ភ្នំពេញ៖ នាពេល​ថ្មីៗ​នេះ ស្រាប់​តែ​​លេចចេញ​ដំណឹង​ថា ស្រី​ស្រអែម​ស្រស់ កញ្ញា អែម គុនថងជា​កញ្ញា​​ឯក​រង​ទី​២ ក្នុង​កម្ម​វិធី​កញ្ញាឯក​ដ៏​អស្ចារ្យ​នៃកម្ពុជា​ឆ្នាំ​២០២១ (Miss Grand Cambodia 2021) ទទួល​​បាន​ភារកិច្ច​​ថ្មី​ គ្រង​តំណែងជា​ម្ចាស់​មកុដ​ Miss Global Cambodia 2022 ដែលនឹង​ត្រូវ​ទៅ​ចូល​រួម​ប្រកួត​កម្ម​វិធី​អន្តរជាតិ​​ Miss Global 2022 ធ្វើ​នៅ​កោះ​បាលី​ ប្រទេសឥណ្ឌូនេស៊ី​។  ​​

នេះ​បើ​យោង​តាម​គេហ​ទំព័រ​ផ្លូវ​កា Miss Grand Cambodia បង្ហើប​ថា៖ «​ជា​​ផ្លូវការ​Officially!​សូម​​​ចូល​រួម​អបអរ​សាទរ​ទៅដល់​កញ្ញា អែម គុនថងលំដាប់រង​ទី២ ​នៃ​កញ្ញា​ឯក​ដ៏អស្ចារ្យ​នៃ​កម្ពុជា​ឆ្នាំ​​2021​ដែល​ត្រូវតំណាង​ឱ្យ​ប្រទេស​កម្ពុជា ​Miss Global Cambodia ​2022 ចូល​រួម​​ប្រកួត​កម្មវិធី ​Miss Global ​2022​ នៅ​​ចុងខែ​៥ នៅកោះបាលី ​ប្រទេសឥណ្ឌូនេស៊ី។ ​សូម​ចូលរួម​អបអរសាទរ​ កញ្ញា​នឹង​​​ត្រូវ​បំពាក់​​មកុដ​ដ៏ប្រណីត​ និង​ខ្សែឆៀងថ្មីក្នុង​ពេលឆាប់ៗនេះ»។

ស្រី​ស្អាត អែម គុនថង​ អតីត​គឺ​ជា​​កញ្ញាឯក​​លំដាប់រង​ទី២ នៃ​កញ្ញា​ឯក​ដ៏អស្ចារ្យ​នៃ​កម្ពុជា​ឆ្នាំ​​២០២១។ ហ្វេសប៊ុក

មួយ​សន្ទុះ​ក្រោយ​មក​ក៏ឃើញ​សាមី​ខ្លួន ​គឺ​កញ្ញា អែម គុនថង បាន​បង្ហើរសារ​តាម​ហ្វេសប៊ុក​បង្ហាញ​ចំណាប់​អារម្មណ៍​ថា៖ «ជម្រាប​សួរ​ពុក​ម៉ែ​បងប្អូន​ នាង​ខ្ញុំ​អែម​គុនថង​ពិត​ជា​​រំភើប​​ខ្លាំង​ណាស់​​ ដែល​​ទទួល​​បាន​​ឱកាស​ តំណាង​​ឱ្យ​​ប្រទេស​កម្ពុជា​ដើម្បី​ចូល​រួម​​ប្រកួត​​ក្នុង​កម្មវិធី​ Miss Global international ​នៅ​ពេល​​ខាង​មុខ​នេះ!»។​

គួរ​​បញ្ជាក់​ផង​ដែរ​​ថា ស្រី​ស្អាត អែម គុនថង​ អតីត​គឺ​ជា​​កញ្ញាឯក​​លំដាប់រង​ទី២ នៃ​កញ្ញា​ឯក​ដ៏អស្ចារ្យ​នៃ​កម្ពុជា​ឆ្នាំ​​២០២១ ​​(2nd Runner-Up Miss Grand Cambodia 2021) និង​​ធ្លាប់​ជាកញ្ញា​ឯក​កម្ពុជា​លំដាប់​​​​រង​ទី១ ​ឆ្នាំ​ ២០១៦ និង​ម្ចាស់​មកុដ​​​កញ្ញាឯក​ភព​ផែន​ដី​កម្ពុជា ឆ្នាំ២០១៧​។​​

គេ​នៅ​ចាំ​បាន​ថា កញ្ញាឯក​ផែនដី​កម្ពុជា​មាន​​រូប​​រាង​ស្ល៊ីម ស្រឡូន​​ ​អែម គុនថង រំលេច​ភាព​​ស្រស់​ស្អាត​​ឈុត​តំណាង​ជាតិ​របស់​ដោយ​គ្រង​ឈុត​ឈ្មោះ «​នាង​ឧសភី ឬ Queen of Koprey» សម្រាប់​ចូល​​ប្រកួត​បវរកញ្ញា​ផែន​ដី​អន្តរជាតិ​​​ឆ្នាំ​២០១៧ (Miss Earth International ​2017) នៅ​ប្រទេស ​ហ្វីលីពីន​ នាពេលកន្លង​មក​​នោះ​៕​​

កញ្ញា អែម គុនថង ក៏ធ្លាប់​​​ប្រកួត​បវរកញ្ញា​ផែន​ដី​អន្តរជាតិ​​​ឆ្នាំ២០១៧ នៅ​ប្រទេស​ហ្វីលីពីនផងដែរ។ ហ្វេសប៊ុក