ភ្នំពេញៈអ្ន​ក​បង្កើ​ត​មាតិ​កា​ ឬគេ​និ​យម​ហៅ​ថា​ជា Youtuber ​ជាអា​ជី​ព​មួ​យ​កំ​ពុ​ង​មា​ន​ប្រ​ជា​ប្រិ​យ​ភា​ព ​ពិ​សេស​ស​ម្រា​ប់​យុវ​ជ​ន​ជំ​នា​ន់ក្រោ​យ​​ដែ​លមា​ន​គំនិ​ត​ថ្មី​ៗក្នុង​​កា​​រ​ផ​លិ​តវី​ដេ​អូដែ​ល​មា​នភា​ព​ទា​ក់​ទា​ញ​​មា​នអ្នក​​ស្គាល់ច្រើ​ន​ និ​ង​អា​ច​រក​ចំ​ណូល​បា​ន​គួរ​ស​ម​ថែ​ម​ទៀ​តផ​ង​។ ​

ក្នុ​ង​នោះ​​អ្ន​ក​ប​ង្កើ​តមា​តិ​កា​ផ្ដោ​ត​លើកា​​រស​​ម្រា​យ​រឿ​ងម្នា​ក់​ដែ​លកំ​ពុ​ងមា​នប្រ​ជា​ប្រិ​យ​ភា​ព​​បា​ន​ចែក​រំ​លែ​ក​ប​ទ​ពិ​សោធ​ន៍​ជោ​​គ​ជ័យ​ក្នុង​អា​ជី​ព​នេះ​ទោះបី​​​រូ​ប​គេ​​​ត្រូ​​វរៀ​ន​នៅ​សា​កល​វិ​ទ្យា​ល័​យដ​ល់​ទៅ​២​ជំនាញ​ក៏​ដោ​យ​។ ​​​

​លោ​ក ​ថុ​ន​ គី​ម​ហេ​ង​​ឬ​គេ​ស្គាល់​ជា​ទូ​ទៅ​ថា ​OppaHeng ជា​អ្នក​ផ​លិត​វី​ដេអូ​ស​ម្រាយ​រឿ​ងម្នា​ក់​​ដែ​ល​មាន​ស្រុ​កកំ​ណើ​ត​នៅ​ភូ​មិ​ព្រែក​តា​ជ័​រ​​ឃុំ​ស្វាយ​ប្រ​ទា​ល​ ស្រុ​ក​ស្អា​ង ​ខេ​ត្ត​ក​ណ្ដា​ល​។ ​យុ​វ​ជ​ន​​រូប​​នេះ​ ក៏​ជា​និ​​ស្សិ​ត​​​នៃ​សាក​ល​វិ​ទ្យាល័​យ​ភូ​មិ​ន្ទ​ភ្នំ​ពេញ​​ជំ​នា​ញប្រ​ព័​ន្ធ​ផ្ស​ព្វផ្សា​យ​​និ​ង​សា​រគ​ម​នា​គម​ន៍​​​​និ​ងជា​និ​ស្សិត​នៃ​ដេប៉ា​​​តឺម៉​ង់​ភា​សា​បរ​ទេ​ស​ផ​ង​ដែ​រ។​​​​

ស​ម្រា​ប់​កា​រ​បែ​ងចែ​ក​ពេល​វេ​លា​​យុវ​ជ​ន​វ័យ​២​២​ឆ្នាំរូ​ប​នេះ​រៀ​ប​រា​ប់​ថា​ នៅ​​ពេល​ចា​ប់​ផ្ដើម​ផលិ​តដំ​បូង​​លោ​កពុំ​សូ​វ​ផ្ដោ​តខ្លាំ​ង​ទៅ​លើកា​រ​ផលិ​ត​វី​ដេ​អូ​ប៉ុន្មា​ន​ទេ ​ដោ​យ​សារ​ជា​វ័យ​ត្រូ​វ​សិ​ក្សា​​ថែ​មទាំ​ងរៀ​ន​២​ជំ​នា​ញ​ថែ​​មទៀត ប៉ុន្តែ​កា​រ​​​ប​ន្ត​ផលិ​ត​យូ​​រៗ​ ធ្វើ​ឱ្យ​​លោ​ក​ដឹងថា​​អាជី​ព​នេះ​​ជា​អាជីព​ដែ​លលោ​ក​ស្រឡា​ញ់​មិន​អា​ចខ្វះ​​​បាន​​ទើ​ប​លោ​ក​ព្យា​យា​ម​​​ចែ​ក​រំ​លែ​កពេ​ល​វេ​លា​កា​ន់​តែ​ច្រើន​ម​ក​ផ្ដោត​លើកា​រ​ផ​លិ​ត​វីដេ​អូ​វិ​ញ​។​​​​

