស្រាយខាង នយោបាយពិតមួយ។
ក្រុម មន្ត្រីប្រឆាំង បាននិយាយ ជាឯកជនថា ការបំពាក់អាវុធ ឧទ្ទាមជាមួយ អាវុធធុនធ្ងន់នឹងបញ្ជូនសញ្ញាដ៏ខ្លាំងមួយទៅកាន់ របបស៊ីរី និងលើកស្ទួយជំហរ ក្រុមឧទ្ទាមក្នុងចំណោមពលរដ្ឋដែលកាន់តែអស់សង្ឃឹម ដែលជាប់ក្នុងការប្រយុទ្ធគ្នានេះ។
លោកចារបា ក៏បានជេរប្រទេច ផែនការឈរឈ្មោះបោះឆ្នោតជាថ្មីនៅខែក្រោយរបស់ប្រធានាធិបតី លោកបាសារអាល់អាសាដថា ជា«រឿងលេងសើច » ដោយថ្លែងថា វានឹងផ្តល់ឲ្យលោកនូវអាជ្ញាប័ណ្ណមួយ..ដើម្បី កាប់សម្លាប់ប្រជាជនខ្លួនឯងជាច្រើនឆ្នាំទៅមុខទៀត។
នៅមុន កិច្ចពិភាក្សារបស់លោកជាមួយរដ្ឋមន្ត្រីការបរទេសអាមេរិកលោក ចន ឃើរី ក៏ដូចជាក្រុមមន្ត្រីជាន់ខ្ពស់សេត វិមាន និងមន្ទីរបញ្ចកោណជាច្រើនរូបទៀត លោកចារបា បាន ប្រាប់វិទ្យាស្ថានសន្តិភាពអាមេរិកនោះថា៖ «លោកអាសាដចង់ឈរឈ្មោះបោះឆ្នោតលើសាកសពរបស់ពលរដ្ឋស៊ីរី»។
នៅក្នុងកិច្ចប្រឹងប្រែងដើម្បីបង្ហាញនូវរណសិរ្សបង្រួបបង្រួម ប្រឆាំងមួយ លោកត្រូវបានអមដំណើរដោយប្រមុខសេនាធិការចម្រុះថ្មី នៃកងទ័ពរំដោះស៊ីរី ឧត្តមសេនីយ៍ត្រី Abdelilah al-Bashir៕ IN


