ក្រុង​ហាណូយ៖ ង្វៀង ញ៉ូ ឃ្វីញ កំពុង​តែ​បង្ហើយ​ការងាររបស់​ខ្លួន​។ អ្នកស្រី​ទើប​បញ្ចប់​ការ​សង់​ហាងនំ​ដ៏តូច​ក្នុង​ក្ដីស្រមៃ​ ដែល​ខ្លួន​ប៉ង​ធ្វើ​តាំងពី​មួយទ​សវត្សរ៍​មុន​។

នៅ​ក្នុង​ហាងនំដ៏​តូច​នេះ មាន​នំ​ជា​ច្រើន​ប្រភេទ​ ដូចជា នំខេក នំប៉័ង ឃុកឃី និង​ផាយ ដែលភាគច្រើន​ផលិត​ពីដីឥដ្ឋ​។

អ្នកស្រី ឃ្វីញ បាន​ប្រាប់ Viet Nam News ពី​ហាង​នំ​ទំហំ ៥៥ x ២៥ x ៣០ សង់ទីម៉ែត្រថា៖ «អ្វីៗគ្រប់​យ៉ាង​នៅទីនេះ គ្មាន​សារធាតុ​ខ្លាញ់​នោះទេ​ ដែល​ជួយ​ឱ្យ​ស្រក​ទម្ងន់​យ៉ាង​ឆាប់​រហ័ស ពីព្រោះ​គ្រាន់តែ​អាច​មើល​ប៉ុណ្ណោះ​»។

ក្នុង​បរិវេណ​ដ៏​តូច​នេះ មនុស្ស​ម្នា​អាចឆាប់​​មើល​ឃើញ​នំភឹង​ចម្រុះ​ពណ៌ដ៏គួរ​​ឱ្យ​​ស្រឡាញ់នៅ​ក្នុង​ទូរ​ផ្នែក​ខាង​ស្ដាំ ដោយ​សូកូឡា​នៅ​ខាង​ឆ្វេង និង​ប៉ាស្ដា​ដ៏​ស្រស់​ស្អាត​នៅ​ចំកណ្ដាល។

ក្រោយចំណាយ​ពេល ៥ថ្ងៃ ផ្ទះ​ខ្ទម​ទំហំ ១០ x ១៥សង់ទីម៉ែត្រ ត្រូវបាន​រចនា​រួចរាល់​។

អ្នក​ទស្សនា​​ជាច្រើន​មិន​អាច​ទប់​អារម្មណ៍​ មិន​សរសើរ​មិនបាន​ចំពោះ​នំ​នែក​ដែលមាន​សណ្ឋាន​ដូច​នំពិត​បេះបិត​។

ស្ដ្រីវ័យ ៣៣ ​ឆ្នាំ បានចំណា​​យ​ពេល​ ៣ ខែ​រៀបចំ​សម្ភារ ឆ្លាក់ដីឥដ្ឋ លាយ​​ពណ៌ និង​ត្រួតពិនិត្យ​មើល​ឡើងវិញ​ដើម្បី​ធានាថា នំតូចៗ​ទាំងនោះ​ដូច​នំពិត​ៗ​គ្មាន​ខ្វះ​ចន្លោះ​។

កាលពី​មើលខែ​ឧសភា អ្នកស្រី ឃ្វីញ ត្រូវបាន​ចុះ​ផ្សាយ​តាម​សារព័ត៌មាន​ក្នុង​ស្រុក​ជាមួយ​ហាង​បន្លែ និង​ផ្លែឈើ ដែល​អ្នកស្រី​បាន​បង្ហោះ​ក្នុង​ក្រុម​ហ្វេសប៊ុក​ដោយ​មាន​សមាជិក​ជាង ២​លាន​នាក់​។ ការ​បង្ហោះ​នោះទទួល​បាន​អ្នក​ចុច likes ជាង ១០ ម៉ឺននាក់ ​ចែករំលែក​បន្ដ ១​ម៉ឺន​ដង និង​ផ្ដោះ​ផ្ដង​សំណេរ ១ ៨០០ ដ៏សែនវែង​។

អ្នកក្រុង​ហាណូយរូបនេះ បាន​បង្ហាញ​វត្ថុ​រាប់​រយ ដូចជា ល្ហុង ទំពាំងបារាំង ចេក ស្ពៃក្ដោប ម្ទេស និង​ខ្ទឹម​បារាំង​ ដែល​មាន​ប្រវែង​ពី ០,២ ទៅ ២,៥​ សង់ទីម៉ែត្រ​ប៉ុណ្ណោះ​។

ង ទំពាំងបារាំង ចេក ស្ពៃក្ដោប ម្ទេស និង​ខ្ទឹម​បារាំង​ ដែល​មាន​ប្រវែង​ពី ០,២ ទៅ ២,៥​សង់ទីម៉ែត្រ​ប៉ុណ្ណោះ​។