លោ​ក​ថុ​ន ​គី​ម​ហេ​ង​ប​ញ្ជា​ក់​ថា​​៖​«​ខ្ញុំ​បា​នផ្ដោ​ត​លើ​ការ​ផ​លិ​តមា​តិ​កា​ជា​ការ​សិក្សា​ដោ​យ​សារ​យើង​ទៅរៀ​ន​រា​ល់ថ្ងៃ​គឺ​សា​លា​មាន​ជំ​នា​ញជា​ច្រើ​ន​ដើម្បី​ឱ្យ​រៀ​ន ​និ​ង​ស្វែង​រ​ក​ជំនា​ញ​ខ្លួ​នឯ​ង​ ហើ​យ​ខ្ញុំ​ក៏អា​​ចរ​ក​ឃើញ​​ហើ​យទើបខ្ញុំផ្ដ​ល់​សារៈ​សំ​ខា​ន់ទៅ​លើ​កា​រ​ផលិ​តមា​តិកា​ច្រើ​ន​ជាង​​ពោល​គឺ​ធ្វើ​អ្វី​ដែល​ខ្លួ​នខ្ញុំ​ស្រ​ឡា​ញ់ជា​រឿ​ងច​ម្បង»។​

​បច្ចុ​ប្ប​ន្ន​ យុវ​ជន​​គី​ម​ហេ​ង មា​ន ​c​hannelយូ​ធូ​បចំ​នួ​ន​ ៤ផ្សេងៗ​គ្នា​ដែល​​c​h​annel​ដើម​​មាន​អ្នក​​s​​ubscrib​e ​ដ​ល់​ទៅ​ជាង​​៧០​ម៉ឺន​នាក់​​និង​អា​ចរ​ក​ចំ​ណូ​ល​បាន​ច្រើ​ន​​ទាំង​ពី​ក្រុម​ហ៊ុ​នយូ​ធូប​ផ​ង​​ និងអ្ន​ក​ដែ​​ល​ទា​ក់​ទង​ផ្សា​យ​ពា​ណិ​ជ្ជ​កម្ម​​​ពីផលិ​ត​ផល​​ឬសេ​វា​ក​ម្ម​ផ្សេ​ងទៀ​ត​ផ​ង។​​​​​

​យ៉ា​ងណា​ក៏ដោ​យ​​នៅ​ពេល​ចា​ប់​ផ្ដើ​ម​ដំបូ​ង​​គេ​ពុំបា​ន​គិត​ពី​រឿ​ងលុ​​យជា​ធំ​នោះ​ទេ​​ដោយ​សា​រ​ពេ​លនោះ​ជាពេ​​​ល​ដែល​គេ​បិ​ទកា​រ​រក​ចំ​ណូ​ល​ពី​ប្រ​ព័​ន្ធ​យូ​ធូ​ប​ដែល​ធ្វើ​ឱ្យ​អ្នក​ប​ង្កើត​មា​តិ​កា​ជាច្រើ​ន​បា​ន​បោះ​ប​ង់ ​តែ​គី​ម​​​ហេ​ង​ បែ​រ​ជា​ខិ​តខំ​រ​ក​អ្វី​ថ្មី​ៗ​បន្ថែ​ម​ទៀ​តដោ​យ​សា​រ​ជា​អា​ជីព​ដែ​ល​ខ្លួ​នស្រ​ឡា​ញ់​​។​​​

