The Phnom Penh Post Search

Search form

Logo of Phnom Penh Post newspaper Phnom Penh Post - Instagram ខំ​ទប់ស្កាត់​ផលប៉ះពាល់​ផ្លូវ​ចិ​ត្ដ​យុវវ័យ​ពី​ការប្រៀបធៀប​រូប​សម្រស់​




Instagram ខំ​ទប់ស្កាត់​ផលប៉ះពាល់​ផ្លូវ​ចិ​ត្ដ​យុវវ័យ​ពី​ការប្រៀបធៀប​រូប​សម្រស់​

Content image - Phnom Penh Post
រូបតំណាង៖ យុវតី​ប្រើអុីនស្តាក្រាម​និយម​ការ​ប្រៀបធៀប​រូប​សម្រស់​។ រូបថត AFP

Instagram ខំ​ទប់ស្កាត់​ផលប៉ះពាល់​ផ្លូវ​ចិ​ត្ដ​យុវវ័យ​ពី​ការប្រៀបធៀប​រូប​សម្រស់​

ក្រុង​សានហ្វ្រា​ន​ស៊ី​ស្កូ: Instagram បាន​ការពារ​ខ្លួន​ដោយ​ច្រាន​ចោល​របាយការណ៍​មួយ​ថា បណ្ដាញ សង្គម​នេះ​ធ្វើឱ្យប៉ះពាល់​សុខភាព​ផ្លូវ​ចិ​ត្ដ​ក្មេងស្រី ដោយបាន​ឱ្យដឹងថា ខ្លួន​នឹង​លុប​រាល់​ការ​បង្ហោះ​ពី​អាថ៌កំបាំង​គ្មាន​មូលដ្ឋាន​អំពី​សម្រស់​រាងកាយ​។

​ប្រធាន​ផ្នែក​គោលនយោបាយ​សាធារណៈ​របស់ Instagram អ្នកស្រី ខា​រី​ណា ញូវតុន បាន​តបត​នឹង​របាយការណ៍​របស់​កា​សែត Wall Street Journal ដែល​បង្ហាញ​មាតិកា Instagram ផ្ដោតលើ​រូបភាព​ជា​ចម្បង បាន​បង្ក​ផលប៉ះពាល់​ដល់​យុវវ័យ ជាពិសេស ក្មេងស្រី​។

​តែ​អ្នកស្រី ញូវតុន បាន​ដកស្រង់​ការសិក្សា​របស់​សាកលវិទ្យាល័យ​ហា​វើដ ដោយបាន​កត់សម្គាល់ថា «​ទាំង​ផល​វិជ្ជមាន និង​អវិជ្ជមាន​» បានផ្ដល់​បទពិសោធ​ដល់​យុវវ័យ​អាមេរិក​នៅលើ​បណ្ដាញ​សង្គម​។

​យុវវ័យ​អាច​រីករាយ​ក្នុងការ​ទាក់ទង​មិ​ត្ដ​ភក្ដិ​លើ​បណ្ដាញ​សង្គម​នៅថ្ងៃនេះ ហើយ​នៅ​ថ្ងៃក្រោយ ក៏​ឈ្លោះ​ជាមួយ​មនុស្ស​ដដែល​នេះ​ផងដែរ​។

​យោងតាម​កាសែត​ខាងលើ​បានឱ្យដឹងថា ការស្រាវជ្រាវ​ក្នុង​ស្ថាប័ន​បានបង្ហាញ​ថា យុវវ័យ​បាន​ចោទ Instagram ដែល​បង្កើន​បញ្ហា​ក្រេវក្រោធ និង​ធ្លាក់ទឹក​ចិ​ត្ដ​។

​យ៉ាងណាមិញ Instagram បាន​ខំ​ដោះស្រាយ​បញ្ហា​មាតិកា​ប្រមាថ អត្ដ​ឃាត ធ្វើបាប​ខ្លួនឯង និង​ជំងឺ​ផ្នែក​ទទួលទាន​អាហារ​ដែល​កើតឡើង​ពី​បណ្ដាញ​សង្គម​មួយ​នេះ​ផងដែរ​។

Instagram ក៏​កំពុង​ស្វះ​ស្វែងរក​វិធី​ស្វែងយល់​នូវ​ប្រភេទ​នៃ​ការ​បង្ហោះ​ធ្វើឱ្យ​អ្នកទស្សនា​មាន​អារម្មណ៍​ដោយ​ការប្រៀបធៀប រួច​បង្វែរ​មក​មើល​មាតិកា​ធ្វើឱ្យ​អារម្មណ៍ល្អ​វិញ​។

​អ្នកស្រី​បន្តថា​៖ «​យើង​កំពុង​បង្កើន​ការដោះស្រាយ​បញ្ហា​ប្រៀបធៀប​គ្នា​ក្នុងសង្គម និង​រូបរាងកាយ​អវិជ្ជមាន​របស់ខ្លួន​។ យើង​ជឿជាក់ថា នឹង​អាចជួយ​ចង្អុលបង្ហាញ​អ្នកប្រើប្រាស់​ស្វែង​រក​មាតិកា​ដែល​ល្អ និង​ផ្លាស់ប្ដូរ​វប្បធម៌​ឱ្យ​តម្លៃ​រូប​សម្រស់​ក្នុង​ក្ដី​ស្រមៃ​លើ​បណ្ដាញ​សង្គម​»៕ AFP/HR

អត្ថបទគួរចាប់អារម្មណ៍