ក្រុងសេអ៊ូល៖ មេក្រុម​ចម្រៀង​ K-pop ល្បី BTS បាន​ប្រែក្លាយ​​សៀវភៅ​ដែល​មាន​ការ​បោះពុម្ព​មក​ជា​ផលិត​ផល​លក់​ដាច់​បំផុត​នៅ​កូរ៉េ​ខាង​ត្បូង​រយៈពេល​តែ​ប៉ុន្មាន​ថ្ងៃ​ ខណៈ​ក្រុម​អ្នក​គាំទ្រ​នាំគ្នា​សម្រុក​ទៅ​ទិញ​ពេលបាន​ឃើញ​ប្រធាន​ក្រុម​រូប​នេះ​អាន។

ក្រុមតារាចម្រៀង​មាន​ឈ្មោះ​បោះ​សំឡេង​លើ​សកលលោក ដោយ​គ្រាន់តែ​ចម្រៀង​មួយ​បទ​ក្រោម​ចំណង​ជើង​ថា «​Dynamite» ​​គ្រង​លេខ​មួយ​កំពូល​តារាង Billboard Hot 100 កាល​ពីឆ្នាំ ដែល​ធ្វើ​ឱ្យ​ពួកគេ​ក្លាយ​ជា​ក្រុម​ចម្រៀង​កូរ៉េ​ខាង​ត្បូង​ដំបូង​បំផុត​ឈរលើ​កំពូល​តារាង​អាមេរិក​នេះ។

ពួកគេបាន​ទទួលភាព​ល្បីល្បាញ​ជាមួយ​ការ​កៀរគរ​ចំណូល​បាន​រាប់​ពាន់​លាន​ដុល្លារ​ដល់​សេដ្ឋកិច្ច​កូរ៉េ​ខាងត្បូង ហើយ​កាល​ពី​ឆ្នាំ​មុន​ ផលិតផលរបស់​ពួកគេ HYBE បាន​កើន​ភាគច្រើន​យ៉ាង​សម្បើម។

វីដេអូ​ឃ្លីប​ដែល​ចេញ​ផ្សាយ​កាលពី​ខែសីហា បាន​បង្ហាញ​ថា មេក្រុម​​អាយុ ២៦​ ឆ្នាំ​ RM កំពុង​ទទួលទាន​មីស៊ុប​ ដោយ​មាន​សៀវភៅ​មួយ​ក្បាល​ ចំណង​ជើង​ថា «​Early Death» នៅ​លើ​តុ​ជាប់​ខ្លួន។

សៀវភៅ ដែល​លែង​មាន​ការ​បោះពុម្ព​ជាង ១០​ឆ្នាំ​មកហើយ​នោះ រៀបរាប់​អំពី​ជីវិត​ និង​ការងារ​របស់​សិល្បករ​កូរ៉េ​ជា​ច្រើន​នាក់ ដែល​បាន​ស្លាប់​តាំងពី​វ័យ​ក្មេង។

រូបភាព​តារា​ចម្រៀង​មេក្រុម BTS ទទួលទាន​មី និង​មានសៀវភៅ Early Death នៅលើតុ។ អ៊ីនស្តាក្រាម

ក្រុម​អ្នក​គាំទ្រ​តារាចម្រៀង​ BTS ដែល​ស្គាល់​ជា ARMY បានស្នើសុំ​ចាងហ្វាង​បោះពុម្ព​ Hyohyung Books បំណង​ចង់​ទិញ​សៀវភៅ​អាន​បន្ថែម​ទៀត ហើយ​រយៈ​ពេល​តែប៉ុន្មាន​ថ្ងៃ​ ក្រុមហ៊ុន​ប្រកាស​​បន្ថែម​ការ​បោះ​ពុម្ព។

ចាងហ្វាង​រូប​នេះ បាន​ឱ្យដឹង​នៅ​លើ​បណ្ដាញ​សង្គមអ៊ីនស្ដាក្រាម​ថា​៖ «​ពលេនេះសៀវភៅ ​Early Death មាន​ការ​ពេញ​និយម​ជាថ្មី ហើយ​នឹង​ត្រូវបាន​បោះ​ពុម្ព​សារជាថ្មី​រយៈ​ពេល​ ១៨​ឆ្នាំ​មក​នេះ។ អរគុណ​ដល់ RM និង​ ARMY»។

ការ​លក់​បាន​កើន​ឡើង ហើយ​វាជា​សៀវភៅ​លក់​ដាច់​បំផុត​ក្នុង​ប្រភេទ​សៀវភៅ​សិល្បៈ​កាលពី​សប្ដាហ៍​មុន។ នេះ​យោង​តាម​សម្ព័ន្ធ​ហាង​លក់​សៀវភៅ​ធំបំផុត​នៅ​កូរ៉េ​ខាង​ត្បូង Kyobo Book Centre។

RM ត្រូវបាន​ស្គាល់ជា​យុវជន​ស្រឡាញ់​ការ​ទាន​សៀវភៅ​ និង​ធ្លាប់​ណែនាំ​សៀវភៅ​ដល់​ក្រុម​អ្នក​គាំទ្រ​ថែម​ទៀត។

កាលពី​ដើម​ឆ្នាំ សៀវភៅ​មួយ​ក្បាល​របស់​អ្នកសិល្បៈ​ផ្នែក​ទស្សននិយម​ ចំណង​ជើង​ថា «​​The Other Side of Things» បាន​ដាច់​អស់​នៅ​ទូទាំង​ប្រទេស​​ រយៈ​ពេលតែមួយ​ថ្ងៃក្រោយ​ RM ចែក​រំលែក​រូបថត​ពីរសន្លឹក​របស់វា​នៅ​លើ​អនឡាញ៕ AFP/HR

សៀវភៅ «Early Death» តាំង​បង្ហាញ​នៅ​ហាង​សៀវភៅ​មួយ​ក្នុង​ទីក្រុង​សេអ៊ូល។​ AFP