The Phnom Penh Post Search

Search form

Logo of Phnom Penh Post newspaper Phnom Penh Post - Nicki Minaj ត្រូវ​​រដ្ឋាភិបាល​អង់គ្លេសរិះគន់ ​រឿង​​បង្ហោះ​សារមិនពិត​ពី​វ៉ាក់សាំង​កូវីដ​ធ្វើ​ឱ្យ​ហើម​ពងស្វាស និង​ងាប់​លិង្គ​




Nicki Minaj ត្រូវ​​រដ្ឋាភិបាល​អង់គ្លេសរិះគន់ ​រឿង​​បង្ហោះ​សារមិនពិត​ពី​វ៉ាក់សាំង​កូវីដ​ធ្វើ​ឱ្យ​ហើម​ពងស្វាស និង​ងាប់​លិង្គ​

Content image - Phnom Penh Post
តារា​ចម្រៀង​រ៉េប Nicki Minaj ចូលរួម​ព្រឹត្តិការណ៍​រាត្រីសមោរស Met Gala កាលពីឆ្នាំ ២០១៩។ AFP

Nicki Minaj ត្រូវ​​រដ្ឋាភិបាល​អង់គ្លេសរិះគន់ ​រឿង​​បង្ហោះ​សារមិនពិត​ពី​វ៉ាក់សាំង​កូវីដ​ធ្វើ​ឱ្យ​ហើម​ពងស្វាស និង​ងាប់​លិង្គ​

ក្រុងឡុងដ៍៖ កិច្ចប្រជុំ​រាយការណ៍​ខ្លី​​ពី​ស្ថានភាព​វីរុស​កូរ៉ូណា​នៅអង់គ្លេស​បាន​រេ​ប្រធានបទ​ចូល​​ដល់​តារាចម្រៀង​ នីគី មីណាជ ដែល​បាន​បង្ហោះសារ​ពី​ផល​ប៉ះពាល់នៃ​វ៉ាក់សាំង​ការពារ​ជំងឺ​កូវីដ​ធ្វើ​ឱ្យ​មិត្តភក្ដិ​របស់​​បង​ប្អូនជីដូន​មួយ​នាង​មាន​បញ្ហា​ហើម​ពងស្វាស។

លោក​នាយករដ្ឋមន្ត្រី​ បូរីស ចនស៊ុន និង​មន្ត្រី​សុខាភិបាល​ជាន់​ខ្ពស់​​លោក គ្រីស វីធី បាន​ជជែក​វែកញែក​ពី​សំណេរ​របស់​តារា​រ៉េបស្រី​​ដ៏ល្បីល្បាញរូប​នេះ​ សរសេរ​ទៅ​កាន់​អ្នកគាំទ្រ​នា​តាម​បណ្ដាញ​សង្គម​ធ្វីតធ័រ​ ២២,៦ ​លាន​នាក់​ ពី​ការរារែក​​ពុំទាន់ទទួល​ការ​ចាក់វ៉ាក់សាំង​របស់នាង។​

លក្ខខណ្ឌ​តម្រូវ​ឱ្យ​ចាក់វ៉ាក់សាំង ដើម្បីបានចូលរួម​ព្រឹត្តិការណ៍​មហោស្រព​ Met Gala ដ៏ធំ​នៅ​ក្រុង​ញូវយ៉ក បាន​នាំ​ឱ្យ​នាង​ធ្វើការ​ស៊ើបសួរ​ស្រាវជ្រាវជុំវិញ​​វ៉ាក់សាំង​ការពារ​ជំងឺកូវីដ ១៩​នេះ។

មន្ត្រីជាន់ខ្ពស់​វ័យ ៥៥ ឆ្នាំ លោក វីធី ដែល​ពុំ​សូវ​ស្គាល់​មុខ​តារា​សិល្បៈ​ល្បីៗ​នោះ បាន​ឆ្លើយ​តប​​​នឹង​ការ​អះអាង​របស់នាង​ថា៖ «មាន​ពាក្យចចាមអារាម​ច្រើន​ពី​ផល​ប៉ះពាល់នៃវ៉ាក់សាំង​ការពារកូវីដ​ ហើយ​ក្នុងចំណោម​នោះ ការអះអាង​ខ្លះ​ពិត​ជា​គួរឱ្យ​អស់សំណើច»។

Content image - Phnom Penh Post
តារា​ចម្រៀង​រ៉េប Nicki Minaj ចូលរួម​ព្រឹត្តិការណ៍​រាត្រីសមោរស Met Gala កាលពីឆ្នាំ ២០១៨។ AFP

លោក​បន្ត​ថា៖ «ការ​អះអាង​ពី​ផល​ប៉ះពាល់​ដល់សុខភាព​នោះ ច្បាស់​ណាស់​គឺ​ដើម្បី​បន្លាច​មនុស្ស​កុំ​ឱ្យទៅទទួល​វ៉ាក់សាំង ហើយ​​ខ្ញុំគិតថា ពួកគេពិត​ជា​គួរ​ឱ្យ​អាម៉ាសណាស់»។

ដោយឡែក​លោក​នាយករដ្ឋមន្ត្រី​វ័យ ៥៧​ ឆ្នាំ​ បូរីស ចនស៊ុន ដែល​ទទួល​ការ​អប់រំ​ច្រើន​បែបបុរាណអភិរក្ស លោក​​បាន​លើកឡើង​ថា រូប​​លោក​​ដូចជាមិន​សូវ​ស្គាល់​​ពី​ការងារ​សិល្បៈ​របស់​តារារ៉េប​អាមេរិក​នាង​ នីគី មីណាជ ទេ ​ហើយ​លោក​មាន​ចំណូលចិត្ត​ស្ដាប់​តារាចម្រៀង​អង់គ្លេស​ឈ្មោះស្រដៀង​គ្នា​នេះ​វិញ​គឺ​ Nikki Kanani ដែល​ជា​អ្នក​ជួយ​ផ្សព្វផ្សាយ​​យុទ្ធនាការ​វ៉ាក់សាំង​របស់​រដ្ឋាភិបាល​។

មិន​ចាំ​យូរ តារាចម្រៀង​រ៉េប នីគី មីណាជ បាន​ផ្ញើសារ​សំឡេង​​និយាយ​សំនៀង​អង់គ្លេស​បែប​អ្នក​ក្រុង​ឡុងដ៍ ដោយ​អះអាង​ថា នាង​កើតនៅអង់គ្លេស និង​រៀនសាកលវិទ្យាល័យជាមួយ​អតីត​នាយករដ្ឋមន្ត្រី​អង់គ្លេស ម៉ាហ្គារ៉េត ថាច់ឆើរ។ ការនិយាយរបស់នាង​​ទាំង២ចំណុច​នេះ គឺ​ពុំ​មែនជាការពិតទាល់តែសោះ៕ AFP/HR

Content image - Phnom Penh Post
Nicki Minaj ក្នុងកម្មវិធី Met Gala ឆ្នាំ​ ២០១៦ និង​ ២០១៧ តែ​ឆ្នាំ​នេះ​នាង​ខកខាន​ព្រោះ​មិន​បានចាក់វ៉ាក់សាំងកូវីដ។ AFP

អត្ថបទគួរចាប់អារម្មណ៍