The Phnom Penh Post Search

Search form

Logo of Phnom Penh Post newspaper Phnom Penh Post - តុលាការ​ស្រីលង្ការ​បង្គាប់​ឱ្យ​ប្រគល់​កូន​ដំរី​​ ១៣ ក្បាល ​ដល់​ក្រុម​ចោរ​ដែលចាប់​​ពួកវាវិញ​




តុលាការ​ស្រីលង្ការ​បង្គាប់​ឱ្យ​ប្រគល់​កូន​ដំរី​​ ១៣ ក្បាល ​ដល់​ក្រុម​ចោរ​ដែលចាប់​​ពួកវាវិញ​

Content image - Phnom Penh Post
រូបតំណាង: ក្រុម​អ្នក​ស៊ើប​អង្កេត​បទឧក្រិដ្ឋ​ក្នុង​ឆ្នាំ​ ២០១៥ បាន​រឹប​អូស​កូន​ដំរី ១៣​ ក្បាល​។

តុលាការ​ស្រីលង្ការ​បង្គាប់​ឱ្យ​ប្រគល់​កូន​ដំរី​​ ១៣ ក្បាល ​ដល់​ក្រុម​ចោរ​ដែលចាប់​​ពួកវាវិញ​

ក្រុង​កូឡុំបូ: ជម្រក​ដំរី​ស្រីលង្ការ​ចំនួន ២ បាន​ប្រគល់​កូន​ដំរី​ ១៣​ ក្បាល​ ដែល​ត្រូវបាន​លួច​ពី​ឧទ្យាន​សត្វព្រៃ​ដល់​ក្រុម​អ្នក​ចាប់​ពួកវា​តាម​បង្គាប់​របស់​តុលាការ​។

កូន​ដំរី​ទាំង​នោះ​ត្រូវបាន​ចាត់ទុក​ជា​សត្វពិសិដ្ឋ​ក្នុង​ប្រទេស​ស្រីលង្ការ​ ហើយ​ការ​ចាប់​ពួកវា​ពីព្រៃ​ត្រូវបាន​ចាត់​ទុកជា​ទង្វើ​ខុស​ច្បាប់ តែ​មនុស្ស​ជា​ច្រើន​បាន​ក្លាយ​ជា​ម្ចាស់​សត្វ​ដំរី​ក្រោម​ច្បាប់​អនុញ្ញាត​ពិសេស​សម្រាប់​និមិត្ដរូប​នៃ​សេចក្ដី​ចម្រុង​ចម្រើន​។

ក្រុម​អ្នក​ស៊ើប​អង្កេត​បទឧក្រិដ្ឋ​ក្នុង​ឆ្នាំ​ ២០១៥ បាន​រឹប​អូស​កូន​ដំរី ១៣ ​ក្បាល ​ដែល​ត្រូវបាន​លួច​ចេញ​ពី​ឧទ្យាន​សត្វ​ព្រៃ​ រួម​មាន​ព្រះវត្ដមាន​របស់​ព្រះ​សង្ឃ​ពុទ្ធ​សាសនា​មួយ​អង្គ​ផង​ដែរ។

ប៉ុន្ដែ​ក្នុង​របត់​ ១៨០​ ដឺក្រេ​ដ៏​ចម្រូង​ចម្រាស​នា​សប្ដាហ៍ ប៉ូលិស​មកពី​នាយកដ្ឋាន​ស៊ើប​អង្កេត​បទឧក្រិដ្ឋ បាន​អនុវត្ដ​ការ​បង្គាប់​របស់​តុលាការ​ក្រុង​កូឡុំបូ ក្នុង​ការ​ប្រគល់​ដំរី​ទាំងនោះ​ដល់​ក្រុម​មួយ​ដែលត្រូវបាន​ចោទ​ពីបទចោរកម្ម​ទៅវិញ​។

Content image - Phnom Penh Post
រូបតំណាង: ក្រុម​អ្នក​ស៊ើប​អង្កេត​បទឧក្រិដ្ឋ​ក្នុង​ឆ្នាំ​២០១៥ បាន​រឹប​អូស​កូន​ដំរី ១៣ ​ក្បាល​។

CID បាន​ប្រាប់​តុលាការ​ថា បទបញ្ញត្ដិ​ថ្មី​ស្ដិពី​ការដំរីស៊ាំង​អនុញ្ញាត​ឱ្យ​ម្ចាស់​ចុះ​បញ្ជី​ជា​សត្វ​ចិញ្ចឹម​ជាមួយ​អាជ្ញាធរ​សត្វព្រៃ​បាន​។ ដំរី ៦​ ក្បាល​ ត្រូវបាន​យក​ចេញ​ពី​មណ្ឌល​ដំរីគ្មាន​មេបា Pinnawala និង​ត្រូវ​បានដាក់​ច្រវាក់ និង​យក​តាម​រថយន្ដធុន​ធំ​ ខណៈ ៧​ ក្បាល​ទៀត ត្រូវ​បាន​ប្រគល់​ពី​ដែន​ជម្រក​លើកោះ​ភាគ​ខាង​ត្បូង​។

ការ​ប្រគល់​សត្វពី​ដែនជម្រក​សត្វ​កំព្រារ​នេះ ត្រូវបាន​ធ្វើ​ឡើង​តែ​ប៉ុន្មាន​សប្ដាហ៍​ក្រោយ​ប្រកាស​ពី​កំណើត​ដ៏​កម្រ​របស់​ដំរី​ភ្លោះ​កាលពី​ខែ​សីហា ជា​ករណី​ដំបូង​ក្នុង​ប្រទេស​ស្រីលង្ការ​ក្នុង​រយៈ​ពេល ៨០ ​ឆ្នាំ​នេះ​។

Jayewardeneបាន​និយាយថា​ កូន​ដំរី​ប្រមាណ ៤០ ​ក្បាល​ ទំនង​ជា​ត្រូវបាន​លួច​ពី​ហ្វូង​អំឡុង​ពេល​ ១០​ ឆ្នាំ​រហូ​ត​ដល់​ឆ្នាំ​២០១៥ និង​លក់​ក្នុង​ម្លៃ​ប្រមាណ ១២៥ ​០០០ ដុល្លារ​ ​ក្នុង​ ១​ ក្បាល​។

លោក​បាន​បន្ថែម​ថា ក្រុម​អ្នក​ប្រមាញ់​តែងតែ​សម្លាប់​មេ​ដើម្បី​ចាប់​កូន​។

ការ​សិក្សា​មួយ​ក្នុង​ឆ្នាំ​ ២០១១ បាន​បង្ហាញ​ថា ស្រីលង្ការ​មាន​ដំរី ៧ ៣៧៩​ ក្បាល​ រស់​នៅ​ក្នុង​ព្រៃរួមទាំងកូន​ដំរីប្រមាណ​ ១ ១០០​ ក្បាល​។ មាន​ដំរី​ប្រមាណ ១២ ០០០ ក្បាល​ ក្នុង​ឆ្នាំ​ ១៩០០​៕ AFP/HR

អត្ថបទគួរចាប់អារម្មណ៍