ក្រុងញូវយ៉ក: យានអវកាសអាមេរិកមួយ ដែលប៉ុនប៉ងចុះចតនៅឋានព្រះចន្ទ នឹងមានបំណងបាញ់បង្ហោះនៅព្រឹកថ្ងៃព្រហស្បតិ៍ ដែលជាកិច្ចខិតខំប្រឹងប្រែងដឹកនាំដោយក្រុមហ៊ុនឯកជនលើកទីពីរក្នុងឆ្នាំនេះ បន្ទាប់ពីយានទីមួយបានបញ្ចប់ដោយការបរាជ័យ។
Intuitive Machines ជាក្រុមហ៊ុនឈានមុខគេនៃបេសកកម្ម «IM-1» នៅHouston សង្ឃឹមថានឹងក្លាយទៅជាអង្គភាពមិនមែនរដ្ឋាភិបាលដំបូងគេដែលសម្រេចបាននូវការចុះចតនៅលើឋានព្រះចន្ទ និងរ៉ូបូតអាមេរិកដំបូងគេ ចាប់តាំងពីបេសកកម្មរបស់អាប៉ូឡូជាង ៥ ទសវត្សរ៍មុន។
យាន Nova-C រាងប្រាំបួនជ្រុងមានឈ្មោះ «Odysseus»គ្រោងនឹងបាញ់បង្ហោះនៅលើកំពូលគ្រាប់រ៉ុក្កែត SpaceX Falcon 9 ពីមជ្ឈមណ្ឌលអវកាស Kennedy ក្នុងរដ្ឋ Florida នៅម៉ោង ០១:០៥ ព្រឹកថ្ងៃព្រហស្បតិ៍ ម៉ោងក្នុងស្រុក។
បេសកកម្ម IM-1 ត្រូវបានគេសន្មត់ថានឹងចេញដំណើរនៅថ្ងៃពុធ ប៉ុន្តែការបាញ់បង្ហោះត្រូវបានពន្យាពេលបន្ទាប់ពី SpaceXបានរកឃើញសីតុណ្ហភាពមិនប្រក្រតី ខណៈដែលវាព្យាយាមបញ្ឆេះម៉ាស៊ីនចុះចត។
យាននេះម៉ាស៊ីនមេតានរាវ និងអុកស៊ីហ្សែនប្រភេទថ្មីដែលផ្តល់ថាមពលឱ្យវាទៅដល់គោលដៅបានយ៉ាងឆាប់រហ័ស ជៀសវាងការប៉ះពាល់យូរទៅតំបន់ដែលមានវិទ្យុសកម្មខ្ពស់ជុំវិញផែនដីដែលស្គាល់ជាខ្សែក្រវ៉ាត់ Van Allen។
លោក Trent Martin នៃក្រុមហ៊ុន Intuitive Machine បានប្រាប់អ្នកយកព័ត៌មាននៅសប្តាហ៍នេះថា៖«ឱកាសដើម្បីបើកឱកាសឱ្យសហរដ្ឋអាមេរិកទៅកាន់ឋានព្រះចន្ទវិញ ក្រោយបេសកកម្មលើកដំបូងចាប់តាំងពីឆ្នាំ ១៩៧២ គឺជាគុណសម្បត្តិនៃវិស្វកម្មបច្ចេកវិទ្យាជាន់ខ្ពស់»។
ទោះបីជាមានការពន្យាពេលក៏ដោយ យាននេះនៅតែត្រូវទៅដល់កន្លែងចុះចតរបស់ខ្លួន Malapert A នៅថ្ងៃទី ២២ ខែកុម្ភៈ ជារណ្ដៅដីចម្ងាយ ៣០០ គីឡូម៉ែត្រពីប៉ូលខាងត្បូង។
NASA សង្ឃឹមថានៅទីបំផុតនឹងផលិតយានដែលអាចមានវត្ដមានមាន និងប្រមូលទឹកកកបានរយៈពេលយូរសម្រាប់ប្រើប្រាស់ជាទឹកផឹក និងរ៉ូក្កែតដោយប្រើឈ្មោះArtemis ជាកម្មវិធី Moon-to-Mars ដ៏លេចធ្លោរបស់ខ្លួន។
NASA បានចំណាយប្រាក់ ១១៨ លានដុល្លារដោយចាយទៅលើម៉ាស៊ីន Intuitive Machines ដើម្បីដឹកជញ្ជូនផ្នែករឹងនៃវិទ្យាសាស្ត្រ ដោយកាត់បន្ថយហានិភ័យបរិស្ថានសម្រាប់អវកាសយានិក ដែលគ្រោងនឹងចុះចតនៅអំឡុងឆ្នាំ ២០២៦។
បន្ទាប់ពីការចុះចត យាននេះត្រូវបានរំពឹងថានឹងដំណើរការប្រហែលប្រាំពីរថ្ងៃមុនព្រចន្ទចូលដល់ពេលយប់នៅប៉ូលខាងត្បូង ដែលធ្វើឱ្យOdysseus មិនអាចដំណើរការបាន។
IM-1 គឺជាបេសកកម្មទី ២ ក្រោមគំនិតផ្តួចផ្តើមរបស់ NASA ហៅថា Commercial Lunar Payload Services (CLPS) ដែលទីភ្នាក់ងារអវកាសបង្កើតឡើងដើម្បីផ្ទេរសេវាកម្មដឹកជញ្ជូនដល់វិស័យឯកជន ដើម្បីសម្រេចបាននូវការសន្សំប្រាក់ និងការគិតដល់គូរដល់សេដ្ឋកិច្ច ក៏ដូចជាពាណិជ្ជកម្មនានាទាក់ទងនឹងឋានព្រចន្ទ៕ AFP/HR