​លោ​កបា​ន​ប្រា​ប់​ថា​៖«​នៅ​ពេ​ល​ដែល​ចូ​ល​ទៅ​មើ​ល​ព័ត៌​មា​ន​​​ពីវី​ដេ​អូ​ដែល​ខ្ញុំ​ផ​លិ​ត ​ខ្ញុំ​មិន​បា​នមើ​ល​ពី​ចំនួនលុ​យដែលវីដេ​អូ​នោះ​រ​ក​បាន​នោះ​ទេ​​តែ​​ខ្ញុំ​មើ​ល​ពី​ចំនួ​ន​អ្ន​ក​មើ​ល​ អ្ន​ក​ចូ​ល​ចិ​ត្ត ​ហើ​យ​មា​ន​ម​តិ​យោប​ល់​អ្វី​ខ្លះ​និ​យាយអ្វី​ពី​វី​ដេ​អូ​ខ្ញុំ​»​។ ​​​

​គួ​រប​ញ្ជា​ក់ដែ​​រ​ថា​​លោក​​ថុ​ន​ គី​ម​ហេ​ង ឬ​OppaH​en​g​​បាន​ចាប់​ផ្ដើ​មផ​លិ​ត​មាតិ​កា​​លើ​ប្រ​ព័​ន្ធ​យូ​ធូ​បតាំ​ង​ពី​ឆ្នាំ​​២០​១​៨​ តែ​មា​នគេ​ទ​ទួ​ល​ស្គា​ល់ និងចាប់​ផ្ដើ​មស​ម្រា​យរឿ​ង​នៅ​ខែ​មីនា ឆ្នាំ​២​០២​១​។​​លោកប​ញ្ជា​ក់ពី​មូ​​​លហេតុផងដែ​រ​ថា​៖​«​​​ខ្ញុំ​ធ្វើ​វី​ដេអូ​ស​ម្រា​យ​រឿង​​ ​ដោ​យ​សា​រប​ង​ៗ​អ្ន​ក​មើល​រឿ​ង​នា​ពេ​ល​ប​ច្ចុ​ប្ប​ន្នពុំ​មា​ន​ពេ​លវេលា​ច្រើ​ន​ក្នុង​កា​រ​តាម​ដា​ន​សា​ច់រឿ​ង​ដ​ល់​​ទៅ​ ១​​-២​ម៉ោ​ង​នោះ​ទេ​​ទើប​ខ្ញុំ​ផ​លិ​តជា​វី​ដេ​អូ​ស​ម្រា​យ​រឿង​ខ្លី​ត្រឹ​ម ​៣​០​នាទី​វិ​ញ​ដោយ​កា​រ​​​ប​ន្ថែ​មនូ​វ​ពាក្យ​ពេ​ច​ន៍​កំប្លែ​ង​​ធ្វើ​យ៉ា​ងណា​ឱ្យ​អ្ន​ក​ស្ដា​ប់​និងទ​ស្ស​នាទ​ទួល​បា​ន​នូវ​អា​​រ​ម្ម​ណ៍មួ​យ​ថ្មី​ប្លែ​ក​ខុ​សពី​កា​រ​មើល​រឿ​ង​ពេ​ញ​»។​​​​​

​លោក​ប​ន្ថែ​ម​ថា ​មិ​ន​ត្រឹ​មតែ​ចំ​ណេ​ញ​ពេល​នោះ​ទេ​​វី​ដេ​អូស​ម្រា​យ​រឿង​ក៏​អា​ច​ជួ​យ​សម្រួ​លដ​ល់​អ្ន​កដែ​ល​មិ​នសូ​វ​ចេះ​ភា​សា​​ក៏អា​ច​មើ​លនិ​ង​យ​ល់​ពី​សា​ច់រឿ​ង​ដែ​ល​ពួក​គា​ត់​ច​ង់​មើ​ល​បាន​។​ ណា​មួ​យ​​លោ​ក​ក៏​មើ​ល​ឃើ​​​ញពី​ស​ក្ដា​នុព​ល​នៃ​កា​រ​ផ​លិ​តមា​តិ​កា​​ពិ​សេ​សលើ​ប​ណ្ដា​ញ​យូ​ធូ​ប ​ដែ​ល​ដើម​ឡើ​យ​យើ​ងចា​ប់​ផ្ដើ​មធ្វើ​​vl​o​g​​​ធ្វើ ​re​a​ct​i​o​n​​និងថត​ជា​វីដេ​អូ​លេ​ង​ហ្គេ​មជា​ដើ​ម ​ហើ​យក៏​ផ្លា​ស់​ប្ដូ​រម​ក​ផ​លិ​តស​ម្រា​យរឿ​ង​និង​មា​នអ្ន​​កស្គា​ល់រហូត​ដល់​ប​ច្ចុ​ប្បន្ន​នេះ​​​។

