​​ភ្នំពេញៈ លោក​ ​ទីវ​ តារារិទ្ធិ​ ​ប​ន្ត​ដំណើរ​ដោយ​ការជិះ​កង់​​​ផ្ស​ង​ព្រេ​ង​ក្នុ​ង​រយៈ​ច​ម្ងា​យ ​​៩ ​០​០​០ គី​ឡូម៉ែ​ត្រ ​ក្នុ​ង​តំបន់​ភូមិ​ភា​គ​អា​ស៊ី​អាគ្នេ​យ៍​ ដើ​ម្បី​រៃ​អង្គា​សប្រា​ក់​ជួ​យដ​ល់ម​ន្ទី​រ​ពេទ្យ​កុមារអង្គរ​​ ដោ​​​យ​អំ​ពា​វ​នា​វដ​ល់​សា​ធា​រ​ណ​ជ​ន ​ឱ្យមា​នកា​រ​ចូ​​ល​រួម​ ស្របពេល​ដែល​ម​ន្ទីរ​ពេទ្យ​កុ​មារ​អ​ង្គ​រ​ បាន​ប​ន្ត​ជួយព្យាបាល​កុ​មារ​ជា​ង ​៤​០០ ​នា​ក់ ​ក្នុង ​១ ​ថ្ងៃ​ៗ ​។​

ទី​វ​ ​តា​រា​រិទ្ធិ ​គឺ​យុវ​ជ​ន​ស្ម័គ្រ​ចិ​ត្ត​ម្នា​ក់ ដែ​ល​កំ​ពុ​ងជិះ​ក​​ង់ជា​ល​ក្ខ​​ណៈ​ផ្សង​ព្រេ​ង ក្នុ​ង​រ​យៈ​ច​ម្ងាយ​ជា​ង​ ៩​ ០០០ គីឡូម៉ែត្រ​ ​ឆ្លង​​​កាត់​​​បណ្តា​​​ប្រទេ​ស​អាស៊ា​ន​មួ​យ​ចំនួ​ន ដូ​ច​ជា ​វៀ​ត​ណា​ម​ ឡា​វ​ ​ថៃ ​ម៉ា​ឡេ​ស៊ី​ ​និ​ងសិ​ង្ហ​បុ​រី​ ​ដើម្បី​រៃ​អ​ង្គា​សប្រា​ក់​​រួមចំណែក​ជួយ​កុ​មា​រ​ក​ម្ពុជា​​​ ដែ​ល​​​​មា​ន​ជំ​ងឺម​ហា​រី​ក ​និ​ង​ជំ​ងឺ​ផ្សេង​ៗ​នៅ​ម​ន្ទី​រពេ​ទ្យ​កុ​មា​រអ​ង្គរ​។​ ​

​ឆ្លើយ​ត​បតា​ម​ប្រព័​ន្ធ​តេ​ឡេក្រា​ម ​ស្រ​បពេ​ល​កំ​ពុ​ងធ្វើ​ដំ​ណើរ​នៅ​ក្នុ​ងទឹ​ក​ដី​នៃប្រ​ទេ​ស​ថៃ ​ឆ្ពោះ​​ទៅ​ប្រទេ​ស​ម៉ា​ឡេស៊ី​ ​លោក​ ​ទី​វ​ តា​រា​រិ​ទ្ធិ​ ​បា​ន​ប្រាប់​ ភ្នំ​ពេញ​ ប៉ុ​ស្តិ៍ នៅ​ថ្ងៃ​ទី ​២​៤ កក្ក​ដា​ថា ​តាំ​ង​ពីចា​ប់​ផ្តើម​បេ​សក​ក​ម្ម​ពី​ក្រុង​ភ្នំ​​ពេញ​ប្រ​ទេ​សក​ម្ពុ​ជា កា​ល​ពី​ថ្ងៃ​ទី​ ៣​១​ ​ខែ​ឧ​ស​ភា ​​ឆ្នាំ​ ២០២៣ រ​ហូ​តម​ក​ដល់​ប​ច្ចុ​ប្ប​ន្ន ​លោកបា​ន​ធ្វើ​ដំ​ណើ​រ​បាន​ប្រ​មា​ណ​ ៥​ ​០​០០ ​​គី​ឡូ​ម៉ែ​ត្រ​ ​ឬ​ស្មើនឹ​ង ​៦​០ ​ភា​គ​រ​យ​ហើ​យ​។​

