បុរស​ម្នាក់​​​ជាជន​ជាតិ​ចិន​ត្រូវ​បាន​ចោទ​ប្រកាន់​​ពី​ការ​​​បោះបង់​កូន​ចោល​នៅ​លើ​កោះ​​ទេសចរណ៍​របស់​ប្រទេសកូរ៉េ​ខាងត្បូង​ជាទី​ដែល​ពួក​គេ​​ធ្វើដំណើរ​ទៅ​កម្សាន្ត​រួម​​គ្នា ហើយ ពួក​គេ​​ទាំង​ពីរ​ត្រូវ​បាន​​សារព័ត៌មាន​ក្នុងស្រុក​បានរាយការណ៍​ថា ​ជួប​​​ការ​លំបាក​​​ដោយសារ​អស់​លុយ​ដើម្បី​ចំណាយ។ ​​

ជនជាតិ​ចិន​អាយុ​ប្រាំបួន​ឆ្នាំ​ម្នាក់ ដែល​សន្មត​ថា​បាន​ទៅ​វិស្សមកាល​ជាមួយ​ឪពុក​នៅលើ​កោះ Jeju ត្រូវបាន​ឪពុក​​បោះបង់ចោល​ដោយ​មិនបាន​រំពឹងទុក​នៅក្នុង​ខែសីហា។ សេចក្តី​​រាយការណ៍​​​របស់ The Korea Times កាលពី​ថ្ងៃ​សុក្រ​ដោយ​ដកស្រង់​ពី​ការិយាល័យ​ព្រះរាជអាជ្ញា​ស្រុក Jeju ​បាន​ផ្សាយថា ឪពុក​​ដែលមាន​​ជុំវិញ​​អាយុ​៣០​ឆ្នាំ​​ត្រូវបាន​ចោទ​ប្រកាន់​​ពីបទ​រំលោភ​លើ​ច្បាប់​សុខុមាល​ភាព​កុមារ ។

កាលពី​ថ្ងៃទី១៤ ខែសីហា ឪពុក​និង​កូន​​​មួយគូ​នេះ​​បានមក​ដល់​កោះ​ដោយមាន​ទិដ្ឋាការ​ទេសចរណ៍ ទោះ​ជា​យ៉ាងណា​​ ទាំង​ឪពុក​និង​កូន​មិនត្រូវ​បាន​គេ​ដាក់ឈ្មោះ​ក្នុង​របាយការណ៍​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុងស្រុក​ទេ។

សារព័ត៌មាន Korea Joong Ang Daily បាន​រាយការណ៍​ថា ពួកគេ​​បាន​ស្នាក់នៅ​សណ្ឋាគារ​មួយ​នៅលើ​កោះ​អស់​រយៈពេល​បី​ថ្ងៃ ​ហើយ ក្រោយ​មក​​ពួក​គេ​បាន​ដើរ​ដេក​តាមសួន​ច្បារ​​ដោយសារ​​​​​ពួកគេ​អស់​លុយ។

សារព័ត៌មាន​ The Korea Times បានផ្សាយ​ថា កាល​ពី​ថ្ងៃទី​២៥​​ខែសីហា ឪពុក​ត្រូវបាន​គេ​និយាយថា​​បាន​ចាក​ចេញពី​ក្មេងប្រុស​​ដែល​ជាកូន​​​កំពុង​ដេក​នៅក្នុង​ឧទ្យាន​មួយ​ក្នុង​ទីក្រុង Seogwipo ដែលជា​ទីក្រុង​ធំ​ទី​ពីរ​នៅលើ​កោះ Jeju ។ ក្រោយមក​ក្មេងប្រុស​បាន​ភ្ញាក់​ពី​ដំណេក ហើយ​ព្យាយាម​ស្វែងរក​ឪពុក​របស់ខ្លួន។ មន្ត្រី​ទីក្រុង Seogwipo បាន​រកឃើញ​ក្មេង​ប្រុស​​នៅក្នុង​ឧទ្យាន ហើយ​បាន​ជូនដំណឹង​ដល់​ប៉ូលិស។

ឪពុក​របស់​ក្មេងប្រុស​បាន​បន្សល់ទុក​កំណត់ត្រា​មួយ​លើ​ក្មេងប្រុស​ជា​ភាសា​អង់គ្លេស​ថា «ខ្ញុំ​សង្ឃឹម​ថា​​កូន​​របស់​ខ្ញុំ​នឹង​​រស់​នៅ​​កន្លែង​ដ៏​ល្អ​មួយ​ក្នុងប្រទេស​កូរ៉េ»។

បុរស​នោះ​ត្រូវបាន​ចាប់ខ្លួន​នៅ​ថ្ងៃ​បន្ទាប់ បន្ទាប់ពី​អាជ្ញាធរ​បាន​ប្រើ​វីដេអូ​តាមកាមេរ៉សុវត្ថិភាព​CCTV ដើម្បី​កំណត់​ទីតាំង​គាត់។

Korea JoongAng Daily កាលពី​ថ្ងៃ​សៅរ៍ បានរាយ​ការណ៍​បាន​បន្ថែមថា ក្មេងប្រុស​នេះ ក្រោយមក​ត្រូវបាន​គេ​ដាក់​នៅក្នុង​កន្លែង​ការពារ​កុមារ​មួយកន្លែង​នៅក្នុង​កោះ គាត់​បាន​ត្រឡប់​ទៅ​ប្រទេស​ចិន​វិញ ហើយ​បាន​ជួបជុំគ្នា​វិញ​ជាមួយ​សាច់ញាតិ​របស់គាត់៕​​