ឃ្វីញ មាន​វត្ថុ​តូចៗ​ចំនួន​ជាង ១ ​០០០ រួមមាន ចំណីអាហារ និង​បង្អែម ភេសជ្ជៈ និងផ្ទះ​តូចៗ​។ ម្ដាយ​កូន​មួយ​រូបនេះ រំពឹងថា អ្នកស្រី នឹង​មាន​​ឱកាស​រៀបចំ​សិក្ខាសាលា​ និង​ជួបជុំ​អ្នក​មាន​ចំណាប់​អារម្មណ៍​វត្ថុ​សិល្បៈផលិតពី​ដីឥដ្ឋ​តូចៗ​ទាំងនេះ​ក្នុង​ប្រទេស​វៀតណាម​។

មិនខុស​ពីអ្នកស្រី ឃ្វីញ លោក ង្វៀង ភូក ហ៊ួ និង​ត្រាន់ មិញ តាន់ មាន​ពេលវេលា​ច្រើន​អំឡុង​ពេល​បិទខ្ទប់​នេះ​ដើម្បីស្វែង​រក​អ្វីថ្មីៗ​។

លោក​ ហ៊ួ រើ​ពី​ក្រុង​ហូជីមិញ ត្រឡប់ទៅកាន់​ស្រុក​កំណើត​ក្នុង​ខេត្ដ​បេនត្រេ កាលពីខែឧសភា ដោយសារតែ​វិបត្ដិ​កូវីដ​។ បុរស​វ័យ ២៤ ​ឆ្នាំនេះ​ជឿថា អាង​​ត្រី​របស់​លោក​ពេលនេះ​កាន់តែ​មានភាព​ទាក់ទាញ​ជាមួយ​ផ្ទះ​តូចៗ​ទាំងនេះ។

លោក​បាន​និយាយថា​៖ «​ខ្ញុំ​ប្រើ​ដីឥដ្ឋ​ដើម្បី​រចនា​ជា​សម្ភារ​ផ្ទះ​ខ្លះៗ​ និង​សម្ភារ​ផ្សេងៗ​ទៀត​ ដូចជា ក្រដាស​កាតុង ឫស្សី និង​កម្ទេច​ក្ដាកុំផ្លាកេ​»។

នៅ​ក្នុង​ហាងនំដ៏​តូច​នេះ មាន​នំ​ជា​ច្រើន​ប្រភេទ​ ដូចជា នំខេក នំប៉័ង ឃុកឃី និង​ផាយធ្វើពីដីឥដ្ឋ។

ក្រោយចំណាយ​ពេល ៥ ថ្ងៃ ផ្ទះ​ខ្ទម​ទំហំ ១០ x ១៥ សង់ទីម៉ែត្រ ត្រូវបាន​រចនា​រួចរាល់​ រួមទាំងគ្រឿង​សង្ហារឹម​ថែមទៀត​។

ការកែច្នៃ​វត្ថុ​សំណល់​ចាស់ៗ​មករចនាជា​វត្ថុ​មាន​សម្រស់​ស្រស់ស្អាត និង​ស្ទួយ​បរិស្ថាន​ ក៏ជា​គំនិត​របស់​លោក ង្វៀង មិញ ទ្រូក អាយុ ៦១ឆ្នាំ​មក​ពី​ខេត្ដ​គៀន​ហ្គៀង ផង​ដែរ។

លោក បាន​ឃើញ​ភរិយា​បោះចោល​កំប៉ុង​ប្រេង កំប៉ុង​ម្សៅសាប៊ូ និង​ដប​ទឹក​​ប្លាស្ទីក និង​ចាប់ផ្ដើម​ប្រមូលទុក​ដើម្បី​ច្នៃ​ធ្វើ​វត្ថុ​សិល្បៈ​អំឡុង​ពេល​សម្ងំ​នៅតែ​ក្នុង​ផ្ទះ​នេះ​។

កូនស្រី​លោក ទ្រូក ឈ្មោះ ង្វៀង ង៉ុក ត្រាន់​ បាន​និយាយថា​៖ «​គាត់​មិន​ចេញ​ទៅណា ដោយសារ​ត្រូវ​រក្សាគម្លាត​សុវត្ថិភាព​។ ដូច្នេះ គាត់​កាត់​កំប៉ុង​ និង​ដប​ រួច​គូរ​សត្វ​ក្នុង​ឆ្នាំ​ទាំង ១២ និង​បន្ថែម​សត្វ​សមុទ្រ​ទៀត​»។

អ្នក​ជិតខាង និង​មិត្ដភក្ដិ​បាន​កើត​សរសើរ​ចំពោះ​ស្នាដៃ​លោក ទ្រូក និង​ប្រមូល​កំប៉ុង​ឱ្យលោក​ថែមទៀត​។ លើសពីនេះ ហាង​អេតចាយ​ក៏​អនុញ្ញាត​ឱ្យ​លោក​យក​វត្ថុ​ចាស់ៗ​ដោយ​សេរីផង​ដែរ៕ VNS/HR

ក្រោយចំណាយ​ពេល ៥ថ្ងៃ ផ្ទះ​ខ្ទម​ទំហំ ១០ x ១៥សង់ទីម៉ែត្រ ត្រូវបាន​រចនា​រួចរាល់​។