ក្រុង​ប៉ារីស:ឧបករណ៍​ឆ្លាត​វៃ​សិប្បនិម្មិត​ថ្មី​មួយ​ដែលមាន​សមត្ថភាព​​បង្កើត​វីដេអូ​ខ្លីៗ​រយៈ​​អត្ថបទ​សាមញ្ញ​បាន​បង្កើន​ការព្រួយបារម្ភ​ចាប់​ពី​សិល្បករ និង​អ្នកជំនាញ​ប្រព័ន្ធ​ផ្សព្វផ្សាយ​។​

OpenAI ​ជា​ក្រុមហ៊ុន​បង្កើត ChatGPT និង​ម៉ាស៊ីន​បង្កើត​រូបភាព DALL-E បាន​ឱ្យ​ដឹង​​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា ខ្លួន​កំពុង​សាកល្បង​កម្មវិធី​បំប្លែង​​អត្ថបទ​ទៅ​វីដេអូ​ហៅថា «Sora»ដែល​អាចឱ្យ​អ្នកប្រើប្រាស់​បង្កើត​វីដេអូ​ជាក់ស្តែង​ជាមួយនឹង​សំណេរ​​សាមញ្ញៗ​។​

​​ក្រុមហ៊ុន​បច្ចេកវិទ្យា​ ដែលមាន​មូលដ្ឋាន​នៅ​សាន់​ហ្វ្រា​ន់​ស៊ី​ស្កូ​ បាន​បង្ហាញ​ថា Sora អាច​បង្កើត​ឈុត​ឆាក​ស្មុ​គ្រ​ស្មាញ​ជាមួយ​នឹង​តួអង្គ​ច្រើន​ប្រភេទ ចលនា​ជាក់លាក់ និង​ព័ត៌មាន​លម្អិត​ត្រឹមត្រូវ​នៃ​ប្រធានបទ និង​ផ្ទៃ​ខាងក្រោយ​​។ ប៉ុន្តែ​ក្រុមហ៊ុន​ទទួលស្គាល់ថា​វា​នៅតែមាន​ដែន​កំណត់ ដូចជាមិន​ច្បាស់​ពី​លាយ​ឆ្វេង និង​ស្តាំ​ ជាដើម​។​

​នេះគឺជាប្រតិកម្មដំបូងពីឧស្សាហកម្មដែលអាចរងផលប៉ះពាល់​ពីឧបករណ៍​បញ្ញា​សិប្បនិម្មិត​ជំនាន់​ថ្មី (AI)៖

ស្ទូ​ឌី​យោ 

ឧទាហរណ៍​នៃ​ឃ្លី​ប​ដែល​បង្កើត​ដោយ Sora នៅលើ​គេហទំព័រ​របស់ OpenAI មាន​ច្រើន​បែបយ៉ាង​ទូលំទូលាយ​តាម​រចនាប័ទ្ម និង​ប្រធានបទ ចាប់ពី​រូបភាពវីដេអូ​ដ្រូន​​លើ​​ផ្សារ​ដែលមាន​មនុស្ស​ច្រើន រហូតដល់​សត្វ​ទន្សាយ​មាន​ចលនា​លោត​ពេញ​ព្រៃ​។​

AFP

លោក Thomas Bellenger ស្ថាបនិក និង​ជានា​យក​សិល្បៈ​នៃ​ផលិតកម្ម Cutback បាននិងកំពុង​ឃ្លាំមើល​យ៉ាង​យកចិត្តទុកដាក់​លើ​ការវិវត្ត​នៃ​ការបង្កើត​រូបភាព AI ជំនាន់​ថ្មី​។​

Bellenger ​ជា​ក្រុមហ៊ុន​ដែលមាន​មូលដ្ឋាន​នៅ​ប្រទេស​បារាំង​បាន​ផលិត​វីដេអូ​និម្មិត​​ទ្រង់ទ្រាយ​ធំ​​ ​បាន​និយាយថា៖​««​មាន​អ្នក​យល់​​ថា​វា​ជាហេតុ​ផល​ដែល​មិនអាច​បញ្ឈប់​បាន​ដែល​កំពុង​រីកចម្រើន​ក្នុង​អត្រា​គួរឱ្យភ្ញាក់ផ្អើល​មួយ ហើយ​អ្នក​ដែល​គ្រាន់តែ​មិន​ចង់ឃើញ​វា​»។ ​

