ក្រុង​ញូវដេលី៖ ប៉ូលីសឥណ្ឌា​បាននិយាយ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ថា ពួកគេ​បាន​បើក​ការ​ស៊ើប​អង្កេត​មួយ បន្ទាប់​ពី​ទរិកា​​ដែល​ទើប​នឹង​កើត​មួយ​រូប​ត្រូវ​បាន​គេ​ប្រទះ​​ឃើញ​​ថា នៅ​មាន​ជីវិត និង​សុខភាព​ល្អ នៅ​ក្នុង​ប្រអប់​ឈើ​អណ្តែត​នៅ​លើ​ដង​ទន្លេ Ganges។

នៅ​ខាង​ក្នុង​​ប្រអប់​ឈើ​ដែល​ត្រូវ​បានប្រើ​ដាក់​ទារក​នោះ ត្រូវ​បាន​តុបតែង​ដោយ​ ក្រណាត់​ពណ៌​ក្រហម និង​មាន​រូប​ព្រះសាសនា​​ហិណ្ឌូ​ រួមទាំង​តម្រា​ហោរាសាស្ត្រ ដែល​ប្រាប់​ពី​កាល​បរិច្ឆេទ ពេល​វេលា​នៃ​ការ​ចាប់​កំណើត និងឈ្មោះ​របស់​ក្មេង​ស្រី​នោះ Ganga ដែល​តាម​ភាសា​ហ៊ីនឌី និង​វប្បធម៌​ហិណ្ឌូ​ មាន​អត្ថន័យ​សំដៅ​លើ​ទន្លេ​ពិសិដ្ឋ។

ទារិកា​ដែល​ត្រូវ​បាន​គេប៉ាន់ស្មាន​ថា​​មាន​អាយុ​ប្រហែល ១ ​ខែ ​ត្រូវ​បានប្រទះ​​​ឃើញ​​នៅ​​ក្បែរ​គុម្ពោត​​ឯនាយ​​​ទន្លេឆ្ងាយ​ និង​សង្គ្រោះ​ដោយ​​​​បុរស​ម្នាក់​ជិះទូក​​​នៅ​រដ្ឋ​ភាគ​ខាង​ជើង​នៃ រដ្ឋអ៊ូតា ប្រាដែស។

ទារិកា​ដែល​ត្រូវ​បាន​គេប៉ាន់ស្មាន​ថា​​មាន​អាយុ​ប្រហែល ១​ខែ​ត្រូវ​បានប្រទះ​​​ឃើញ​​នៅ​​ក្បែរ​គុម្ពោត​​ឯនាយ​​​ទន្លេដ៏ឆ្ងាយ​។

មន្ត្រី​ប៉ូលីសប្រចាំ​តំបន់​លោក O.P. Singh បានប្រាប់ទីភ្នាក់ងារ​ព័ត៌មាន AFP ថា៖ «វា​ពិបាក​ក្នុង​ការ​បញ្ជាក់​ថា តើ​នាង​តូច​បាន​អណ្តែត​នៅ​លើ​ទឹក​ទន្លេ​យ៉ាង​ដូចម្តេច។ អ្នក​បើក​ទូក​បាន​ឮ​សូរ​ សំឡេង​ទារក​ចេញ​ពី​ប្រអប់​ហើយ​វា​ទំនង​ជា​នាំ​លោក​ទៅ​ក្បែរ​នោះ រហូត​ដល់​បាន​ឃើញ​នាង​តូច​»។

លោក Singh បាន​ឱ្យ​ដឹង​បន្ត​ទៀត​ថា៖ «ទារិកា​មាន​សុខភាព​ល្អ​ហើយ​បច្ចុប្បន្ន​នាង​កំពុង​ទទួល​បាន​ការ​យក​ចិត្ត​ទុក​ពី​ក្រុម​គ្រូពេទ្យ។​ រដ្ឋាភិបាល​នឹង​ធានារ៉ាប់រ៉ង​គ្រប់​យ៉ាង​ចំពោះ​ជីវិត​ទារិកា​មួយ​នេះ»។

មន្ត្រី​ប៉ូលីសប្រចាំ​តំបន់​លោក O.P. Singh បាន​បញ្ជាក់​ទៀត​ថា៖ «អ្វី​ដែល​ជា​ចម្ងល់​គឺ​យើង​កំពុង​ព្យាយាម​រក​ឱ្យ​ឃើញ​ថា តើ​នាង​តូច​មក​ពី​ណា?»៕ AFP/HR

ទារិកា​​ដែល​ទើប​នឹង​កើត​មួយ​រូប​ត្រូវ​បាន​គេ​ប្រទះ​​ឃើញ​​ថា នៅ​មាន​ជីវិត និង​សុខភាព​ល្អ នៅ​ក្នុង​ប្រអប់​ឈើ​អណ្តែត​នៅ​លើ​ដង​ទន្លេពិសិដ្ឋ។