មនុ​ស្សម្នា​ចា​ប់​ផ្ដើ​ម​ស្គា​ល់​OppaHeng​បន្ទា​ប់​ពីកា​រផ​លិត​ប្រ​មាណ​​១​០ វីដេ​អូ​ ដែ​ល​គេបា​ន​មើ​លឃើ​ញពី​កា​​​រ​​​ខិ​តខំ​ប្រឹ​ង​ប្រែងផ​លិ​ត​​គេ​ចូ​ល​ចិត្ត​​និង​គាំ​ទ្រ ​ដែ​ល​ជា​ពេ​ល​មួ​យ​ធ្វើឱ្យ​អ្ន​កប​ង្កើ​ត​មា​តិ​កា​រូប​នេះ​មាន​អា​រម្មណ៍ថា ​លែ​ង​ឯ​កា​ទៀ​តហើ​យ​​ពោ​លគឺ​មា​ន​អ្នក​មើ​លវី​ដេ​អូ​រប​ស់​លោ​ក​ច្រើន​​។​

​ទ​ន្ទឹ​ម​គ្នានេះ​ដែ​រ​​កា​រ​ងារ​អ្វី​ក៏​មា​នប​ញ្ហា​ប្រ​ឈ​ម​ផង​ដែ​រ​ តួ​យ៉ា​ង Youtub​e​r​​​បាន​ជួ​ប​ផលលំ​បា​កផ​ងដែ​រ​​​​គឺ​ទា​ក់ទ​ង​នឹ​ង​ប​​ច្ចេ​ក​ទេ​សកា​ត់ត​ ដោ​យសា​រ​វី​ដេអូ​ស​ម្រា​យរឿ​​ង ​ត្រូវ​យ​កវី​ដេអូ​រឿង​រ​បស់​គេ​ម​កកា​ត់​និ​ងប​ញ្ចូ​ល​សំឡេ​ង​​យ៉ាង​ណា​ឱ្យ​ត្រូ​វតា​ម​គោល​កា​រណ៍​រ​ប​ស់​យូធូ​ប​ទើ​ប​គេ​អ​នុ​ញ្ញាត​ឱ្យ​ផ្ស​ព្វ​ផ្សា​យ​បាន​។​​​​

​លោក​ថុ​ន​ គី​ម​ហេ​ង​​បន្ថែ​ម​ទៀ​ត​ថា​​៖ ​«​យើ​ង​ត្រូ​វ​យ​ល់​ដឹង​ពី​គោ​លការ​ណ៍​ផ្សេ​ងៗ​​និ​ង​រ​បៀប​យ​ក​វី​ដេអូ​ម​កប្រើ​ដែ​លទា​មទា​រ​ឱ្យ​យើង​រៀ​ន​សូត្រ​​និ​ងអ​នុ​វ​ត្ត​ជារឿ​យ​ៗ​។​​ ណា​មួយ​​យើង​ត្រូ​វ​មា​ន​ភា​ពច្នៃ​​ប្រឌិ​ត​ខ្ព​ស់ក្នុ​ង​ការ​ប​កប្រែ​រឿ​ង​ប​រទេ​ស​​ក៏ដូ​ច​ជារៀ​ប​ពា​ក្យ​ពេច​ន៍​ធ្វើ​យ៉ាង​ណា​ឱ្យ​អ្ន​កស្ដា​ប់​អា​ចងា​យ​ស្រួល​យ​ល់​ និ​ង​ត្រូវ​ជាមួ​​យនឹ​ង​ន័យ​ដើ​ម​រ​ប​ស់រឿ​ង​​ហើ​យដំ​បូ​ង​ៗ​ក៏ពុំ​មា​ន​អ្ន​កមើ​ល​ច្រើ​នដែ​រ​​តែ​ចេះ​តែព្យា​​យាម​ដោយ​សា​រ​ស្រ​ឡាញ់​អា​ជី​ព​នេះ​»។​​​