លោក​​បាន​និយាយថា ការអភិវឌ្ឍន៍​នៃ AI ជំនាន់​ថ្មី​បាន ​បង្កើត​ការជជែក​ពិភាក្សាគ្នា​ជាច្រើន​​ នៅ​ក្រុមហ៊ុន និង​ពេលខ្លះ​មានប្រតិកម្ម​ផ្នែក​ខាងក្នុង​ជាច្រើន​។​ Bellenger បាន​កត់ សម្គាល់ថា Sora មិនទាន់​ត្រូវបាន​ចេញផ្សាយ​នៅឡើយ ដូច្នេះ​សមត្ថភាព​របស់​វា​មិនទាន់​ត្រូវបាន​សាកល្បង​ជា​សាធារណៈ​នោះទេ​។​

​វីដេអូ​ហ្គេម​​

អ្នកបង្កើត​វីដេអូ​ហ្គេម​ទំនងជា​ត្រូវបាន​រង​ផលប៉ះពាល់​ពី​កម្មវិធី ​​AI ​ថ្មី​នេះ ដោយមាន​ប្រតិកម្ម​ខុសៗ​គ្នា​រវាង​​អ្នក​ដែល​បើកចំហរ​ក្នុងការ​ទទួលយក​​បច្ចេកវិទ្យា​​ថ្មី និង​អ្នក​ដែល​ខ្លាច​ថា​វា​អាច​ជំនួស​ពួកគេ​។​

​ក្រុមហ៊ុន​វីដេអូ​ហ្គេម​យក្ស​របស់​បារាំង Ubisoft បាន​សាទរ​ចំពោះ​សេចក្តីប្រកាស​របស់ OpenAI ថា​ជា «ការ​បោះ​ជំហាន​​ទៅមុខខ្លាំង​» ជាមួយនឹង​សក្តានុពល​ ដែល​អាចឱ្យ​អ្នកលេង និង​ក្រុម​អភិវឌ្ឍន៍​បង្ហាញ​ពី​ការ​ស្រមើល​ស្រមៃ​របស់​ពួកគេ​។​

អ្នកនាំពាក្យ Ubisoft បាន​ប្រាប់ AFP ថា៖​«​យើង​បាន​រុករក​សក្តានុពល​នេះ​អស់​រយៈពេល​ជា​យូរ​មកហើយ​»។​

​លោក Alain Puget ប្រធាន​ស្ទូ​ឌី​យោ Alkemi ដែលមាន​មូលដ្ឋាន​នៅ​ទីក្រុង Nantes បាន​និយាយថា លោក​​នឹងមិន​ជំនួស​សិល្បករ​ណា​ម្នាក់​ដោយ​ប្រើ​ឧបករណ៍ AI ដែល «​ផលិតឡើង​វិញ​នូវ​អ្វីដែល​មនុស្ស​ធ្វើ​​​ប៉ុណ្ណោះ​»។​

ទោះជា​យ៉ាងណាក៏ដោយ Puget បាន​កត់សម្គាល់ថា​ឧបករណ៍ «វីដេអូ​​គួរឱ្យ​ចាប់អារម្មណ៍​​​» នេះ​អាច​ត្រូវបាន​ប្រើ​ដោយ​ស្ទូ​ឌី​យោ​តូចៗ​ដើម្បី​ផលិត​រូបភាព​ដែលមាន​ជំនាញ​វិជ្ជាជីវៈ​បន្ថែមទៀត​។​

ខណៈពេល​​វីដេអូ «​ឈុត​ឆាក»តាមលំដាប់​លំដោយ​ ដែល​តែងតែ​បង្កើន​ភាព​ទាក់ទាញ​ក្នុង​វីដេអូ​ហ្គេម​លោក Puget រំពឹងថា​ឧបករណ៍​ដូចជា Sora នៅ​ទីបំផុត​អាច​ជំនួស «វិធី​ដែល​យើង​ធ្វើ​»​។​

ការពិត និង​រឿងប្រឌិត

លោក Basile Simon អតីត​អ្នកសារព័ត៌មាន និង​ជា​អ្នកស្រាវជ្រាវ​នៅ​សកលវិទ្យា​ល័យ Stanford ​​គិតថា​មាន «​ការ​អភិវឌ្ឍ​​ដ៏​គួរឱ្យ​ភ័យខ្លាច​រយៈពេល​មួយ​​ឆ្នាំ​ចុងក្រោយ​នេះ​» នៅពេល​និយាយ​អំពី AI ជំនាន់​ថ្មី ដែលរឿង​រ៉ាវ​​ប្រឌិត​ដូច​ពិត​​​ត្រូវបាន​ផលិត​យ៉ាងព្រោងព្រៀត​​។​