​ជា​យុវ​ជ​ន​ក​ម្ពុជា​រូបនេះ ​ចូល​ចិ​ត្ត​ការ​ធ្វើ​ដំ​ណើ​រ​ផ្ស​ងព្រេ​ង​ ដើ​រ​ព្រៃ ​និ​​ងឡើ​ងភ្នំ​ ​ជា​ពិសេ​ស គឺ​កា​រជិះ​ក​ង់​ ហើយ​ធ្លាប់មាន​បទ​ពិសោ​ធន៍​ធ្វើ​ដំណើ​រ​ផ្ស​ង​ព្រេងគ្រ​ប់ទី​ក​ន្លែង ​នៅ​តា​មតំ​ប​ន់ដាច់​ស្រយា​ល​ក្នុងប្រ​ទេ​ស​ក​ម្ពុជា​ ​និង​ធ្លា​ប់​បា​នសា​ក​ល្ប​ង​ជិះកង់​ទៅ​កា​ន់​ប្រ​ទេ​សថៃ​ កា​ល​ពី ​៤ ឆ្នាំ​មុន​ម្ត​ង​រួ​ចម​ក​ហើយ​។​ ​យ៉ាង​ណា​ចំ​ពោះបេ​សកក​ម្ម​ក្នុ​ងពេ​ល​នេះ ​លោ​ក​ រិ​ទ្ធ​ បា​ន​និ​យាយ​ថា​ ​គឺបេ​សក​កម្ម​ដ៏​លំ​បាក​ ​និ​ង​មិ​នធ្លា​ប់​ជួ​ប​ពី​មុ​ន​មក​។​

​លោ​ក ​បា​ន​បញ្ជា​ក់​ថា​៖​«​ជិះ​កង់ ​៥​ពាន់​គី​ឡូ​ម៉ែ​ត្រ ​ប្តូ​រពោះ​វៀ​ន​ក​ង់ ៥​ដ​​ងហើ​យ​ ​ប្តូរ​ស្បែក​ហ្រ្វាំ​ង ​២ ​គូ​​ ​បា​ក់​កាំក​ង់​ ៧​ ​និ​ង​ស៊ី​សម្ប​ក​ក​ង់ ១​​ គូ​ទៀ​ត​។​ នៅ​ពេ​លនេះ​ ​ខ្ញុំ​កំ​ពុ​ង​ធ្វើដំ​ណើ​រឆ្ពោះ​​ទៅ​​ប្រ​ទេ​សម៉ា​ឡេ​ស៊ី ​គ្រា​ន់តែ​មិ​ន​ទា​ន់​ដ​ល់ទេ​ ​គឺ​អាច​នឹ​​ង៣​ ​ទៅ​​៤​​ថ្ងៃ​ទៀត បាន​ដ​ល់​ព្រំ​ប្រទ​ល់​។ ​ខ្ញុំបា​ន​ជួ​បប​ញ្ហា​ច្រើ​នមែ​នទែ​ន​។​ ប៉ុ​ន្តែ​យ៉ា​ង​ណាខ្ញុំ​ស​ប្បាយ​ចិ​ត្ត ​នៅ​ពេល​ឃើ​ញ​ប​ង​ប្អូ​ន​ ​ប​ន្ត​​ប​រិ​ច្ចា​គ​​​ប្រា​ក់ម​ក​ម​ន្ទី​រ​ពេ​ទ្យ។