​ដោយ​ឡែ​កពេ​ល​ផលិ​ត​ដំ​បូង​​អ្នក​ដែល​ចូ​ល​មើល​​វីដេ​អូ​ដែ​ល​បាន​ផូស្ត​ហើយ​​នោះគឺ​​រូប​លោ​កខ្លួ​ន​ឯ​ង ​ប​ន្ទា​ប់​មក​អ្ន​ក​ដែល​បា​ន​​subscribe ដំ​បូង​គេ​បង​ស្រី​រប​ស់​លោ​ក​​ហើ​យ​បន្ត​ប​ន្ទា​ប់​​ទើបមា​នមិ​ត្តភ​ក្ដិ​ដែល​ជា​អ្ន​ក​ជួយគាំទ្រ​លោ​ក​ជារឿយៗ​។

ចំណែ​កអ្ន​ក​ដែ​ល​ជំ​រុ​ញ​ទឹក​ចិ​ត្តយុ​វ​ជ​នរូ​ប​នេះ​គឺ​អ្ន​កនៅ​ជុំ​វិញ​ខ្លួន​​ដូច​ជាក្រុ​ម​គ្រួ​សារ​​មិត្ត​ភ​ក្ដិ​ និ​ង​អ្ន​ក​ទស្សនា​ទាំងអស់ដែ​ល​តែង​តែគាំ​ទ្រ​ និ​ងស្រ​ឡា​ញ់​ចូ​លចិ​ត្ត​ ដោ​​យសារ​តែកា​រ​ផលិ​ត​វីដេ​អូ​ ​​ត្រូ​វកា​រ​ជាចំ​បា​ច់​នូ​វ​អ្ន​​​កមើ​ល​​និ​ង​ជួយ​​​ចែ​ក​រំ​លែក​ប​ន្ត​ដែល​ធ្វើ​ឱ្យវី​ដេ​អូ​នោះ​កាន់​តែ​ល្បីល្បា​ញ​។​​​​

​អ្ន​ក​ផលិ​ត​មាតិ​កាបែ​ប​សម្រា​យរឿ​ង​រូប​នេះ​ក៏បា​ន​​​ផ្តាំ​ផ្ញើ​​ដ​ល់​អ្នក​ដែ​ល​ស្រឡា​ញ់​អាជី​ព​នេះដែ​រ​ថា​ បើ​សិ​ន​ជាអ្ន​ក​ស្រ​ឡាញ់​​អ្វីមួ​យ​អ្ន​ក​គួ​រ​តែ​ចាប់​ផ្ដើ​មធ្វើ​វា​ ទោះ​បី​អ្ន​​កមិ​ន​ទា​ន់ប្រា​ក​ដ១​០​០ភា​គ​រ​យក៏​ដោ​យ​​ព្រោះ​វាសុ​ទ្ធ​សឹ​ងតែ​ជាមេ​រៀ​ន​ដែ​លប​ង្រៀ​នពី​​អ្វីដែ​ល​អ្នក​ច​ង់​ធ្វើ​ពិត​ប្រា​ក​ដ។​​​

​មួ​យ​វិញ​ទៀត​​អ្នក​ផ​លិ​ត​ក៏​ត្រូវ​តែ​ត្រៀ​ម​ចិ​ត្តផ​ង​ដែរ​ដោ​​យ​សារ​កា​រ​ចាប់​ផ្ដើ​មពី​ចំ​ណុ​ច​ដំបូ​ង​​គឺ​ត្រូ​វ​ឆ្លង​កា​ត់​នូ​វ​ភា​​​ព​​ឯ​កា​គ្មា​នអ្ន​ក​គាំ​ទ្រ​ និ​ង​ជួ​បក​ត្តា​ប្រ​ឈម​ផ្សេ​ងៗ​ទៀ​តទើ​ប​រក​អ្វី​ដែល​​ជា​ខ្លួន​ឯ​ងបា​ន​​តែយ៉ា​ង​ណា ​Youtuber​រូ​​បនេះ​ក៏​លើក​ទឹ​ក​ចិត្ត​​និ​ងរី​ក​រាយ​ក្នុ​ងកា​រ​ចែក​រំ​លែ​កប​ទ​ពិ​សោ​ធ​ន៍ដ​ល់​អ្នក​ដែល​ចា​ប់​អា​រម្ម​ណ៍​លើ​វិ​ស័​យ​​មួយ​នេះ​ផ​ង​ដែរ​៕​​