AFP

លោក​បារម្ភ​ថា បច្ចេកវិទ្យា AI ​នឹងបង្ក​ជា​ការ​​រំលោភបំពាន​ក្នុងអំឡុងពេល​បោះឆ្នោត ហើយ​ខ្លាច​សាធារណជន​នឹង «​លែង​ដឹងថា​ត្រូវ​ជឿ​អ្វី​ទៀត​»​។​

លោក Julien Pain មកពី​​ប៉ុស្តិ៍​ទូរទស្សន៍​បារាំង FranceInfo កម្មវិធី​ពិនិត្យ​ការពិត «Vrai ou Faux» (​ពិត​ឬ​មិន​ពិត​) និយាយថា លោក​ក៏​ព្រួយបារម្ភ​អំពី​ការបំពាន​របស់​បច្ចេកវិទ្យា ​AI ផងដែរ​។​

លោក Pain បាន​និយាយថា៖«​រហូតមកដល់​ពេលនេះ ការ​បែង​ចែកភាព​ពិត និង​ប្រឌិត​នៅ​មាន​ភាព​​ងាយស្រួល នៅ​ឡើយ​។ ​​ប៉ុន្ដែមិន​យូរប៉ុន្មាន​ទៀត វាកាន់តែ​ទំនើប យើង​លែង​អាច​បែង​ចែក​វាដឹង​ហើយ​»។

លោក​បន្ដថា ខណៈពេលដែល​ក្រុមហ៊ុន OpenAI និង​បច្ចេកវិទ្យា​យក្ស​របស់​សហរដ្ឋអាមេរិក​ អាច​លើកកម្ពស់​ឧបករណ៍​សុវត្ថិភាព​ដូចជា ការ​ដាក់​រូប​សញ្ញា​សម្គាល់​ទូទាំង​ឧស្សាហកម្ម​ ដែល​បង្ហាញ​ពី​រូបភាព​ដែល​បង្កើត​ដោយ AI ​ចុះ​​គូប្រជែង​មក​ពី​​ចិន និង​រុស្ស៊ី​ តើ​បច្ចេកវិទ្យា​នៅ​ពេល​អនាគត​យ៉ាង​ណាដែរ​?​​

ការផ្សាយពាណិជ្ជកម្ម​

​ទីភ្នាក់ងារ Fred & Farid ដែល​បាន​សហការ​ជាមួយ​ម៉ាក​យីហោ Longchamp និង Budweiser និង​ជា​កន្លែង​ដែល​ស្ទូ​ឌី​យោប្រើ​​ AI ត្រូវបាន​បើក​នៅ​ដើមខែ​មករា រំពឹងថា ៨០ ភាគរយ​នៃ​មាតិការបស់​យីហោ​​នឹង​ត្រូវបាន​បង្កើតឡើង​ដោយ​បញ្ញា​សិប្បនិម្មិត​។​

«ទេពកោសល្យ​ច្នៃប្រឌិត​» នឹងមិន​ត្រូវបាន​កម្រិត​ដោយ​ជំនាញ​ផលិត​ទៀត​ទេ ដោយសារបច្ចេកវិទ្យា​ AI ដែល​ផ្ដល់​ភាព​ងាយស្រួល​ជាង​មុន​​។​

អ្នកស្រី Stephanie Laporte នាយក​ប្រតិបត្តិ និង​ជា​ស្ថាបនិក​នៃ​ភ្នាក់ងារ​ផ្សាយពាណិជ្ជកម្ម OTTA ជឿជាក់ថា​បច្ចេកវិទ្យា​នេះ​នឹង​បង្ខំ​ឱ្យ​ឧស្សាហកម្ម​នេះ​វិវត្តន៍ទៅមុខ​។​

អ្នកស្រី​​ក៏​រំពឹងថា​ក្រុមហ៊ុន​ផ្សាយពាណិជ្ជកម្ម​ ដែលមិនសូវ​​ថវិកា​​​នឹង​ប្រើ​បច្ចេកវិទ្យា​ AI ដើម្បី​សន្សំ​ប្រាក់​លើក​ម្មករ​។ ​ករណី​លើកលែង​ដែល​អាច​កើតមាន​គឺក្រុមហ៊ុន​ធំៗ​​ ដែល​ម៉ាក​យីហោរបស់​ពួកគេ​«​ប្រកាន់ភ្ជាប់​​ចំពោះ​ភាពត្រឹមត្រូវ» ហើយ «ប្រហែលជា​នឹង​ប្រើ AI តិចតួច»៕ AFP/HR

AFP