ក្រុង​សេអ៊ូល៖ កិច្ចប្រជុំ​ស្ដីពី​បញ្ហា​បម្រែ​បម្រួល​អាកាស​ធាតុ​ដែល​រៀបចំ​ឡើង​នៅ​ប្រទេស​កូរ៉េ​ខាង​ត្បូង បាន​រង​នូវ​ការ​រិះ​គន់​ចំពោះ​ការ​បង្ហាញ​វីដេអូ​ផ្សព្វ​ផ្សាយ​ ដែល​បង្ហាញទីដ្ឋភាព​ទីក្រុង​ព្យុងយ៉ាង​ ប្រទេស​កូរ៉េ​ខាង​ជើង​ទៅ​វិញ។

ពិធី​បើក​សម្ពោធ​សម្រាប់​កិច្ច​ប្រជុំ​កំពូលកិច្ច​សហប្រតិបត្ដិការ​សម្រាប់​កំណើន​បៃតង​ P4G កាល​ពី​ចុង​សប្ដាហ៍​ បាន​បង្ហាញ​ពី​សេចក្ដី​ថ្លែង​ការណ៍​របស់​មេដឹក​នាំ​នានា​ រួមទាំង អធិការវត្ដីអាល្លឺម៉ង់ អេនជេឡា មែរហ្គេល ប្រធានាធិបតីបារាំង អេមម៉ានូអែល ម៉ាក្រុន និង​នាយករដ្ឋមន្ដ្រី​ចិន Li Keqiang។

ដោយ​ផ្ដើម​ពី​ការ​បញ្ចាំង​វីដេអូ នៅ​ឈុត​មួយ វា​ផ្ដោត​លើ​ទន្លេ​ថេដុង ក្នុង​ទី​ក្រុង​របស់​ប្រទេស​កូរ៉េ​ខាង​ជើង បន្ទាប់​មក​កាត់​ប្លង់​ទៅ​ដល់​កីឡដ្ឋានយក្ស May Day Stadium ដែលមាន​សមត្ថភាព​ផ្ទុក​អ្នក​ទស្សនា​ ១៥​ ម៉ឺន​កៅអី​ មុន​ពេល​បន្ដ​ទៅ​បង្ហាញ​រូបភាព​ទិដ្ឋភាព​ក្នុង​ទីក្រុង​ ឧបទ្វីប​កូរ៉េ អាស៊ី និង​ពិភព​លោក​ទាំង​មូល។

លោក​ប្រធានាធិបតី​កូរ៉េ​ខាង​ត្បូង មូន ជេអ៊ីន ថ្លែង​ក្នុងពិធីបើក​​កិច្ច​ប្រជុំថ្នាក់ដឹកនាំ​កំពូល PG4។ AFP

សំណេរ​លើ​វីដេអូ​បាន​សរសេរ​ថា​៖ «​មេដឹក​នាំមក​ពី​ជុំវិញ​​ពិភពលោក​ បាន​មក​ជួប​ជុំ​គ្នា​នៅ​ទី​នេះ​នា​ថ្ងៃ​នេះ​»។

វីដេអូនោះ​​ក្រោយ​មក​ត្រូវបាន​កែ​សម្រួល​ដោយ​ជំនួស​ទិដ្ឋភាព​ទីក្រុង​កូរ៉េ​ខាង​ជាង​ជាមួយ​រូបភាព​ក្នុង​ទីក្រុង​សេអ៊ូល​នៅ​លើ​យូរធូប​នៃកិច្ច​ប្រជុំ។

វិមាន​ប្រធានាធិបតី​ក្រុង​សេអ៊ូល Blue House បាន​ឱ្យ​ដឹង​ថា វីដេអូ​ផ្សព្វផ្សាយ​នោះ​ត្រូវបាន​ផលិតឡើង​ដោយ​ក្រុមហ៊ុន​ផលិតកម្ម​ក្រៅ​ស្រុក​មួយ​ ដែល​ធ្វើ​ការ​ក្រោម​ការវិភាគ​ច្រើន​ស្អេកស្អះ​ពេក។

រូបតំណាង៖ ទិដ្ឋភាពទីក្រុង​ព្យុងយ៉ាង ប្រទេសកូរ៉េខាងជើង។ AFP

ក្នុង​សេចក្ដី​ថ្លែងការណ៍​ផ្ញើម​ក​កាន់​ AFP ក្រុម​អ្នក​រៀបចំ​ បាន​សម្ដែង​ការ​សោក​ស្ដាយ «ដែល​យើង​មិន​បាន​ត្រួត​ពិនិត្យ​ល្អិត​ល្អន់​អំឡុង​ពេល​មុន​ចាក់​បញ្ចាំង​ជា​ផ្លូវ​ការ​» ដោយ​បាន​សន្យាថា «​យើង​នឹង​ខិត​ខំ​ព្យាយាម​បំពេញ​ភារកិច្ច​ឱ្យ​អស់​ពី​សមត្ថភាព​ដើម្បី​ធានា​មិន​បង្កើត​កំហុស​ឆ្គង​ទៀត​ឡើយ​»។

ប៉ុន្ដែ​បដា​មួយ​សរសេរ​នៅ​លើ​កំពង់ផែ​ធំបំផុត​របស់​ប្រទេស​កូរ៉េ​ខាងត្បូង Naver បា​នចោទ​ជាសំណួរ​ថា «​តើ​យើង​នឹង​ជួយ​ផ្សព្វផ្សាយ​កូរ៉េ​ខាង​ជើង​ជាមួយ​ប្រាក់​បង់​ពន្ធ​របស់​យើង​មែន​ទេ?»៕ AFP/HR