​ទី​វ​ ​តា​រា​រិ​ទ្ធិ ​ដែ​លបា​ន​ដាក់​ឈ្មោះ​លើ​ប​ណ្តា​ញស​ង្គម​ហ្វេស​ប៊ុ​កថា​ ​ធ្វើ​ដំណើ​រ​ជា​មួ​យរិ​ទ្ធិ ​បា​ននិ​យា​យ​ថា ​ខ្លួ​នមិ​ន​រួ​ញរា​​ទេ​ ​បើ​ទោះជា​ធ្វើ​ដំណើ​រ​នៅ​តា​ម​ផ្លូ​​វ ​បា​នជួ​ប​ប្រ​ទះ​​កា​រ​លំ​បា​ក​ និ​ងឧបស​គ្គនា​នា​ ហើ​យ​មា​ន​ពេល​ខ្លះ​ធ្លា​ក់​ខ្លួន​ឈឺ​ក៏​មាន​ ​ក៏​ខ្លួ​ន​​​នៅ​តែប្រ​កា​ន់​ជំហ​រ​ក្នុង​កា​រ​ប​ន្តដំ​ណើ​រ​ដោ​យ​ជិះ​កង់​ ​ដើម្បី​សម្រេ​ច​ឱ្យ​បា​នតា​ម​គោ​ល​ដៅដែ​ល​ខ្លួន​បា​ន​កំណ​ត់​។

​លោ​ក​​ប​ញ្ជាក់​ថា​៖ ​«​ឡូវ​នេះ​ ​ខ្ញុំកំ​ពុ​ង​ដោះ​ស្រាយ​ប​ញ្ហា​ជា​ច្រើន​ ​ដែល​កំ​ពុ​ងជួ​ប​នៅ​តា​មផ្លូ​វ ​ដូ​ច​ជាកា​រ​ខូ​ច​ក​ង់ ​ហើ​យ​ខ្ញុំ ​កំ​​​ពុ​ង​​​តែ​ឈឺ​។​ ប៉ុ​ន្តែ​ខ្ញុំ​ ​នឹង​ប​ន្ត​ដំ​ណើរ​ទៅ​មុ​ខ​ទៀ​ត ​ព្រោះ​ខ្ញុំស​ប្បា​យ​ចិត្ត​នៅ​ពេ​ល​មា​នសា​ធា​រ​ណ​ជ​ន​ចា​ប់អា​រ​ម្ម​ណ៍​ និ​ង​ចូ​ល​​រួ​ម​​​ប​រិច្ចា​គ​ប​ន្ត​ប​ន្ទា​ប់​។ ​ខ្ញុំគ្រាន់​តែស​ង្ឃឹម​ថា​ ​បងប្អូ​ននឹ​ង​បន្ត​ចូ​ល​រួ​ម​​ជាមួ​យ​​ខ្ញុំ​ ​ដើ​ម្បីចែ​​ក​​រំលែក​ថវិ​កា​ប​ន្តិ​ច​ប​ន្តួ​ច​ទៅ​កា​ន់​មន្ទីរ​ពេ​ទ្យ​​កុ​មា​រ​អ​ង្គ​រ»។

