មណ្ឌលគិរី៖ គម្រោងអេកូទេសចរណ៍ ចាហ៊ូ ដឹកនាំ​ដោយ​សហគមន៍​ជនជាតិដើម​ភាគតិចពូនង​​ក្នុង​ខេត្តមណ្ឌលគិរី ប្រទេស​កម្ពុជា ត្រូវបាន​ជ្រើស​រើស​ឱ្យ​ចូលរួម​ប្រកួត​ប្រជែង​ដណ្ដើម​​ពានរង្វាន់​និរន្តរភាព​របស់ EXO Foundation ឆ្នាំ ២០២៤​ ក្នុង​ប្រភេទ «​ភព​ផែនដី – សហគ្រាស​សង្គម​ និង​អង្គការ​ក្រៅ​រដ្ឋាភិបាល​»។​​​

ការទទួលស្គាល់​​នេះ​ផ្តល់​កិត្តិយស​ដល់​គំនិត​ផ្តួចផ្តើម​ដែល​បង្ហាញ​ពី​យុទ្ធសាស្ត្រ​ច្នៃប្រឌិត​ក្នុងការ​ចូលរួម​សហគមន៍ការគ្រប់គ្រង​បរិស្ថាន និង​ការអនុវត្ត​ទេសចរណ៍​ប្រកបដោយ​សីលធម៌​។​

លោក Chris Iverson ទីប្រឹក្សាបច្ចេកទេស​អេកូ​ទេសចរណ៍​សម្រាប់​សមាគម​អភិរក្ស​សត្វព្រៃ លើកឡើង​ពី​សារៈសំខាន់​ចំពោះ​ការ​ជ្រើស​រើស​​នេះ​។​

លោក Iverson បាន​និយាយថា៖ «​គំរូ​នៃ​ទេសចរណ៍​ដែល​ជំរុញ​ដោយ​សហគមន៍​របស់ ចាហ៊ូ​ បង្ហាញថា សហគមន៍​ក្នុងស្រុក និង​ជនជាតិដើម​ភាគតិច​អាច​ការពារ​បរិស្ថានរ​បស់​ពួកគេ ខណៈពេលដែល​ធានាបាន​នូវ​ជីវភាព​រស់នៅ​កាន់តែ​ធន់ អាស្រ័យ​លើ​ការបន្ត​អភិរក្ស​សត្វព្រៃ និង​ព្រៃឈើ​ដែល​ជិត​ផុត​ពូជ»។​

ចាហ៊ូ​ គឺជា​គម្រោង​បំផុសគំនិត​មួយ​ក្នុងចំណោម​​ចំនួន ៥០​ ដែល​ត្រូវបាន​វាយតម្លៃ​ដោយ​គណកម្មការ​​ជំនាញ ដែល​ត្រូវបាន​ជ្រើសរើស​ក្នុង​ការ​ប្រកួត​ប្រជែង​ដោយ​ផ្អែក​លើ​សមត្ថភាព​អភិរក្ស​​​សត្វព្រៃ​ប្រកបដោយ​ការទទួលខុសត្រូវ និង​បទពិសោធន៍​វប្បធម៌​នៅក្នុង​ដែនជម្រកសត្វព្រៃ​កែវ​សីមា​។​ រូបថត សហការី​

ចាហ៊ូ​ គឺជា​គម្រោង​បំផុសគំនិត​មួយ​ក្នុងចំណោម​គម្រោង​លើកទឹកចិត្ត​ចំនួន ៥០​ ដែល​ត្រូវបាន​វាយតម្លៃ​ដោយ​គណកម្មការ​​ជំនាញ ដែល​ត្រូវបាន​ជ្រើសរើស​ក្នុង​ការ​ប្រកួត​ប្រជែង​ដោយ​ផ្អែក​លើ​សមត្ថភាព​អភិរក្ស​​​សត្វព្រៃ​ប្រកបដោយ​ការទទួលខុសត្រូវ និង​បទពិសោធន៍​វប្បធម៌​នៅក្នុង​ដែនជម្រកសត្វព្រៃ​កែវ​សីមា​។​

គំនិត​ផ្តួចផ្តើម​នេះ​ផ្តល់​ផល​វិជ្ជមាន​ជា​អតិបរមា​នៅក្នុង​សហគមន៍​មូលដ្ឋាន ការថែរក្សា​ធនធានធម្មជាតិ ក៏ដូចជា​លើកកម្ពស់​ជីវភាព​រស់នៅ​។​

គម្រោង​ទេសចរណ៍ធម្មជាតិ​ដែល​គ្រប់គ្រង​ដោយ​សហគមន៍​នេះ​បានផ្តល់​សិទ្ធិអំណាច​ដល់​សហគម​ន៍​ជនជាតិដើម​ភាគតិច​ពូនង​​នៃ​អណ្តូង​ក្រឡឹង ដើម្បី​ធ្វើជា​ដៃគូ​ស្មើគ្នា​ក្នុងការ​គ្រប់គ្រង​ចា​ហ៊ូ​​។​

ចាប់តាំងពី​ឆ្នាំ ២ឥ១៣ ជំនឿ​ប្រពៃណី និង​ទំនៀមទម្លាប់​ត្រូវបាន​គោរព ខណៈដែល​អ្នកស្រុក​ចំនួន ២៤​ នាក់​ត្រូវបាន​បណ្តុះបណ្តាល និង​ជួល​ក្នុងតួនាទី​បដិសណ្ឋារកិច្ច ការណែនាំ និង​ការស្រាវជ្រាវ​។​

