
កន្លែងពិព័រណ៍រថយន្តក្រុមហ៊ុន Tesla នៅទីក្រុងវ៉ាស៊ីនតោនសហរដ្ឋអាមេរិក។ AFP
ក្រុងវ៉ាស៊ីនតោន៖ ស្ត្រីចំនួន ៦ នាក់បានប្តឹងក្រុមហ៊ុន Tesla ដោយចោទប្រកាន់ពីវប្បធម៌នៃការបៀតបៀនផ្លូវភេទនៅរោងចក្រផលិតរថយន្តអគ្គិសនីនៅរដ្ឋកាលីហ្វ័រនីញ៉ា និងគ្រឿងបរិក្ខារផ្សេងទៀតដែលរួមមានការប៉ះពាល់រាងកាយការហៅញ៉ែនិងការសងសឹកចំពោះអ្នកដែលត្អូញត្អែរ។
បណ្តឹងដែលបានដាក់ក្នុងរយៈពេល១ខែក្នុងចំណោមបណ្ដឹង ២ផ្សេងទៀតបន្ថែមទៅលើភាពចម្រូងចម្រាសដែលផ្តោតលើរោងចក្រ Fremont ក្នុងតំបន់ San Francisco Bay Area ដោយរួមមានអតីតនិយោជិតស្បែកខ្មៅម្នាក់ដែលត្រូវបានសំណងជំងឺចិត្តចំនួន១៣៧លានដុល្លារក្នុងសំណុំរឿងរើសអើងជាតិសាសន៍។
បណ្តឹងជាច្រើនបានអះអាងថាជាន់នៃអគាររោងចក្ររបស់ក្រុមហ៊ុន Tesla ប្រហាក់ប្រហែលនឹងការដ្ឋាន ឬសំណង់បុរាណជាជាងក្រុមហ៊ុនបច្ចេកវិទ្យាដ៏ទំនើបមួយនៅចំកណ្តាលនៃតំបន់ San Francisco Bay Area ដ៏រីកចម្រើន។

ស្ត្រីម្នាក់ដើរកាត់ទីស្នាក់ការក្រុមហ៊ុន Tesla នៅប្រទេសចិន។ AFP
Tesla មិនបានឆ្លើយតបភ្លាមៗចំពោះសំណើសុំការអត្ថាធិប្បាយលើបណ្ដឹងនោះទេដែលយ៉ាងហោចណាស់មានឧទាហរណ៍១បានលើកឡើងពី ការបង្ហោះតាមបណ្ដាញសង្គម Twitter ដ៏ចម្រូងចម្រាសពីអគ្គនាយក Elon Musk ក្នុងសំនៀងសង្កត់ធ្ងន់ដាក់បន្ទុកនិងជះឥទ្ធិពលដល់សំឡេងបញ្ចេញមតិនៅកន្លែងធ្វើការ។
បណ្តឹងថ្មីចំនួន៦ដាច់ដោយឡែកពីគ្នាដែលបានប្តឹងកាលពីសប្ដាហ៍មុននៅក្នុងតុលាការរដ្ឋកាលីហ្វ័រនីញ៉ារួមមានស្ត្រី៥នាក់ដែលកំពុងធ្វើការឬធ្លាប់បានធ្វើការនៅក្នុងរោងចក្រ Fremont ខណៈដែលបណ្ដឹង ១ចេញពីមជ្ឈមណ្ឌលសេវាកម្មនៅភាគខាងត្បូងរដ្ឋកាលីហ្វ័រនីញ៉ា។
ដើមបណ្ដឹងម្នាក់កញ្ញាមីឆែឡាឃើររ៉ានដែលមានអាយុ១៨ឆ្នាំ នៅពេលដែលនាងចាប់ផ្តើមការងាររបស់នាងនៅរោងចក្រ Fremont ហើយក្នុងរយៈពេលប៉ុន្មានសប្តាហ៍អ្នកគ្រប់គ្រងនិងមិត្តរួមការងាររបស់នាងបានបរិយាយចំពោះនាងអំពីរាងកាយរបស់នាង។
មិត្តរួមការងារប្រុសម្នាក់បានសុំរួមភេទជាមួយនាងដោយនិយាយថាបុគ្គលិករោងចក្រតែងតែរួមភេទនៅចំណតរថយន្ត។

ទស្សនាវដ្ដី Time កាលពីដើមសប្ដាហ៍មុនទើបតែបានដាក់ឈ្មោះអគ្គនាយកក្រុមហ៊ុន Tesla ជាបុគ្គលឆ្នើមប្រចាំឆ្នាំ២០២១។ AFP
បណ្ដឹងបានបន្តទៀតថា៖ «រយៈពេលជិត២ខែនៃការបៀតបៀនផ្លូវភេទនៅការងារដំបូងរបស់នាងក្រោយចេញពីវិទ្យាល័យនាងមិនអាចទទួលយកវាទៀតទេហើយសម្រេចចិត្តលាឈប់ពីការងារដោយចោទប្រកាន់ថានៅ Tesla មានការបៀតបៀនផ្លូវភេទដ៏ធ្ងន់ធ្ងរ»។
ករណីផ្សេងទៀតត្រូវបានប្តឹងដោយជេស៊ីកាប្រូកស៍សាមីរ៉ាហ្ស៊ីបផារដអ៊ីដិនមើដេរ៉ូសអាលីស្សប្រោននិងអាលីហ្សាប៊្លីកមេនដែលបានចោទប្រកាន់នៅក្នុងពាក្យបណ្តឹងរបស់ពួកគេថាពួកគេប្រឈមមុខនឹងការសងសឹកចំពោះការរាយការណ៍ពីទង្វើមិនត្រឹមត្រូវនៅកន្លែងធ្វើការ។
បណ្តឹងជាបន្តបន្ទាប់បានកើតឡើងបន្ទាប់ពីគណៈវិនិច្ឆ័យរដ្ឋកាលីហ្វ័រនីញ៉ាបានកាត់ក្តីក្នុងខែតុលាថាក្រុមហ៊ុន Tesla គួរតែបង់ប្រាក់ការខូចខាតដល់អតីតនិយោជិតស្បែកខ្មៅចំនួន១៣៧លានដុល្លារសម្រាប់ការបិទភ្នែកមើលការរើសអើងជាតិសាសន៍ដែលបុរសរូបនោះបានជួបប្រទះនៅរោងចក្រ Fremont ។
ទស្សនាវដ្ដី Time កាលពីដើមសប្ដាហ៍មុនទើបតែបានដាក់ឈ្មោះ Elon Musk ជាបុគ្គលឆ្នើមប្រចាំឆ្នាំ២០២១ ដោយលើកឡើងអំពីការផ្លាស់ប្តូរបច្ចេកវិទ្យាថ្មីៗប៉ុន្តែក៏មានបញ្ហានិន្នាការផ្លាស់ប្តូរជីវិតមនុស្សផងដែរ៕ AFP

រថយន្ត Tesla កំពុងបញ្ចូលអគ្គិសនីនៅបញ្ឈរថាមពល ប្រទេសអាល្លឺម៉ង់។ AFP