ក្រុង​ប៉ារីស៖ មិនមែនមានតែ​​សត្វ​សេកទេ! ក្រុមអ្ន​កវិទ្យាសាស្ដ្រ​បាន​រក​ឃើញ​បក្សី​​ពូកែ​ត្រាប់​មួយ​ប្រភេទ ដែលមាន​សមត្ថភាព​​យ៉ាង​ពិសេស។

សត្វ​ទាខ្មៅ​អូស្ដ្រាលី មាន​សមត្ថភាព​ចងចាំ និង​ធ្វើ​សំឡេង​ និង​សម្ដី​ត្រាប់​ឡើងវិញ​ ដូចជា​ សំឡេង​ទ្វារ​ និង​សម្ដី​និយាយជេរ​ «​you bloody fool» ជាដើម។

ជីវវិទូ ការ៉េល ធេន​ខេត បាន​និយាយថា លោក​បាន​រកឃើញ​នូវ «អ្វីដែល​ពិបាក​នឹង​ជឿ» ពេល​លោក​បាន​ប្រទះ​ឃើញ​ សត្វ​ទា​ខ្មៅ​អាច​និយាយ​ត្រាប់​សំឡេង​មនុស្ស។

ប៉ុន្ដែ​លោក​បាន​សម្រេចចិត្ដ​តាម​ស្រាវជ្រាវ​ដើម្បី​ឱ្យ​ប្រាកដ​ថា តើ​វា​ពិត​ឬទេ។

ការ​ស្រាវជ្រាវ​លើ​បណ្ណាសារ​រយៈ​ពេល​ជា​ច្រើន​ម៉ោង​បាន​ធ្វើ​ឱ្យ​លោក​ស្រឡាំងកាំង​នឹង​ការ​កំណត់ត្រា​ថត​សំឡេង​សត្វ​ទា​ «​Ripper» ក្នុង​ឆ្នាំ ​១៩៨៧ ជា​អម្បូរ​សត្វ​ចិញ្ចឹម ដែល​មាន​អាយុ ៤​ ឆ្នាំ​ កាល ដែលវា​រស់​​នៅ​ក្នុង​ដែន​ជម្រក​ធម្មជាតិ Tidbinbilla Nature Reserve ក្បែរ​ទីក្រុង​កង់បេរ៉ា។

វា​អាច​បញ្ចេញ​សម្លេង​តាម​សូរ​ទ្វារ​ និង​សម្ដី​និយាយជេរ​ ដែល​ជាសមត្ថភាព​ស្រដៀង​នឹង​សត្វ​សេកដែរ។

ទា​ខ្មៅ​នោះ​បាន​ត្រាប់តាម​ភាសាជេរ​ «យូ​ ប្លដឌី ហ្វូ» (You bloody foo ​ មានន័យថា​ អាចំកួត​) ដដែល​ៗ​ពីរ​បីដង​ ដោយ​បន្លឺសូរ​​បាត់ខ្យល់អក្សរ​ «L» នៅ​សល់តែ​សំឡេង​​ថា «យូ​ បដឌី ហ្វូ» ដែល​ជា​សូរ្យ​សៀង​ពិបាក​សម្រាប់​សត្វ​ទា​បន្លឺ​សំឡេង។

យោងតាម​ការ​សិក្សា​ចុះ​ផ្សាយ​កាលពី​ថ្ងៃ​ចន្ទ ក្នុង​ព្រឹត្ដិបត្រ​ Philosophical Transactions of the Royal Society B បាន​បង្ហាញថា សត្វ​ Ripper បង្កើត​សំឡេង​ដែល​តែងតែ​ឮជា​ប្រចាំតាំងពី​តូច​ឡើងវិញ​។ នោះ​ជា​លទ្ធផល​ដែល​ការ​សិក្សា​បាន​រក​ឃើញ​ដ៏​ចម្បង។

លោក​បាន​ឱ្យដឹងថា​៖ «​ការ​រៀន​បញ្ចេញ​សំឡេង​បន្លឺ​ឡើង​ដោយ​ទា​ខ្មៅ Ripper ត្រូវបាន​ជឿ​ថា មាន​តែនៅលើ​ពពួកសត្វ​បក្សីចម្រៀង បក្សី​តូច​ហាំ​មីង​បឺដ) និង​សេក​ប៉ុណ្ណោះ​»៕ AFP/HR

សត្វ​ទាខ្មៅ​អូស្ដ្រាលី មាន​សមត្ថភាព​ចងចាំ និង​ធ្វើ​សំឡេង​ និង​សម្ដី​ត្រាប់​ឡើងវិញ​។