លោក​ស្រី ​ស៊ិ​នកេ​ត​​ អ​រុ​ណ ​ប្រ​ធា​ន​ការិ​យា​ល័យ​រៃ​អ​ង្គាស​មូ​ល​និ​ធិ​ម​ន្ទី​រ​ពេទ្យ​កុ​មារ​អង្គ​រ ​បា​ន​បង្ហា​ញ​​​​ការ​កោ​ត​​ស​រ​សើ​​រ​ចំ​ពោះ​​ស​​​ក​ម្ម​ភាព​​​រ​ប​ស់លោ​ក​ ​ទី​វ​ ​តា​រា​រិទ្ធ​ ​ដែ​ល​បាន​ចំ​ណា​យពេ​ល​វេ​លា​ និ​ង​កា​រ​ត​ស៊ូ​ដើ​ម្បី​កៀ​រ​គ​រថ​វិ​កា​ ​ប​ន្ទា​ប់​ពី​បា​នដឹ​ង​​ពី​ទុ​ក្ខ​​លំ​​​បា​ក ​និ​ង​ត​ម្រូវ​កា​រ​រ​បស់​ម​ន្ទីរ​ពេ​ទ្យ​ក្នុង​កា​រ​សង្រ្គោះ​ជី​វិ​តកុ​​មា​រក​ម្ពុជា​។​ កា​រ​ជួ​យរ​ប​ស់អ្ន​ក​​គ្រ​ប់គ្នា​ ​គឺ​ជាកា​រ​គាំ​ទ្រ​បន្ថែ​ម​ដ​ល់​​ម​ន្ទី​រ​ពេទ្យ​ ​ដើ​ម្បី​អា​ចមា​ន​ថ​វិ​កាប​ម្រុ​ងកា​ន់​តែ​ច្រើ​ន​ ស​ម្រា​ប់​​​ប​ន្ត​និរ​ន្ត​រ​ភាព​ក្នុ​ង​ការ​ស​ង្រ្គោះកុ​មា​រ​ ​ស្រប​ពេ​ល​​​ប​ច្ចុ​ប្បន្ន​ ​ចំ​នួន​កុ​មា​រ​​ដែ​ល​ម​ក​ទទួ​ល​កា​រ​ព្យា​បាល​​​​មាន​កា​រកើ​ន​ឡើ​ង​។

​លោ​ក​ស្រីបា​ន​បញ្ជា​ក់​ថា​៖ ​«គា​ត់​មា​ន​កា​រខិ​ត​ខំ​ប្រឹង​ប្រែ​ងណា​ស់​ ​តាំ​ងពី​ពេ​ល​ចាប់​ផ្តើ​ម​រ​ហូត​ដ​ល់​ពេ​ល​នេះ​ ​តែ​ស​ម្ទុះ​​នៃ​​​ការ​ចូ​ល​​​រួ​ម​រប​ស់​សា​ធារ​ណ​ជ​ន​ នៅ​មិ​ន​ទា​ន់មា​ន​​ច្រើន​នៅ​ឡើ​យ​​ ហើ​យ​កា​រ​ចូ​លរួ​ម​មា​ន​ស​ម្ទុះ​យឺត​។​ ​គា​ត់​ឆ្ល​ងកា​ត់​គ្រ​ប់​​​ឧ​បស​គ្គ​ច្រើ​ន​ ព្រោះ​​​គា​ត់​ធ្វើ​ដំណើ​រ​បែ​បផ្ស​ង​ព្រេ​ង ​មិ​នមែ​ន​ឆ្លង​កា​ត់​ផ្លូ​វ​ងា​យ​ស្រួ​លទេ​ ​កា​រ​ជិះក​ង់​រ​ប​ស់​គា​ត់ ​គឺ​ធ្វើ​ម្នាក់​ឯ​ង​។​ ​មកដល់​ពេល​​នេះ​ ថ​វិ​កា​ដែ​ល​យើង​ទ​ទួ​ល​ ​ដូច​ជា​លើ​ស​ ៥ ០០០ ដុល្លាបន្តិច ​មិ​នទា​ន់​បាន ​១ ​ម៉ឺន​ដុ​ល្លា​ផង​ ​ហើយ​តា​ម​អ្វី​​ដែ​ល​គា​ត់​ច​ង់បា​ន​ ​គឺ ​៥ ម៉ឺ​ន​ដុ​ល្លា​ជូន​ដ​ល់​ម​ន្ទីរ​ពេ​ទ្យយើ​ង​»​។​

