The Phnom Penh Post Search

Search form

Logo of Phnom Penh Post newspaper Phnom Penh Post - ហុក សារិតុលា ក្លាយជាគណៈកម្មការ Miss Grand Cambodia 2021




ហុក សារិតុលា ក្លាយជាគណៈកម្មការ Miss Grand Cambodia 2021

Content image - Phnom Penh Post
ម្ចាស់មកុដ​ Miss Wisdom Cambodia 2021 ក្លាយជា​គណៈ​​កម្មការ​កម្មវិធី Miss Grand Cambodia 2021។

ហុក សារិតុលា ក្លាយជាគណៈកម្មការ Miss Grand Cambodia 2021

ភ្នំពេញៈ ទើបតែគ្រងតំណែងជាម្ចាស់-មកុដនៃកម្មវិធីប្រកួតសម្រស់ថ្មីសន្លាងឈ្មោះ Miss Wisdom Cambodia 2021 មិនទាន់បាន ២ ខែផងនោះ ស្រាប់តែស្រីស្អាត កញ្ញា ហុក សារិតុលា ក៏ទទួលបានឱកាសល្អភ្លាម ដោយក្លាយជាសមាជិកនៃក្រុមគណៈកម្មការផ្តល់ពិន្ទុនៃកម្មវិធីប្រកួត Miss Grand Cambodia 2021 នៅវគ្គប្រកួតផ្តាច់ព្រ័ត្រ។

បើតាមគេហទំព័រផ្លូវការនៃ Miss Grand Cambodia ប្រកាសឱ្យដឹងថា៖ «សូមជម្រាបជូនថា ក្នុងការប្រកួត Miss Grand Cambodia 2021 ឆ្នាំនេះ Miss Wisdom Cambodia 2021 នឹងជាគណៈមេប្រយោគក្នុងការដាក់ពិន្ទុដល់បេក្ខនារីទាំង ២៥ នាក់ តើបងប្អូននៅចាំឈ្មោះគាត់បានទេ?»។

ស្រីស្អាត កញ្ញា ហុក សារិតុលា គឺជាជយលាភីលេខ ១ គ្រងមកុដបវរកញ្ញាឯកនៃកម្មវិធី Miss Wisdom Cambodia 2021 កាលពីដើមខែ សីហា ឆ្នាំ ២០២១ កន្លងមកនេះហើយកញ្ញានឹងក្លាយជាតំណាងកម្ពុជា ក្នុងការចូលរួមប្រកួតប្រជែងអន្តរជាតិលំដាប់ពិភពលោក Miss Wisdom World 2021 ដែលនឹងចាប់ផ្តើមនៅថ្ងៃទី ១៦ ដល់ទី ២៧ ខែ វិច្ឆិកា ឆ្នាំ ២០២១ នៅប្រទេសវៀតណាម។

គួរបញ្ជាក់ថា ការប្រកួតបវរកញ្ញាថ្មីសន្លាងមួយឈ្មោះថា Miss Wisdom Cambodia 2021 ដែលរៀបចំដោយក្រុមហ៊ុនមហាហង្ស លោក អ៊ិន សុភិន បានរកឃើញម្ចាស់មកុដលើកដំបូងរបស់ខ្លួនគឺស្រីស្រស់ មានស្រុកកំណើត នៅខេត្តបាត់ដំបង កញ្ញា ហុក សារិតុលា តាមរយៈការឆ្លើយតបនឹងសំណួរបានយ៉ាងល្អ ដែលចោទសួរថា ប្រសិនបើអ្នកឈ្នះនៅក្នុងរាត្រីនេះ តើអ្នកនឹងអាចបញ្ចុះបញ្ចូលប្រជាជនយ៉ាងដូចម្តេចថា រូបអ្នកពិតជាស័ក្តិសមនឹងទទួលបានមកុដនេះ?

កញ្ញា ហុក សារិតុលា បានឆ្លើយយ៉ាងជឿជាក់ថា៖ «នាងខ្ញុំ ជឿថា នារាត្រីនេះ មិនមែនគ្រាន់តែចង់ដឹងអំពីការនិយាយភាសាអង់គ្លេស បានស្ទាត់ជំនាញ និងមានចម្លើយល្អតែប៉ុណ្ណោះទេ តែដើម្បីឱ្យនរណាម្នាក់បញ្ជាក់ថា នាងខ្ញុំស័ក្តិសមនឹងទទួលតំណែងនេះ ខ្ញុំត្រូវបើកបេះដូងស្តាប់មនុស្ស ដែលនៅជុំវិញខ្លួនយើងនិយាយ និងប្រើប្រាស់សារនោះ ដើម្បីបង្កើនការយល់ដឹងពីហេតុផលគួរជឿ។ ប្រសិនបើនាងខ្ញុំ ឈ្នះមកុដនៅយប់នេះមែន ខ្ញុំនឹងមានសំឡេងគាំទ្រមួយសម្រាប់ពង្រីកការយល់ដឹង ដែលមានក្នុងចិត្តខ្ញុំ ដើម្បីជួយសម្រេចនូវក្តីប្រាថ្នាក្នុងការ-ទទួលបានសិទ្ធិស្មើគ្នាក្នុងការអប់រំ។ ការអប់រំនេះប្រៀបដូចជាសារលិខិតមួយអាចចារកំណត់ជោគវាសនាដ៏ប្រសើរនាថ្ងៃអនាគតរបស់យើង»។

ចំណែកឯលោក អ៊ិន សុភិន ដែលជាអ្នករៀបចំកម្មវិធី Miss Wisdom Cambodia ឆ្នាំ ២០២១ និង Miss Grand Cambodia តាំងពីឆ្នាំ ២០២០ មក ហាក់ញញឹមបិទមាត់មិនជិតនោះឡើយចំពោះសមិទ្ធផលទាំងនេះ៕

អត្ថបទគួរចាប់អារម្មណ៍