ប៉ារីស​៖ ទីភ្នាក់ងារ​ដេញថ្លៃ Sotheby''s បាន​និយាយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា​ មួក​ដែល​ត្រូវបាន​ពាក់​ដោយ​ស្ដេច​ណាប៉ូឡេអុង​ក្នុងអំឡុងពេល​យុទ្ធនាការ​យោធាឆ្នាំ​ ១៨០៧ របស់ទ្រង់​ អាច​ត្រូវបាន​ដេញថ្លៃ​លក់​រហូត​ដល់​ ៦០ ម៉ឺន​​អឺរ៉ូ (៧១ ម៉ឺន​ដុល្លារ) នៅ​​​ខែកញ្ញាខាង​មុខ​នេះ​។

ទីភ្នាក់ងារ​ដេញថ្លៃ Sotheby''s បាន​ឱ្យដឹង​​នៅមុន​ការដេញថ្លៃ​វត្ថុ​អនុស្សាវរីយ៍រំឭក​​ខួប ២០០ ​ឆ្នាំ ​នៃ​ការ​សោយ​ទីវ​ង្គ​តរបស់​ព្រះអង្គថា នេះ​ជាមួក​មួយ​ក្នុងចំណោមមួក ១៩​ របស់របស់ស្ដេច​ណាប៉ូឡេអ៊ុង ដែល​អ្នក​ប្រវត្តិសាស្ត្រ​បាន​សម្គាល់ឃើញ​ពីភាព​ពិសេស​របស់វា។

មួក​ចុងក្រោយ​មួយ​ដែល​ត្រូវ​បានដាក់​ដេញថ្លៃ ប្រៀប​បាន​ទៅនឹង​​​និមិត្តរូប​​សង្គ្រាម​ពី​កន្លែង​នៃ​ការ​បរាជ័យ​​ចុង​ក្រោយ​​របស់​ស្ដេច​ណាប៉ូឡេអុង​ ដោយ​វា​ត្រូវបាន​ទិញ​ក្នុង​តម្លៃ ៣៥ ​ម៉ឺន​អឺរ៉ូ​កាលពី​ឆ្នាំ ២០១៨។

មួក​ចុងក្រោយបង្អស់​ដែល​ត្រូវបាន​គោះញញួរ​ដេញថ្លៃ ​ត្រូវបាន​ទិញ​ដោយ​អ្នកនយោបាយ​ស្កុ​តលែន​​គឺ​លោក Sir Michael Shaw Stewart ដែល​គ្រួសារ​របស់លោក​ជា​ម្ចាស់​កម្មសិទ្ធិ​ចាប់តាំងពី​ពេលនោះ​មក។

មួក​នោះ​ត្រូវបាន​គេ​ជឿជាក់ថា​ត្រូវបាន​ពាក់​ក្នុងអំឡុងពេល​ជ័យជម្នះ​សមរភូមិ​ណាប៉ូលឡេអុង​ប្រឆាំង​ ​នៅ​ឆ្នាំ ១៨០៧។

នៅ​ឆ្នាំ ២០១៤ មួក​ខ្មៅ​ត្រូវបាន​លក់​​ក្នុងតម្លៃ ១,៩ លាន​អឺរ៉ូ​ដល់​សេដ្ឋី​ម្ចាស់​​សម្ព័ន្ធ​ហាង​ម្ហូបអាហារ​ និង​កសិកម្ម​របស់​ប្រទេស​កូរ៉េខាងត្បូង​ ហារី​ម​ ដែលជា​ផ្នែក​មួយ​នៃ​ការលក់​ការដេញថ្លៃ​ ដែល​ប្រមូល​ដោយ​ក្រុម​គ្រួសារ​រាជវង្ស​​ម៉ូ​ណា​កូ។

អ្នកប្រមាញ់​វត្ថុ​​អនុស្សាវរីយ៍​​ស្ដេច​ណាប៉ូឡេអុង ក៏​ហ៊ានចំណាយ​ប្រាក់ជាវ​មកុដ​មាស​ដ៏​ផុយ​ស្រួយ​​ដែល​រចនា​ឡើង​សម្រាប់ការ​​គ្រងរាជ្យ​របស់ព្រះអង្គ​នៅ​ឆ្នាំ ១៨០៤។

មកុដ​នោះ​ត្រូវ​បានលក់​​ក្នុងតម្លៃ ៦២៥ ០០០ អឺរ៉ូ​ក្នុង​ឆ្នាំ ២០១៧ ខណៈ​គ្រឿងអលង្ការ​មួយឈុត​ដែល​ពាក់​ដោយ​បុត្រី​ចិញ្ចឹម​របស់​ព្រះអង្គ​ក៏​ត្រូវបាន​លក់​ក្នុង​តម្លៃ ១,៤ លាន​អឺរ៉ូ​កាលពី​ខែឧសភា៕ AFP/HR