
ជាងដេរអង្គុយតម្រង់ជួរ ដេរប៉ះខោអាវ លើកស្ទួយការប្រើប្រាស់ឡើងវិញជាជាងបោះចោលទិញថ្មី។ AFP
ក្រុងឡុងដ៍៖ កៅអីតម្រៀបជាជួរឆ្ងាយៗពីគ្នានៅខាងក្រៅហាងលក់សម្លៀកបំពាក់ដ៏ល្បីល្បាញនៅភាគខាងត្បូងក្រុងឡុងដ៍ អ្នកដេរខោអាវប្រមាណ ២០ នាក់ នាំគ្នាបង្ហាញការប្រឆាំងជំទាស់នឹង «ហ្វាសសិនថ្មីជានិច្ច» នៅលើដងផ្លូវ ដែលបង្ហាញអតិថិជនពីរបៀបជួសជុលសម្លៀកបំពាក់ចាស់ៗ។
សាររបស់ពួកគេគឺ «ប្រើម្ជុរអំបោះដេរប៉ាក់ ជាជាងបោះចោល» ដើម្បីជួសជុលសម្លៀកបំពាក់ជាជាងការបោះចោល និងទិញថ្មី បើទោះបីជាកិច្ចការនេះទទួលបានប្រាក់កម្រៃតិចតួចយ៉ាងណាក៏ដោយ។
ជាងកាត់ដេរតាមចិញ្ចឹមផ្លូវជាច្រើននាក់ កាលពីថ្ងៃពុធបានបោះជំរំនៅព្រំលី ជាយក្រុងឡុងដ៍ នៅក្បែរហាង Primark ជានិមិត្ដរូបហ្វាសសិនថ្មីជានិច្ច ដែលចេញពីការពង្រាងរបស់អ្នកឌីហ្សាញទៅជាម៉ូដលក់តាមហាងចិញ្ចឹមផ្លូវ ដែលធ្លាប់តែរងនូវផលប៉ះពាល់ចំពោះបរិស្ថាន។

ជាងដេរអង្គុយតម្រង់ជួរ ដេរប៉ះខោអាវ លើកស្ទួយការប្រើប្រាស់ឡើងវិញជាជាងបោះចោលទិញថ្មី។ AFP
ពាក្យស្លោករបស់ពួកគេត្រូវបានតាំងបង្ហាញនៅខាងក្រោយកៅអី រមែងត្រូវបានចាក់ដោយប្រើអំបោះចម្រុះពណ៌។
អ្នករៀបចំកម្មវិធី អ្នកស្រី ស៊ូហ្ស៊ី រ៉ារ៉េន ចង់ផ្សព្វផ្សាយអំពីជម្រើសអាទិភាពចំពោះការទិញសម្លៀកបំពាក់ថោក ដែលត្រូវបានបោះចោលងាយៗ។
អ្នកស្រី បានប្រាប់ AFP ថា៖ «មិនអាចនិយាយថា កុំទិញវាអី បើយើងទិញរួចវាហើយ។ ចូរព្យាយាមប្រើប្រាស់វាឱ្យបានយូរ។ យើងមិនអាចបន្ដផលិតសម្លៀកបំពាក់តាមទំនោរផ្លាស់ប្ដូរញឹកញាប់នោះទេ»។

អ្នករៀបចំចលនាចាក់សម្លៀកបំពាក់តាមចិញ្ចើមផ្លូវ អ្នកស្រី ស៊ីហ្ស៊ី វ៉ារ៉េន។ AFP
អ្នកស្រី វ៉ារ៉េន ដែលលក់សម្លៀកបំពាក់តាមអនឡាញជាមួយការឌីហ្សាញបែបស្រគត់ស្រគំ បានបង្កើតចលនាចាក់សម្លៀកបំពាក់តាមចិញ្ចើមផ្លូវក្នុងឆ្នាំនេះ ក្រោយពីបានឮអំពីផលប៉ះពាល់ «ហ្វាសសិនរហ័ស» ហើយគណនី Instagram របស់អ្នកស្រីបានអភិវឌ្ឍពីគណនីអ្នកគាំទ្រ។
អ្នកស្រីបន្ដថា៖ «ការជួសជុលសម្លៀកបំពាក់ត្រូវការភាពអំណត់ ហើយវាផ្ដល់អត្ថប្រយោជន៍ចំពោះសុខភាពផ្លូវចិត្ដផងដែរ។ វាមានតម្លៃថោក ងាយស្រួល ហើយវាអ្វីអ្នកត្រូវមានគឺតែម្ជុរ និងអំបោះប៉ុណ្ណោះ»។
អ្នកដំណើរឆ្លងកាត់ត្រូវបានអញ្ជើញឱ្យចូលរួមដោយការស្គេន QR កូដ ដែលអាចចូលទៅកាន់ការបង្រៀនតាមអនឡាញ។

ជាងដេរអង្គុយតម្រង់ជួរ ដេរប៉ះខោអាវ លើកស្ទួយការប្រើប្រាស់ឡើងវិញជាជាងបោះចោលទិញថ្មី។ AFP
ព្រឹត្ដិការណ៍នេះស្ថិតក្នុងកម្មវិធីជាច្រើនរៀបចំឡើងជាបន្ដបន្ទាប់នៅក្នុងទីក្រុងនានានៅចក្រភពអង់គ្លេស និងទូទាំងពិភពលោកដើម្បីអបអរទិវាសប្ដាហ៍ហ្វាសសិនចីរភាពចក្រភពអង់គ្លេស រៀបចំឡើងមុនព្រឹត្ដិការណ៍សប្ដាហ៍ហ្វាសសិនក្រុងឡុងដ៍ នៅថ្ងៃសុក្រ។
នៅចំពោះការរិះគន់ ហាង Primark បានសន្យាកាលពីថ្ងៃពុធថា នឹងផលិតសម្លៀកបំពាក់ទាំងអស់ពីទំនិញចាស់ៗ ឬធនធានចីរភាពនៅត្រឹមឆ្នាំ ២០៣០ និងបញ្ឈប់ការបញ្ចេញឧស្ម័នកាបោន។
Asos ជាយីហោចក្រភពអង់គ្លេសមួយទៀត កាលពីថ្ងៃព្រហស្បតិ៍ បានប្ដេជ្ញាផលិតផលិតផលស្ទួយបរិស្ថានបន្ថែមទៀតនៅត្រឹមឆ្នាំ ២០៣០ ផងដែរ៕ AFP/HR

ជាងដេរអង្គុយតម្រង់ជួរ ដេរប៉ះខោអាវ លើកស្ទួយការប្រើប្រាស់ឡើងវិញជាជាងបោះចោលទិញថ្មី។ AFP

អ្នករៀបចំចលនាចាក់សម្លៀកបំពាក់តាមចិញ្ចើមផ្លូវ អ្នកស្រី ស៊ីហ្ស៊ី វ៉ារ៉េន។ AFP