​ភ្នំពេញៈ ខណៈ​ខិតជិត​ចូលឆ្នាំថ្មី​ប្រពៃណី​ខ្មែរ តារាចម្រៀង​ស្រី សាច់​សខ្ចី កំពុងតែ​ជ្រក​ទ្រនំ​ថ្មី​ហង្ស​មាសក​ញ្ញា យូ​រី សម្រុក​ចេញ​បទ​ថ្មី​ចង្វាក់​ញាក់​មាន​ចំណងជើង​ថា «​នឹក​លុយ​» បង្កើន​​ប្រជាប្រិយភាព​តាម​បណ្តាញ​សង្គម​យ៉ាងច្រើន​សន្ធឹក​ពី​ស្រទាប់​យុវវ័យ​។​

​គ្រាន់តែ​បង្ហោះ​ចូលក្នុង​បណ្តាញ​សង្គម​តែ​​ប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះ បទ​ចម្រៀង​ថ្មី​មាន​ចំណងជើង​ថា «​នឹក​លុយ​» ក៏​ស្រូប​បានការ​គាំទ្រ​ច្រើន ដោយមាន​អ្នក​ចុច Likes ចំនួន 60K និង​មាន​អ្នក​ចែករំលែក​បន្ត 4.4K Shares ឯណោះ​។ លើសពីនេះ​ក៏មាន​អ្នកគាំទ្រ​ចូល Comment ថា​៖ «​មើល ១០០ ដង ក៏​មិន​ធុញ​ដែរ រាំ​ឡូយ​កប់​តែម្ដង រាំ​សង្ហា​ណាស់ ស្រឡាញ់​អាយ​ដល​ណាស់​! ​ហ្នឹងហើយ​អាយ​ដល មិនបាច់​គិត​នាំ​ឈឺក្បាល​ទេ មាន​ពេល​រាំ​ហើយ​ត្រូវតែ​សប្បាយ​កុំទៅ​ខ្វល់ ច្រៀង​ពីរោះ​ហើយ​រាំ​សម​ខ្លាំងណាស់​អាយ​ដល​»​។​

​ឯ​អ្នកខ្លះ​ទៀតថា​៖ «​នឹក​បទ​ចាក់​​ទឹកដូង ណាស់ (​ណ​ប់​ចិត្ត​) ​បទ​នេះ ពីរោះ​ណាស់ ហើយ​ខ្ញុំ​ចូលចិត្ត​ក្បាច់​រាំ​ឡូយ​ណាស់​កញ្ញា យូ​រី គួរឱ្យ​ចង់​រាំ ពេល​ចូលឆ្នាំ​ខាងមុខនេះ​។ រាំ​ឡូយ​​កប់​តែម្ដង​​ស្រឡាញ់​អាយ​ដល​ពេញ​បេះដូង​»​។​

​ទោះយ៉ាងណា តារា​​ចម្រៀង​ស្រី ដែល​ផ្តើម​ភាព​ល្បី​ខ្លាំង​ពី​ការ​ស្រូប​ប្រជាប្រិយភាព​តាម​បណ្តាញ​សង្គម​ដ៏​ច្រើន​លើសលប់ ជាមួយ​​នឹង​បទ «​ចាក់ទឹក​​ដូង​» ពី​ស្រទាប់​យុវវ័យ កញ្ញា យូ​រី មិនមាន​អ្វី​បក​​ស្រាយ​ច្រើន​​ឡើយ ក្រៅពី​ការ​​តប​សារ​យ៉ាងខ្លី​ថា​៖ «​អរគុណ​បងប្អូន​ទាំងអស់គ្នា សម្រាប់​ពាក្យ​ជូនពរ​ណា ខម​ម៊ិ​ន​ច្រើនពេក​បើ យូ​រី តប​មិន​អស់នោះ​កុំ​ខឹង​ណា​!»​។​

គួរឱ្យកត់សម្គាល់​ពី​វត្តមាន​​របស់​កញ្ញា យូ​រី តាំង​មកដល់​ទ្រនំ​ថ្មី​ហង្ស​មាស ចាប់តាំងពី​ចុងឆ្នាំ ២០២០ រហូតមកដល់​ពេលនេះ កញ្ញា​មាន​បទ​ចម្រៀង​​តែ ​៤ ​បទ​ចម្រៀង​​ដំបូង មាន​ចំណងជើង​ថា «​ផាំងៗ​» បទ​ «I LOVE FOOTBALL» បទ «​មនុស្ស​ស្មោះ​នៅ​ណា​?» និង​បទ​ថ្មី «​នឹក​លុយ​» ដែល​ទាំងអស់នេះ គឺ​សុទ្ធតែជា​បទ​ចម្រៀង​មាន​ចង្វាក់​ញាក់​រំលេច​ក្បាច់​រាំ​ប្លែកៗ និង​ចូលចិត្ត​លេង​ស្ទីល​បង្ហាញ​សាច់​ដ៏​ទ្រលុក​​ទ្រលន់​ទាក់​ក្រសែភ្នែក​ប្រុស​គន់​មិន​ជិនណាយ​៕​