ក្រុង​ម៉ុងរ៉េអាល់៖ បង​ប្អូន​ប្រុសនិង​ស្រី​​របស់​តារា​ចម្រៀងសេលីន ដាយអនបាន​រិះគន់​ភាពយន្ដ​ជីវិត​ដ៏​ចម្លែក​រឿង «​អាលីន​: រាជិនី​សំឡេង​នៃ​ក្ដីស្រឡាញ់​» ដោយ​យក​លំនាំ​តាម​ជិវិត​ពី​កុមារ​ភាព​របស់​តារា ចម្រៀង​សំឡេង​គ្រលួច​ និង​គ្រោង​ដាក់​បញ្ចាំង​តាម​រោងភាពយន្ដ​នានា​នៅ​ប្រទេស​កំណើត​កាណាដា​នៅ​ថ្ងៃ​សុក្រ​នេះ​។

ក្លោដេត ដាយអន ជា​បង​ប្អូនស្រី​តារា​ចម្រៀង​ឈ្នះពាន​រង្វាន់ Grammy-Award បាន​ប្រាប់​កម្មវិធីវិទ្យុ Quebec ដ៏មាន​ប្រជាប្រិយ​ «​La Semaine des 4 Julie» កាលពី​ល្ងាច​ថ្ងៃ​អង្គារ​ថា​៖ «​ខ្ញុំ​អត់យល់​ពីការប្រើ​ប្រាស់​ភាសាក្នុង​ភាពយន្ត​នេះ។ សាច់រឿង​នេះ​ធ្វើ​ឱ្យ​ខ្ញុំ ខ្ញុំ​អត់​ស្គាល់​គ្រួសារ​ខ្ញុំ ខ្ញុំ​អត់​ស្គាល់​ពី​ប្រភព​របស់​ខ្លួន​ឯង​»។

អ្នកស្រី និង​បង​ប្អូន​ប្រុស​ មីឆែលដាយអនដែល​បង្ហាញ​ខ្លួន​ក្នុង​នាម​ជា​ភ្ញៀវបាន​និយាយថា «កំប្លែង​មិន​ត្រូវ​សាច់រឿង» ដោយ​ឈុត​ឆាក​ជាច្រើន​ទៅឆ្ងាយ​ហួស​ពីការពិតហើយ​ពួកគេ​បាន​ចោទ​ប្រកាន់ ផលិតករ Valerie Lemercier ដែល​ដឹក​នាំ​ និង​សម្ដែង​ផ្ទាល់​ក្នុង​ភាពយន្ដរឿង Aline ពី​បទ​កាឡៃជីវិត​ និង​ឯកជនភាព​របស់​បង​ប្អូន​ខ្លួន​។

ផលិតករ Valerie Lemercier ដែល​ដឹក​នាំ​ និង​សម្ដែង​ផ្ទាល់​ក្នុង​ភាពយន្តពីជីវិត​ សេលីន ដាយអន។ AFP

អ្នកស្រីបាន​និយាយថា​៖ «​ម្ដាយ​របស់​ខ្ញុំ​មិនដែល​​និយាយ​បែប​នោះទៅកាន់​ រ៉េណេ (ស្វាម៉ីសេលីន​) ហើយ​សេលីន មិន​ដែល​ទាមទារ​អ្វី​ឡើ​យ។ យើង​បាន​ឆ្លង​កាត់​ពពួក​ក្មេង​អាវ៉ាសែ​ខ្លះ​»។

លោក រ៉េណេ អេនហ្គេលីល គឺជា​អ្នក​ចាត់ចែង​របស់​ សេលីន ដាយអន តាំងពី​ឆ្នាំ​១៩៨១ ពេល​នាង​អាយុ១២​ឆ្នាំ​ ហើយ​​កាលណោះ​លោក​អាយុ៣៨​ឆ្នាំ។ ពួកគេបាន​រៀប​ការ​ក្នុង​ឆ្នាំ​១៩៩៤​។ លោក​បន្ត​អាជីព​ជា​អ្នក​ចាត់ចែង​របស់​ សេលីន ដាយអន រហូត​ដល់​រយៈ​ពេល២​ឆ្នាំ​មុន​មរណភាព​របស់​លោក​ក្នុង​ឆ្នាំ​២០១៦​។

ក្រុម​អ្នក​វិភាគ​នៅ​ក្រុង​កានជាទីដែល​ភាពយន្ដ​នេះ​នឹង​ត្រូវបាន​ដាក់​បញ្ចាំង​លើ​ដំបូង​ក្នុង​ខែ​កក្កដាបាន​ជំទាស់​គ្នា​មិន​ថាតែ​សាច់រឿង​ដ៏ស្រគត់ស្រគំ​របស់​កំពូល​តារា​ចម្រៀង​កាណាដា​រូប​នេះ​ពិតជា «​ត្រឹម​ត្រូវ​កម្រិត​ណា និង​គួរ​ឱ្យ​គោរព​ស្រឡាញ់​កម្រិត​ណា​» វា​នៅតែ​អត់​ប្រយោជន៍​ ដោយសារ​ភាពយន្ដ​ ដែល​លោកអ្នក​ទស្សនា​នេះគ្រាន់តែ​ទម្រង់​សិល្បៈ​បំផ្លើស​ប៉ុណ្ណោះ​៕ AFP/HR