គម្រោង​អេកូ​ទេសចរណ៍ ចាហ៊ូ​ ការពារ​ជម្រក​សត្វ​ត្រ​យ៉ង​សំខាន់ៗ​ចំនួន ៧០០​ ហិកតា​នៅក្នុង​ដែនជម្រកសត្វព្រៃ​កែវ​សីមា ដែលជា​ជម្រក​នៃ​ប្រភេទ​សត្វ​ជិត​ផុត​ពូជ ​ដូចជា សត្វ​ទោច​ស្ពាល់​លឿង​ជាដើម​​។​​ រូបថត សហការី​

សកម្មភាព​ប្រកប​ដោយ​និរន្តរភាព​

ការប្តេជ្ញាចិត្ត​លើ​គម្រោង​អេកូ​ទេសចរណ៍​ចាហ៊ូ ចំពោះ​និរន្តរភាព​ត្រូវបាន​បញ្ចូល​ក្នុង​មូលនិធិសត្វ​ទោច​របស់ខ្លួន ដែល​បានចាប់ផ្តើម​នៅ​ឆ្នាំ ២០១៧​ ។​

លោក Iverson បាន​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​ថា​៖ «​ទឹក​ប្រាក់​​ជាង ៥​ម៉ឺន​ដុល្លារ​ត្រូវបាន​បង្កើត​តាមរយៈ​មូលនិធិ សត្វ​ទោច​ ដែល ៣០​ ដុល្លារ​ពី​អ្នកទស្សនា​ម្នាក់ៗ​គាំទ្រ​ដោយផ្ទាល់​ដល់​សកម្មភាព​អភិរក្ស​ដែល​ដឹកនាំ​ដោយ​សហគមន៍ ពិធី​វប្បធម៌​ជនជាតិដើម​ភាគតិច​ពូនង​ និង​កម្មវិធី​ជំនួយ​មនុស្ស​ចាស់​។ មូលនិធិ​នេះ​ធានាថា ​ទេសចរណ៍​ផ្តល់​អត្ថប្រយោជន៍​ជាក់ស្តែង​ដល់​សហគមន៍»​។​

គម្រោង​អេកូ​ទេសចរណ៍ ចាហ៊ូ​ ការពារ​ជម្រក​សត្វ​ត្រ​យ៉ង​សំខាន់ៗ​ចំនួន ៧០០​ ហិកតា​នៅក្នុង​ដែនជម្រកសត្វព្រៃ​កែវ​សីមា ដែលជា​ជម្រក​នៃ​ប្រភេទ​សត្វ​ជិត​ផុត​ពូជ ​ដូចជា សត្វ​ទោច​ស្ពាល់​លឿង​ជាដើម​​។​​ រូបថត សហការី​

គម្រោង​អេកូ​ទេសចរណ៍ ចាហ៊ូ​ ការពារ​ជម្រក​សត្វ​ត្រ​យ៉ង​សំខាន់ៗ​ចំនួន ៧០០​ ហិកតា​នៅក្នុង​ដែនជម្រកសត្វព្រៃ​កែវ​សីមា ដែលជា​ជម្រក​នៃ​ប្រភេទ​សត្វ​ជិត​ផុត​ពូជ ​ដូចជា សត្វ​ទោច​ស្ពាល់​លឿង​ជាដើម​​។​

លោក Iverson បាន​និយាយថា៖ «​នេះ​មិនមែន​គ្រាន់តែ​អំពីគម្រោង​អេកូ​ទេសចរណ៍​ចាហ៊ូ​ប៉ុណ្ណោះ​ទេ វាជា​ការបង្ហាញ​ពិភពលោក​នូវ​អ្វីដែល​អាចធ្វើ​ទៅបាន ​ពេល​​សហគមន៍​រួមគ្នា​ដើម្បី​ការពារ​បេតិកភណ្ឌ​វប្បធម៌ និង​ធម្មជាតិ​របស់​ពួកគេ។ ​កិច្ចសហការ​គឺជា​គន្លឹះ​ក្នុងការ​ធ្វើឱ្យ​ទេសចរណ៍​ប្រកបដោយ​និរន្តរ​ភាពជា​កម្លាំង​ដ៏​មាន​អត្ថន័យ​សម្រាប់​ការអភិរក្ស»។​

គាំទ្រ​ចក្ខុវិស័យ​របស់​សហគម​ន៍ពូនង​សម្រាប់​អនាគត​ប្រកបដោយ​និរន្តរភាព​ដោយ​បោះឆ្នោតឱ្យ ចាហ៊ូ​។ រាល់​ការបោះឆ្នោត​តំណាងឱ្យ​ជំហាន​ឆ្ពោះទៅកាន់​ការអភិរក្ស​ទាំង​បេតិកភណ្ឌ​វប្បធម៌ និង​បរិស្ថាន​។​

ចុច​លើ​តំណ​ភ្ជាប់​៖ https://forms.gle/6M5HJ14bnw4VoM9G8 ហើយ​ជ្រើសរើស «Jahoo» បន្ទាប់មក​ «summit»។ បោះឆ្នោត​ឥឡូវនេះ​! ថ្ងៃ​ផុតកំណត់​គឺ​ថ្ងៃទី ២៥ ខែវិច្ឆិកា៕