ឡាសវេហ្គាស៖ ទីក្រុងឡាសវេហ្គាសបានអនុម័តច្បាប់ថ្មីដែលមិនអនុញ្ញាតឱ្យអ្នកដំណើរដើរលើស្ពានថ្មើរជើងតាមបណ្តោយផ្លូវ Strip ទៀតទេ។ ច្បាប់ថ្មីនេះត្រូវបានអនុម័តដោយ Clark County ក្នុងគោលបំណងបញ្ជៀសការកកស្ទះ និងសុវត្ថិភាពដែលអាចកើតមាននៅលើផ្លូវដើរទាំងនេះ។
Las Vegas Strip ដ៏ល្បីល្បាញលើពិភពលោកជាមួយនឹងភ្លើងពណ៌កាស៊ីណូ និងទស្សនីយភាពប្រណិតៗដ៏អស្ចារ្យសម្រាប់អ្នកទៅលេង Vegas ជាពិសេសជាលើកដំបូងដែលមិនភ្លេចក្នុងការឈប់ ដើម្បីផ្ដិតយករូបភាពដ៏ស្រស់ស្អាតនេះឡើយ។
ច្បាប់ដែលបានចូលជាធរមាននៅថ្ងៃទី ១៦ ខែមករា កំណត់ការផាកពិន័យ ឬជាប់ពន្ធនាគារសម្រាប់អ្នកដែលបំពានដោយនៅតែបន្ដមកឈប់ ឬឈរនៅក្នុង «តំបន់លំហូរថ្មើរជើង» ដែលបានកំណត់។
ទោះជាយ៉ាងណាក៏ដោយច្បាប់នេះបានប្រឈមមុខនឹងការរិះគន់ចំពោះវិធានការដ៏តឹងរឹង។ សហភាពសេរីភាពស៊ីវិលអាមេរិក (ACLU) នៃរដ្ឋ Nevada បានសម្តែងការព្រួយបារម្ភអំពីការរំលោភសិទ្ធិស៊ីវិលដែលអាចកើតមានហើយកំពុងពិចារណាចាត់វិធានការផ្លូវច្បាប់ ដើម្បីលុបចោលច្បាប់នេះ។
លោក Kevin McMahill តម្រួតខោនធី Clark បានបំភ្លឺថា គោលដៅចម្បងនៃច្បាប់ គឺបុគ្គលដែលបង្កបញ្ហាដោយចេតនាមិនមែនភ្ញៀវទេសចរឈប់ថតរូប ឬអែអង់មួយភ្លែតនោះទេ៕