ក្រុងវ៉ាស៊ីងតោន៖ TikTok, Snapchat និង YouTube បាននិយាយនៅចំពោះមុខសមាជិកព្រឹទ្ធសភាអាមេរិកកាលពីថ្ងៃអង្គារ ដើម្បីការពារបណ្ដាញសង្គមរបស់ខ្លួន ដែលមានឥទ្ធិពលលើកុមាររាប់លាននាក់។
ខណៈរងនូវព្យុះភ្លៀងដ៏ចម្រូងចម្រាសលើហ្វេសប៊ុក ដែលវេបសាយសម្ព័ន្ធរបស់ពួកគេអាចបង្កគ្រោះថ្នាក់ បណ្ដាញសង្គមយក្សទាំងនោះក៏ព្យាយាមការពារខ្លួនជាមួយការប្រកាន់ភ្ជាប់នូវវិធានការសុវត្ថិភាពផងដែរ។
TikTok ដែលកាលពីខែកញ្ញាបានឱ្យដឹងថា ខ្លួនមានអ្នកប្រើប្រាស់សកម្ម ១ពាន់លាននាក់ បានបង្ហាញខ្លួនជាលើកដំបូងនៅចំពោះមុខក្រុមអ្នកច្បាប់អាមេរិកក្នុងការផ្ដល់សក្ខីកម្មកាលពីថ្ងៃដល់អង្គប្រជុំព្រឹទ្ធសភា។
ព្រឹទ្ធបុរស ម៉ារសា ប្លេកប៊ឺន ដែលជាសហប្រធានដឹកនាំសាវនាការនេះ បាននិយាយថា៖ «TikTok, Snapchat និង YouTube សុទ្ធតែដើរតួនាទីយ៉ាងសំខាន់ក្នុងការអូសទាញកុមារចូលមើលមាតិកាមិនល្អ»។
ទោះអាយុ ១៣ឆ្នាំ ជាវ័យទាបបំផុតក្នុងការចូលរួមនៅក្នុងវេទិកាបណ្ដាញសង្គមភាគច្រើនយ៉ាណាក៏ដោយ ក៏ទាំង TikTok និង YouTube មានស៊េរីដែលផ្ដោតលើកុមារអាយុក្រោមនេះ។
មីឆែល បេកឃើមេន ប្រធានផ្នែកគោលនយោបាយសារធារណៈរបស់ TikTok នៅតំបន់អាមេរិក បានប្រាប់ AFP ថា៖ «ក្រុមហ៊ុនយកចិត្ដទុកដាក់យ៉ាងខ្លាំងចំពោះបញ្ហាសុវត្ថិភាព និងសុខុមាលភាពកុមារតូចៗ»។
កំឡុងពេលការបិទសាលារៀន និងការធ្វើការពីចម្ងាយប្រជាប្រិយភាពបានកើនឡើងតាំងពីមុនវិបត្ដិកូវីដ ដែលភាគច្រើនដោយសារតែភាពទាក់ទាញនៃវីដេអូខ្លីៗ TikTok ទទួលបានអ្នកគាំទ្រយ៉ាងច្រើនអំឡុងពេលបិទខ្ទប់ ជាមួយការរាំធ្វើត្រាប់តាមចង្វាក់បទចម្រៀងប៉ុបពីរោះៗ។
ក្រុមហ៊ុន ByteDance ដែលដូចដែលនៅចិនមាន Douyin នៅតែពេញនិយមបន្ទាប់ពី YouTube ដែលមានអ្នកប្រើប្រាស់កម្ម ២,៣ ពាន់លាននាក់ក្នុងឆ្នាំ ២០២០។
ហ្វេសប៊ុក រួមទាំងនាយកប្រតិបត្ដិ ម៉ាក ហ្សាក់ឃើប៊ឺក បានផ្ដល់សក្ខីកម្មដដែលៗនៅចំពោះមុខព្រឹទ្ធបុរសអាមេរិក និងកំពុងជួបវិបត្ដិដ៏អាក្រក់បំផុតមួយជាមួយការលេចធ្លាយការសិក្សាផ្ទៃក្នុងរាប់ពាន់ករណីទៅដល់ដៃអាជ្ញាធរ និងអ្នកសារព័ត៌មាន។
យ៉ាងណាមិញ ក្រុមហ៊ុនក៏ធ្លាប់រងគ្រោះព្រោះរឿងអាស្រូវ ដែលមិនអនុឡោមទៅតាមច្បាប់អាមេរិកថ្មី បំណងគ្រប់គ្រងបណ្ដាញសង្គមផងដែរ៕ AFP/HR