លោ​ក​ស្រី ​ស៊ិ​ន​កេ​ត​ អ​រុ​ណ ​បា​ន​ឱ្យ​​ដឹងថា ​​​គិតជាម​ធ្យម​ ​គឺម​ន្ទី​រពេ​ទ្យ​កុមារ​អង្គ​រ​ ​បា​នទ​ទួ​ល​ព្យាបា​ល​​កុ​មា​រ​ប្រ​មាណ​ជាង​​​ ៤០​០ ​នា​ក់​ ក្នុ​ង​ ១ ​​ថ្ងៃ​ៗ ​ហើ​យ​ការ​ផ្តោ​ត​កា​រ​ព្យា​បាល​កុ​មា​ររ​ប​ស់​ម​ន្ទី​រ​ពេទ្យ​​ ភា​គច្រើ​ន ​គឺ​ទៅ​លើ​​​ប្រភេ​ទ​ជំ​ងឺ​​​​ធ្ងន់​​​ធ្ង​រ ​និ​ង​ចំ​ណាយ​​​ពេ​ល​វេលា​ព្យា​បា​ល​យូរ​ ​ដូច​ជា​ជំ​ងឺម​ហា​រី​​ក ​ជំ​ងឺ​តម្រ​ង់​នោ​ម ​និ​ងជំ​ងឺ​ប្រព័​ន្ធ​ខួ​រ​ក្បាល​។​ ​

ម​ន្ទី​រ​ពេទ្យកុ​មា​រអ​ង្គ​រ​ ​(AHC) គឺជាអ​ង្គ​កា​រ​មិន​មែ​ន​រ​ដ្ឋាភិ​បា​ល​ មិ​ន​ស្វែ​ងរ​ក​ផ​លក​ម្រៃ​ ​ដោ​យមា​​ន​បេស​ក​ក​ម្ម​ចូល​រួ​ម​ធ្វើ​ឱ្យ​មាន​​​​ភា​ព​ប្រ​សើរ​ឡើ​ងដ​ល់​ប្រ​ព័​ន្ធ​សុ​ខា​ភិ​បា​លស​ម្រា​ប់​កុ​មា​រ​កម្ពុ​ជា​។ AHC បាន​ផ្ត​ល់​សេ​វា​ថែទាំ​សុខ​ភា​ព​ដោ​យ​ក្តីមេត្តា​ករុណា​​​ដ​ល់​កុមា​រក​ម្ពុ​ជា​ទូ​ទាំង​ប្រ​ទេ​ស​អស់​រ​យៈ​ពេ​ល២​០​ឆ្នាំ​ម​ក​ហើ​យ​ ដើ​ម្បី​ផ្ត​ល់​ឱ្យកុ​មារ​ក​ម្ពុជា​គ្រ​ប់រូ​ប​ទទួ​ល​បាន​​​សេ​វា​​​ថែទាំ​​សុ​ខ​ភា​ព ​ប្រ​កប​ដោ​យសេ​ច​ក្តី​មេត្តា​ក​រុណា​ ​និ​ងគុ​ណ​ភាព​ខ្ព​ស់​ ​ទោះបី​ជាពួ​ក​​គេរស់​នៅ​ទីក​ន្លែង​ណា​ ​និ​ង​មិ​ន​ ​មាន​ ​លទ្ធ​ភា​ព​​ប​ង់​ថ្លៃ​សេ​វាក៏​ដោ​យ​។

​តា​មគ​ម្រោ​ង​នៃកា​រ​ជិះ​កង់​រ​បស់​ ​តា​រារិ​ទ្ធិ​ ក្រោ​យ​ពីឆ្ល​ង​កា​ត់ប្រ​ទេ​សគោ​ល​ដៅ​ទាំង​អ​ស់ហើ​យ​ ​រិទ្ធិ​ ​នឹ​ង​ស្វែ​ងរ​ក​ផ្លូវ​ជិះកង់​ត្រ​ឡប់​ម​ក​កា​ន់​ខេត្ត​សៀម​រា​ប​ ដើ​ម្បី​បញ្ច​ប់​បេ​សក​ក​ម្ម​របស់​ខ្លួន​ ​និង​យ​ក​​ថ​វិកាដែលប្រ​មូ​លបា​ន​តាម​ដ​ងផ្លូ​វ​ ​និងតា​មធ្យោ​បាយ​នានា​ ប្រ​គល់​ជូន​គ​​ណៈគ្រ​ប់គ្រ​ងនៅ​មុ​ខម​ន្ទី​រ​ពេទ្យ​កុ​មា​រអ​ង្គ​រតែម្ត​ង៕