ក្រុង​ហាណូយ: អំឡុងពេល​វិស្សមកាល​ធំ​បំផុត​ប្រចាំឆ្នាំ​របស់​វៀតណាម ពលរដ្ឋ​វៀតណាម​មកពី​ជុំវិញ​ពិភពលោក​ព្យាយាម​វិល​មកកាន់​ស្រុកកំណើត​សម្រាប់​ការជួបជុំ​សាច់ញាតិ​ដ៏​វិសេស និង​ស្វាគមន៍​ឆ្នាំ​ថ្មី​ប្រពៃណីជាតិ​ជាមួយគ្នា​។ ពិធី​អបអរ​ដ៏​សំខាន់​មួយ​គឺ​អាហារ​ធេ​ត (Tet) ប្រពៃណី​ដែល​ត្រូវបាន​រៀបចំ និង​ចម្អិន​ដោយ​យក​ចិ​ត្ដ​ទុកដាក់​។

​ព្រឹ​ទ្វា​ចា​រ្យ​នៅ​ក្រុង​ហាណូយ អ្នកស្រី ត្រួ​ង ធី​ហូ​យ អាយុ​ ៩០​ ឆ្នាំ បាន​និ​យាយ​ថា​៖ «​ជាមួយ​ឱកាស​រីករាយ​នៃ​បុណ្យចូលឆ្នាំ និង​ការ​ជូនពរ​សព្វ​សាធុការ​ដល់​ក្រុមគ្រួសារ អាហារ​ធេ​ត​ឧទ្ទិស​ដល់​ដួងវិញ្ញាណ ការចងចាំ និង​គោរព​ដូនតា ដែល​តែងតែ​មើលថែ​កូនចៅ​ឱ្យមាន​សុខភាព​ល្អ ជោគ​រាសី និង​សុខ​សុវត្ថិភាព​»​។

​លោកយាយ ហូ​យ បាន​បន្ដថា​៖ «​កាលពីមុន យើង​ត្រូវ​រៀបចំ​របស់របរ​ច្រើន​សម្រាប់​បុណ្យចូលឆ្នាំ ដែលជា​​រឿយៗ រយៈពេល​ ១ ​ខែ​។​

​ដោយ​ឆ្លុះបញ្ចាំង​ពី​វប្បធម៌​ប្រវត្តិ​​សាស្ត្រ មុខម្ហូប​ធេ​ត រួមមាន ស៊ុប​មាន់​ជាមួយ​ផ្សិត សាច់ជ្រូក ប្រហិត និង​អាហារ​ផ្សេងទៀត​រួមមាន​នំ​បាញ់​ជុង ជ្រក់​មើម​ខ្ទឹម ចា​យ៉​បំពង សម្ល​សាច់ជ្រូក​ជាប់​ស្បែក សាច់ជ្រូក​ខ្វៃ បាយ ឆា​​បន្លែ​ដ៏​សម្បូរបែប និង​បង្អែម​នំនែក​។​

​អាហារ​ទាំងនោះ​ត្រូវបាន​តុបតែង​លម្អ​ឱ្យមាន​ភាពស្រស់ស្អាត ដើម្បី​លើក​ហុងស៊ុយ​គ្រួសារ​ពេញ​ ១​ ឆ្នាំ​។

​អ្នកស្រី ហូ​យ និង​ក្រុមគ្រួសារ​បានផ្ដល់​តម្លៃ​សំខាន់​លើ​នំ​បាញ់​ជុង​ ៤ ​ជ្រុង ដោយសារ​វា​ជា​អាហារ​មាន​រសជាតិ​​ឆ្ងាញ់ ដែល​មិនគួរ​ខកខាន​អំឡុង​ចូលឆ្នាំ​។ នំ​អង្ករដំណើប​នេះ​ត្រូវបាន​ប្រើ​រាប់ពាន់​ឆ្នាំ ដែល​អរគុណ​ដល់​ព្រះ​​អង្គ ឡាង​លុយ នៃ​ស្ដេច​ហ៊ូ​ង សតវត្សរ៍​ទី​១៦ ដែល​សព្វ​ព្រះ​ហឫទ័យ​ថ្វាយ​ការដឹងគុណ​ដល់​ព្រះបិតា​ទ្រង់​រវាង​ឋានសួគ៌ និង​ផែនដី​។

នំ​បាញ់ជុង និង​ជ្រក់មើម​ខ្ទឹម ​ម្ហូប​​មិនគួររំលង​ក្នុងថ្ងៃចូលឆ្នាំវៀតណាម​។ រូបថត VNS

​អ្នកស្រីបានឱ្យដឹងថា ចំពោះ​ជំនឿ​របស់​ពលរដ្ឋ​វៀតណាម នំ​នេះ​មិន​ត្រឹមតែ​ជា​បង្អែម​ដ៏​ពិសិដ្ឋ​ប៉ុណ្ណោះ​ទេ ប៉ុន្ដែ​ក៏បង្ក​ប់​នូវ​អត្ថន័យ​សំខាន់​អំពី​ចក្កវាឡ និង​ជីវិត​មនុស្ស​ថែមទៀត​។​

​ជាមួយ​គ្រឿងផ្សំ​ផ្ទុក​ជីវជាតិ ដូចជា អង្គរ​ដំណើប សណ្ដែកខៀវ និង​សាច់ជ្រូក នំ​បាញ់​ជុង​ផ្ដល់នូវ​ថាមពល និង​វីតាមីន​ដើម្បី​ទប់ទល់​នឹង​អាកាសធាតុ​ដ៏​ត្រជាក់​អំឡុង​រដូវ​បុណ្យចូលឆ្នាំ​។

​ស៊ុប​មាន់​ក៏​ជា​អាហារ​មាន​ប្រជា​​ប្រិ​យ​នាពេល​បច្ចុប្បន្ន​សម្រាប់​បុណ្យ​ធេ​ត ហើយ​នៅតែ​ត្រូវបាន​រៀបចំ និង​ចម្អិន​ដោយ​ផ្ចិតផ្ចង់​ផងដែរ​។

​អ្នកស្រី ហូ​យ បាន​បន្ដទៀតថា អ្នកស្រី​តែងតែ​តុបតែង​មាន់ស្ងោរ​ដោយ​ពាំ​ផ្កា​ក្នុង​មាត់​ជាដើម​។

​ដូនចាស់​រូបនេះ បាន​អះអាងថា​៖ «​យោងតាម​ព្រេង​កថា មាន់​តំណាង​សេចក្ដី​សុចរិត និង​រឹងមាំ​។ ជាទូទៅ វា​ត្រូវបាន​ចាត់ទុកជា​មនុស្ស​មានទឹក​​ចិ​ត្ដ​ប្រពៃ ដូចជា ការ​បង្វឹក​ចម្បាំង

​និពន្ធ ក្លាហាន វៃឆ្លាត និង​មាន​សន្ដាន​​ចិ​ត្ដ​»៕ VNS/HR